ពិចារណ៍
មុនគ្រលាស់ពាក្យអសុរោះ សូមនឹកដល់អស់ផងមនុស្សគ
មុននឹងទ្រាន់ម្ហូបគ្មានរសល្អ នឹកអ្នកក្រីក្រអត់អាហារ។
មុននឹងរអ៊ូធុញអ្នកផ្ទះ សូមគិតអ្នកខ្លះខ្វះគ្រួសារ
មុននឹងចង់ស្លាប់ផ្តាច់សង្ខារ នឹកអ្នកមរណាទាំងក្មេងវ័យ។
មុននឹងត្អូញត្អែររឿងកូនចៅ នឹកអ្នកឥតផៅកូនប្រុសស្រី
មុនស្អប់ផ្ទះខ្ទមគ្រែឬស្សី នឹកអ្នកដេកដីគ្មានលំនៅ។
មុនធុញបើកបរចរផ្ទះឆ្ងាយ នឹកអ្នកទាំងឡាយដើរហាលក្តៅ
ជើងទទេជាន់បន្លាស្មៅ ទំរាំគោលដៅយ៉ាកយ៉ាងណា។
មុនចង្អុលចាប់ទោសផន់គេ មានគិតផងទេទោសអាត្មា
មុនស្អប់ជីវិតសូមពិចារណ៍ តម្លៃសង្ខារដោយសតិ។
អ្នកស្រីកែវច័ន្ទបូរណ៍
No comments:
Post a Comment