Thursday, September 25, 2014

សម្លេងភ្លេងការ ប្រហារចិត្តខ្ញុំ

សម្លេងភ្លេងការ ប្រហារចិត្តខ្ញុំ
>>>>>>>>>>>>>>>>>>>>>
ព្រោះតែមាសម៉ុម នាងការចោលបង
បានត្រឹមលួចស្នេហ៏ពីក្រោយខ្នង
មិនហ៊ានផ្តោះផ្តង វាចាប្រាប់ស្រី ។
ឥលូវ ដំណឹងបានលឺដល់បង
ថាស្រស់នួនល្អង នាងរៀបការប្តី
ក្រោយចប់បាក់ឌុប បី ឆ្នំាថ្មីៗ
នាងរៀបការប្តី សាងគ្រួសារហើយ ។
ធ្វើម្តេចជាតិនេះ រៀមគ្មានវាសនា
រួមរ័ក្សស្នេហា និងកែវត្រើនត្រើយ
មិនបាននែបនិត្រ ប្រលែងកៀកកើយ
ភ្លើងការកាត់ត្រើយ ចម្លើយផ្តាច់ស្នេហ៏ ។
ឱ!វិទ្យាល័យស្អាង ខ្ញុំសែនស្រណោះ
អាល័យអាឡោះ ចិត្តនឹកគ្មានល្ហែ
នឹកតុ កៅអី ស្រម៉ៃមាសស្នេហ៏
ធ្លាប់អង្គុយដែល គ្រាយើងសិក្សា ។
>>>>>>>>>>>>>>>>>>
២៥-សីហា-២០១៤
ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks