Wednesday, September 3, 2014

កម្រងអត្ថបទបណ្តំាផ្ចើរបស់សាស្រ្តាចារ្យកវីនិពន្ធ វ៉ែន សុន លើការតាក់តែងនៃសំណេរអត្ថបទនិពន្ធ ទីប្រឹក្សាគណកម្មាធិការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ និង ជាសាស្រ្តាចារ្យផ្នែកកំណាព្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

កម្រងអត្ថបទបណ្តំាផ្ចើរបស់សាស្រ្តាចារ្យកវីនិពន្ធ វ៉ែន សុន
លើការតាក់តែងនៃសំណេរអត្ថបទនិពន្ធ
ទីប្រឹក្សាគណកម្មាធិការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ និង ជាសាស្រ្តាចារ្យផ្នែកកំណាព្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
¬¬¬¬¬¬¬
ក្មួយៗយុវវ័យអ្នកស្នេហាអក្សរសិល្ប៍ជាតិទាំងឡាយជាទីស្រឡាញ់។ក្មួយៗត្រុវយល់ថា «អ្នកនិពន្ធ» មានតួនាទីសំខាន់ណាស់ចំពោះជាតិមាតុភូមិរបស់ខ្លួន។ ដូច្នេះមុននឹងយើង
និយាយ,មុននឹងយើងសរសេរ យើងមិនត្រូវប្រើភាសាឡេះឡោះ តាមតែចិត្តនឹកឃើញ ដូចមនុស្សធម្មតាបានឡើយ។ ពីព្រោះអ្នកនិពន្ធជាគ្រូរបស់មនុស្សជាតិ។ បើជាគ្រូូរបស់ មនុស្ស,
«អ្នកនិពន្ធត្រូូវតែធ្វើខ្លួួនឱ្យទៅជាមនុស្សដែលខ្ពស់ជាងមនុស្សទាំងឡាយ»
ជាពិសេស គ្រប់ពេលដែលអ្នកនិពន្ធសរសេរគឺចៀសវាង
« អគតិ៤ » គឺ៖
ទី១/ មិនសរសេរអ្វី ព្រោះតែខ្លួនស្រឡាញ់។
ទី២/ មិនសរសេរអ្វី ព្រោះតែខ្លួន ស្អប់ ។
ទី៣/ មិនសរសេរអ្វី ព្រោះតែខ្លួនភ័យខ្លាច។
ទី៤/ មិនសរសេរអ្វី ព្រោះតែខ្លួនល្ងង់។
សរុបមក«អ្វីៗទាំងអស់ ដើម្បីឧត្តមគតិជាតិមាតុភូមិកម្ពុជា ជាទីស្រឡាញ់ស្មើជីវិត
នៃយើងគ្រប់គ្នាបានសុខសន្តិភាព
»។វ៉ែន សុន




ប្រិយមិត្រនិងក្មួយៗខ្ញុំសូមបង្ហាញជូនអំពី
និមិត្តរូបនិយមក្នុងអក្សរសិល្ប៍ខ្មែរ(និងបរទេសមួយចំនួន)
ក/ អំពីសត្វ និងដើមឈើ៖
ដើមជ្រៃ មានន័យថា អកតញ្ញូ ឬអ្នករស់ដោយសារគេ
ខ្លា មានន័យថា អកតញ្ញូ
ក្រពើ មានន័យថា អកតញ្ញូ
ឆ្កែកន្ទុយខ្វៀន មានន័យថា ចិត្តពុតត្បុត
កង់រទេះ មានន័យថា ការវិវត្តន៍
ដែកក្តៅ មានន័យថា អបាយមុខ
ភុជង្គនាគ មានន័យថា អ្នកប្រាជ្ញ
ខ្ទូយ មានន័យថា មនុស្សអួត
ផ្លែល្វា មានន័យថា មនុស្សល្អតែសំបកក្រៅ
ផ្លែខ្នុរ មានន័យថា មនុស្សចិត្តសប្បុរស
ត្រីនិងស្រមោច មានន័យថា ការសងសឹក
សំពៅនិងសំប៉ាន មានន័យថា ការពឹងពាក់គ្នា
កណ្តៀ មានន័យថា ការព្យាយាម
ឃ្មុំ មានន័យថា ការងារ
ឆ្កែ មានន័យថា ភកី្តភាព
ឆ្មា មានន័យថា ពុតត្បុត
ជ្រូក មានន័យថា លោភៈ
ត្មាត មានន័យថា ទោសៈ
ទា មានន័យថា ហីនភាព
ពពែ មានន័យថា ចិត្តសាវា
ពស់វែក មានន័យថា មោហៈ
ពីងពាង មានន័យថា កាមកិលេស
ព្រាបស មានន័យថា សន្តិភាព
មាន់ មានន័យថា ការប្រុងប្រយ័ត្ន
មេអំបៅ មានន័យថា អំនួតភ្លេច(ជាតិជាដង្កូវ)
រាជសីហ៍ មានន័យថា អ្នកមានអំណាច
លា មានន័យថា អ្នងល្ងង់(ភាពភ្លីភ្លើ)
ស្វា មានន័យថា អ្នករប៉ិលរប៉ូច(ក្រឡេមក្រឡឺម)
ខ / អំពីវត្ថុ៖
កាកបាទក្រហម មានន័យថា ជំនួយសង្គ្រោះ
គួរស្រូវ មានន័យថា ភោគផល
រង្វង់ក្រចកសេះ មានន័យ សុភមង្គល
ខ្សែបូ មានន័យថា មិត្តភាព
ដៃចាប់ដៃ មានន័យថា មិត្តភាព
ជញ្ជីង មានន័យថា យុតិ្តធម៌
សញ្ញាជើងក្អែក(ឈើឆ្កាង) មរណៈភាព
ផ្កាកូឡាប មានន័យថា ស្នេហា
យុថ្កា មានន័យថា អំណត់អត់ធន់។ល។
គ / អំពីពណ៌៖
ក្រហម មានន័យថា វីរភាព
ខៀវ មានន័យថា មេត្រីភាព
លឿង មានន័យថា សន្តិធម៌
ស មានន័យថា បរិសុទ្ធ(ឬទុក្ខព្រួយ)
ខ្មៅ មានន័យថាកាន់ទុក្ខ
បៃតង មានន័យថា ក្តីសង្ឃឹម
ស្វាយ មានន័យថា ភកី្តភាព(ឬអស់សង្ឃឹម)។ល។ស្រាវជ្រាវដោយ វ៉ែន សុន


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks