វិធីដែលអ្នកកវីនិពន្ធស្នាដៃអក្សរសិល្ប៍ត្រូវគិតមាន៣ជាសំខាន់គឺៈ
១/ បំណង
មុននឹងយើងចាប់ផ្ដើមនិពន្ធអ្វីមួយ អ្នកនិពន្ធត្រូវសួរខ្លួនឯងថា «តើអាត្មាអញសរសេរពីអ្វី?»
ឧទាហរណ៍ៈបើសរសេរពីកំណាព្យ តើសរសេរពីកំណាព្យប្រភេទមួយណា ក្នុងចំណោមកំណាព្យទាំង១១ប្រភេទនោះ?
២/កម្មវត្ថុ
ចំណុចនេះ អ្នកកវីនិពន្ធត្រូវសួរខ្លួនឯងថាៈ «តើអាត្មាអញសរសេរសម្រាប់អ្នកណា? មានន័យថា ពេលយើងសរសេរ យើងត្រូវគិតពីមុខសញ្ញាដែលត្រូវអានស្នាដៃ
របស់យើង។(តើស្នាដៃដែលអ្នកសរសេរនោះសម្រាប់កុមារឫមនុស្សគ្រប់វ័យ?)
៣/ចរិស្នាដៃ
តើយើងជាអ្នកនិពន្ធ សរសេរអប់រំមនុស្សក្នុងសង្គមជាតិពីអ្វី? (ចំណុចនេះអ្នកកវីនិពន្ធត្រូវគិតពីគុណធម៌អប់រំ)។
មានន័យថា «តើយើងចង់ដឹកនាំសង្គមជាតិទៅណា?»
វ៉ែន សុន
No comments:
Post a Comment