Wednesday, September 24, 2014

បេះដូងកម្លោះស្វាយជួរ

បេះដូងកម្លោះស្វាយជួរ
* បេះដូងកម្លោះ ក្រមុំទំាងអស់ ដណ្តើមចង់បាន
មានខ្លះវ៉ៃគ្នា មាយាហួសស្មាន ព្រោះតែកល្យាណ ចង់បានបេះដូងខ្ញុំ។
* បេះដូងខ្ញុំមួយ ស្មើជីវិតត្រួយ ទុកជូនក្រមុំ
ណាអោយតម្លៃ វប្បធម៌ជាតិខ្ញុំ នោះហើយក្រមុំ ខ្ញុំប៉ងប្រាថ្នា ។
* បេះដូងកម្លោះ បេះដូងខ្ញុំស្មោះ គឺស្មោះស្នេហា
ស្មោះប្រជាជាតិ ស្មោះទំាងសាសនា ស្មោះញាតិខេមរា ជាបេះដូងខ្មែរ ។
* បេះដូងកម្លោះ សែនស្តាយស្រណោះ អស់កេរដំណែល
ដូនតាបុរាណ ចំណានពូកែ បេះដូងស្និទ្ធស្នេហ៍ តែកេរជាតិខ្មែរ ។
* បេះដូងកម្លោះ ស្វាយជួរទំាងអស់ តពូជឈាមខ្សែ
ពង្សកេរអង្គរ ជំហរកូនខ្មែរ បេះដូងពូកែ ស្មោះស្ម័គ្រភក្តី ។
ដោយៈ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks