Thursday, September 25, 2014

នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?

នេះហើយឬស្រុកខ្មែរសព្វថ្ងៃ ?
----------------------------------------------
I. លុយឡានវីឡា កត្តិយសមាសប្រាក់ អំណាចបុណ្យសក្តិកូនខ្មែរចង់បាន
កាមគុណ តណ្ហា ចរិតប្រុសប្រាណ 
ភ្លេចអ្វីភ្លេចបាន មិនភ្លេចអាហ្នឹង ។
II. នេះឬស្រុកខ្មែរ ប្រទុស្តរាល់ថ្ងៃ
អ្នកមានបានដៃ រំលោភសិទ្ធប្តឹង
អ្នកក្ររងទុក្ខ មុខអង្គុយខឹង
សញ្ជប់សញ្ជឹង តូចចិត្តវាសនា ។
III. តម្លៃមនុស្ស បាត់បងអស់ហើយ
មិនរង្វល់ឡើយ គុណធម៌ថ្លៃថ្លា
នេះហើយឬស្រុកខ្មែរថ្កើងអស្ចារ្យ
អោយតម្លៃស្រា បុណ្យសក្តិអំណាច ។
IV. ស្មារតីជាតិនិយម ខ្មែរខ្លាចស្លាប់
ខ្លាចគេចងចាប់ ខ្លាចច្បាប់គេកាច
អំណួតខុសក្បួនយួនចូលប្រសាច
នេះហៅពេញឆ្លាត កូនខ្មែរសព្វថ្ងៃ។
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
ទីប្រឹក្សានិពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks