ឈឺចិត្តស្អិតទ្រូង ចង់បានប្រពន្ធ
រងទុក្ខទារុណគ្រំាគ្រាបេះដូង
រាល់យប់ពេលគេងយល់សប្តិ យល់សូង
រសស្នេហ៏ដំបូង ខ្ញុំចង់ស្គាល់ជាតិ ។
---------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី
Tuesday, September 30, 2014
ប្រាសាទអង្គរវត្ត
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាបមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង វិមានសាសនា ដ៏ធំបំផុត នៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង មានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ សង់ឡើង នៅដើមសតវត្សទី១២ នៅយសោធរបុរៈ(សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជា ប្រាសាទតំណាង និង ព្រះសុសានចុងក្រោយ របស់ព្រះអង្គ។ ដែលងាកចេញពី ប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្តដែលជំនួសមកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនា ដ៏សំខាន់មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូងព្រហ្មញ្ញសាសនា បូជាដល់ ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទនេះ ស្ថិតនៅក្នុង រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបានក្លាយជា និមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព តំណាងប្រទេសជាតិខ្មែរ និង វាក៏ជាការទាក់ទាញ ពួកអ្នកទេសចរណ៍សំខាន់ របស់ប្រទេសនេះផងដែរ។
អត្ថន័យ របស់ ពិធីហៅព្រលឹង ក្នុង សង្គមខ្មែរ

----------------------------------------------------------
ពិធីហៅព្រលឹងដែលសង្គមខ្មែរតែងតែប្រារព្ធប្រតិបត្តិតាមប្រពៃណីចាស់ទុំពីបុរាណ នៅពេលមានជម្ងឺ ឬនៅពេលដែលមានព្រឹត្តិការណ៍សំខាន់គួរកត់សម្គាល់ណាមួយកើតឡើង ដូចជាបុណ្យបំបួសនាគ និងជួបជុំគ្រួសារឡើងវិញ ការបែកបាក់គ្នាជាដើម គឺជាបុណ្យឆ្លងនូវរាល់គ្រោះចង្រៃគ្រប់សារពើឲ្យជៀសផុតពីបុគ្គល។
បើពិនិត្យមើលបរិបទទូទៅនៃទំនៀមទម្លាប់ យើងឃើញថា ពិធីនេះគឺជាប្រពៃណីអាយរបស់អម្បូរមន-ខ្មែរ ដែលជារដ្ឋវាសីពោលគឺ ពុំមែនជាមរតកអរូបីមកពីឥណ្ឌាឡើយ។ មានន័យថា ជំនឿនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃទស្សនវិជ្ជារបស់សហគមន៍ខ្មែរដើម និងមនុស្សខ្មែរ ឥណ្ឌានិយម ដែលផ្តើមចេញពីជំនឿលើភាពផ្ទុយគ្នា ឬភាពជាគូបដិបក្ខនៃបាតុភូតធម្មជាតិ ដែលគ្រប់គ្រងលោកយើងនេះ ដូចជាធាតុក្តៅ-ត្រជាក់, ទឹក-ភ្លើង, ល្អ-អាក្រក់, ព្រៃ-ស្រុក, ស្លាប់-រស់, ភ្លឺ-ងងឹត ហើយមួយវិញទៀតសោត ទស្សនៈវិទ្យានេះ ក៏មានលក្ខណៈជាសកលផងដែរ។
សូមបញ្ជាក់ថា ខ្មែរបុរាណជឿថា ចំនួនព្រលឹងដែលសណ្ឋិតក្នុងខ្លួនប្រាណមនុស្សម្នាក់ៗ មានទាំងអស់ទៅដល់១៩ ហើយកាលើមួយភាគធំនៃធាតុដ៏សំខាន់នេះ ដែលទ្រទង់ជីវិតកុំឲ្យរលត់សាបសូន្យនោះ ត្រូវបានបាត់បង់កាលណា កាលនោះនឹងធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។ ម្ល៉ោះហើយ គេត្រូវទៅរកគ្រូអាចារ្យ ប្រារព្ធពិធីហៅព្រលឹងទាំងនោះឲ្យត្រឡប់មកសណ្ឋិតក្នុងខ្លួនវិញ។ បើពុំដូច្នោះទេ ព្រលឹងទាំងនោះនឹងមិនត្រឡប់មកវិញឡើយ ហើយអ្នកមានជម្ងឺអាចទទួលមរណកាលដោយយថាហេតុ។
ក្បួន ឬ តម្រា ហៅព្រលឹងនាគ ដើមស.វទី២០ (ឯកសារម.ត)
លោកគ្រូ ឬអាចារ្យដែលប្រារព្ធពិធីនេះ ត្រូវចេះចាំអត្ថបទហៅព្រលឹងយ៉ាងស្ទាត់ ហើយគាត់អមដោយ
អាវយ័ន្តរបស់ព្រះបាទអង្គឌួង (១៨៤២-១៨៥៩)
អាវយ័ន្តរបស់ព្រះបាទអង្គឌួង (១៨៤២-១៨៥៩)
------------------------------------------------------------
គំនូសយ័ន្តតាំងពីបុរាណកាលតែងតែត្រូវបានជនជាតិខ្មែរចាត់ទុកថា វត្ថុស័ក្តិសិទ្ធ ដែលអាចនាំមកនូវសិរីមង្គល ឬការពារនូវឧបទ្រពចង្រៃគ្រប់ប្រភេទ ឬក៏ជាការប្រមូលផ្តុំនូវថាមពលអាថ៌កំបាំងតាមរយៈសញ្ញានិមិត្តពិសិដ្ឋដែលជំរុញឲ្យសាសនិកឈានទៅរកការរំដោះទុក្ខ ពោលគឺការត្រាសដឹង។ ខាងលើនេះ គឺជាគុណសម្បត្តិដ៏វិសេសវិសាល និងមូលហេតុនៃការប្រើប្រាស់យ័ន្តខ្មែរដែលបានឲ្យកំណើតទៅយ័ន្តថៃ និងលាវ/ឡាវ ចាប់តាំងពីចុងស.វទី១៣មក។
តាមឯកសារស្រាវជ្រាវ យ័ន្តខ្មែរដែលមានច្រើនប្រភេទត្រូវបាននាំចូលក្នុងអតីតទឹកដីខ្មែរ តាំងពីសម័យនគរភ្នំ ឬហ្វូ-ណន តាមរយៈការផ្សព្វផ្សាយនៃលទ្ធិសាសនាឥណ្ឌាធំៗ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ថ្វីត្បិតតែមានប្រភពពីឥណ្ឌា ដែលជាទឹកដីកំណើតក្តី ក៏ប៉ុន្តែនៅប្រទេសឥណ្ឌាមិនមានការនិយមប្រភេទយ័ន្តដូចនៅកម្ពុជាឡើយ ដូចករណីអាវ និងមួកយ័ន្តជាដើម។
នេះសឲ្យឃើញថា យ័ន្តខ្មែរសព្វថ្ងៃនេះ គឺជាស្នាដៃផលិតឡើងដោយគ្រូខ្មែរយ៉ាងពិតៗ ដែលចេះបង្កើតនូវគំនូសយ័ន្តគ្រប់ប្រភេទ ដោយទេពកោសល្យខ្ពស់។ ជារៀងរាល់ដង នៅពេលដែលយាងទៅណាម្តងៗ ជាពិសេសនៅពេលធ្វើសឹកសង្គ្រាម ព្រះមហាក្សត្រខ្មែរតែងតែនិយមប្រើអាវ និងមួកយ័ន្ត ហើយការនិយមយ័ន្តនេះបានក្លាយទៅជាទម្លាប់យ៉ាងសំខាន់មួយសម្រាប់ព្រះមហាក្សត្រខ្មែរ និងថៃ ដែលជានិច្ចកាល គឺធ្វើឡើងសម្រាប់ការពារនៅលើសមរភូមិ។
ដូចនេះគោលបំណងរបស់ការនិយមអាវ ឬពួកយ័ន្តរបស់ព្រះមហាក្សត្រខ្មែរ ដូចករណីអាវយ័ន្តរបស់ព្រះបាទអង្គឌួង កាលពីពាក់កណ្តាលស.វទី១៩ គឺដើម្បីការពារព្រះសុវត្ថិភាព និងបង្កើនឆន្ទះដ៏ម៉ោះមុត ដែលជាវិធានការចាំបាច់ ក្នុងការធ្វើសឹកសង្គ្រាមមួយដែលអាចនឹងកើតមានឡើង ដូចជាការធ្វើដំណើរជិតឆ្ងាយ តាមរយៈការទទួលនូវអំណោយស័ក្តិសិទ្ធិនៃគំនូសយ័ន្ត ដែលទ្រង់គ្រងលើព្រះកាយ។
វត្តមានរបស់អាវយ័ន្តខាងលើ គឺជាតឹកតាងជាក់ស្តែងមួយបង្ហាញឲ្យដឹងថា ខ្មែរចូលចិត្តប្រជាប្រិយ និយមយ័ន្ត ហើយទម្លាប់នេះបានក្លាយទៅជាវប្បធម៌ជាតិយ៉ាងប្រាកដ៕ (ម.ត្រាណេ)
ប្រភពឯកសារ៖ខេមបូឌាអេចបេ្រសញូស៍
ឧស្សាហកម្មលោហៈ មាស និង ប្រាក់ នាសម័យបុរេប្រវត្តិសាស្ត្រ

-----------------------------------------------------------------------
មាសត្រូវបានអ្នកស្រុកចាត់ទុកថា ជាវត្ថុសក្តិសិទ្ធិ ពាក់ព័ន្ធទៅនឹងឈាម ឬព្រះអាទិត្យ ដោយហេតុថា ដូចព្រះអាទិត្យដែលបញ្ចេញកាំរស្មីក្រហមឆ្អៅ ដែលជាប្រភពនៃជីវិត មាសពណ៌ក្រហម ត្រូវបានប្រៀបផ្ទឹមទៅនឹងព្រះអាទិត្យ។ រីឯប្រាក់វិញ វត្ថុធាតុដើមនេះ រមែងតែគេប្រដូចទៅនឹងព្រះច័ន្ទ ដែលមានលក្ខណៈសថ្លា។ បើនិយាយម្យ៉ាងទៀត លោហៈធាតុទាំងពីរប្រភេទខាងលើនេះ ត្រូវបានចាត់ទុកថាជាវត្ថុសក្តិសិទ្ធិ ពោលគឺសុទ្ធសឹងតែមានបារមីកាន់។
ចិញ្ចៀន, ក្រវិលត្រចៀក, កងដៃ និងអង្កាំ (ឯកសារ: យុគសម័យមាសដំបូង នៅកម្ពុជា ការធ្វើកំណាយ នៅស្ថានីយ៍ព្រហារ, ប៊ន ២០០៩)

ដោយមូលហេតុនេះហើយ ប្រភេទលោហៈទាំងនោះមានតម្លៃជាងអ្វីៗទាំងអស់ក្នុងលោក ក្នុងក្រសែភ្នែករបស់បុព្វការីជនខ្មែរ នាគ្រប់សម័យកាលទាំងអស់។ ពីមុនសម័យប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នភាព មាស និងប្រាក់ត្រូវបានគេយកមកផលិតធ្វើជារូបសំណាក់តំណាងឲ្យព្រះអាទិទេព ព្រមទាំងគ្រឿងអលង្ការសម្រាប់តុបតែងរូបរាងកាយរបស់មនុស្សទាំងពីរភេទ។ នៅពេលដែលពាក់គ្រឿងអលង្កាធ្វើអំពីមាស ឬប្រាក់ គេមានអារម្មណ៍ថា មានសារជាតិពិសិដ្ឋម្យ៉ាងជ្រួតជ្រាបតាមកោសិកា ធ្វើឲ្យគេរឹងម៉ាំ ក្លាំងក្លា អង់អាច ក្លាហាន ហើយរូបរាងកាយចែងចាំងខុសពីប្រក្រតី។ បើនិយាយម្យ៉ាងទៀត មាស និងប្រាក់អាចជួយយកអាសារមនុស្សបានយ៉ាងប្រាកដ។
គ្រឿងអលង្ការមាស រាងមូល (ឯកសារ: យុគសម័យមាសដំបូង នៅកម្ពុជា ការធ្វើកំណាយ នៅស្ថានីយ៍ព្រហារ, ប៊ន ២០០៩)

នៅស្ថានីយភូមិព្រហារ ខេត្តព្រៃវែង និងនៅភូមិស្នាយ ខេត្តបន្ទាយមានជ័យ មាស និងប្រាក់ ត្រូវបានគេយកមកធ្វើជាគ្រឿងលម្អររូបរាងកាយមនុស្សទាំងពីរភេទ ដូចជាក្រវិលត្រចៀក បន្តោងខ្សែក ចិញ្ចៀន និងសន្លឹកមាសស្តើងៗដែលគេរមូរឲ្យមូលដើម្បីពាក់នៅចង្កេះ លើ ក ឬក៏ប្រើជាត្រសាល់ត្រចៀកជាដើម។ យ៉ាងណាមិញនៅស្ថានីយគោកអូរជួ នៅដែនដីសណ្តរឯណោះវិញ គេក៏បានរកឃើញគ្រឿងអលង្ការធ្វើអំពីមាស ដែលស្ថិតក្នុងបរិបទវប្បធម៌មន-ខ្មែរ ហើយដែលមានអាយុកាលដូចគ្នា។
ក្រវិលប្រាក់ ស្នាយ សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក (ម.ត ២០០៨)

តាមរយៈលទ្ធផលនៃការវិភាគរកកាលបរិច្ឆេទដោយប្រើបច្ចេកទេសវិទ្យុសកម្មC14 យើងអាចដឹងថា គ្រឿងអលង្កាទាំងនោះ ដែលពាក់ព័ន្ធទៅនឹងអំពីពិធីកប់សព ត្រូវបានផលិតឡើងប្រមាណជា ១៥០/១០០ឆ្នាំ មុនគ.ស ទៅ ១០០ឆ្នាំនៃគ.ស។ ជាទូទៅ ដោយសារតែ ត្រូវបានកប់ទៅជាមួយនឹងសព បុរាណវត្ថុទាំងនោះ មិនគ្រាន់តែត្រូវបានប្រើប្រាស់ជាគ្រឿងលំអ តុបតែងខ្លួនប្រាណ ឬក៏បញ្ជាក់នូវឋានៈក្នុងសង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែរមែងតែពាក់ព័ទ្ធទៅនឹងជំនឿសាសនាផងដែរ ដូចករណីរបាំងមុខ (មនុស្ស) ធ្វើអំពីសន្លឹកមាសស្តើងដែលគេរកឃើញនៅខេត្តប៉ារៀ-វុងតាវ នៅឯវៀតណាមខាងត្បូង ជាសក្ខីកម្មស្រាប់។ សូមរំឮកនៅទីនេះផងដែរថា របាំងមុខបែបនេះត្រូវបានរកឃើញនៅលើទឹកដីនៃទីក្រុងអង្គរបុរីផងដែរ តែស្ថិតក្នុងសម័យដើមប្រវត្តិសាស្ត្រ។
ក្បាំងមុខ នៅខេត្តប៉ារៀ, គ្រឿងអលង្ការ នៅយ៉ុងកាយោ (ឯកសារ វៀតណាម) និង អង្កាំមាស នៅស្ថានីយ៍ នើនអ៊ូលោក (ឯកសារថៃ)

ដូចនេះ មាស និងប្រាក់ មិនគ្រាន់តែតំណាងឲ្យភាពស្តុកស្តម្ភ ទ្រព្យសម្បត្តិ ឬក៏ឋានៈក្នុងសង្គមតែប៉ុណ្ណោះទេ ក៏ប៉ុន្តែភាពបរិសុទ្ធ ភាពអមតៈផងដែរ ដោយហេតុថា គុណសម្បត្តិដ៏វិសេសវិសាលមួយទៀតនៃលោហៈធាតុនេះ គឺភាពមិនចេះពុកផុយ ឬសាបសូន្យ។ ដូច្នេះហើយបានជាគេផលិតព្រះអាទិទេពធ្វើអំពីមាស។ ហើយការគោរពចម្លាក់តំណាងព្រះអាទិទេពធ្វើអំពីមាស ត្រូវបានបន្តរហូតដល់សម័យទំនើបយើងនេះ។
រូបផ្គាំ, ក្រវិល និង បន្តោង ក មាសស្រោប ស្ថានីយស្នាយ សារមន្ទីរជាតិទួលគោក (ម.ត ២០០០)

ជារួម គេអាចសន្និដ្ឋានបានថា មិនមែននៅតែក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នទេ ដែលគ្រឿងអលង្ការធ្វើអំពីមាស និងប្រាក់ត្រូវបាននិយមនោះទេ ក៏ប៉ុន្តែនៅតាមតំបន់នានាមួយចំនួនផ្សេងទៀតដូចនៅប្រទេសថៃ និងវៀតណាមខាងត្បូងជាដើម៕ (ម.ត្រាណេ)

ការចុះបញ្ជីបេតិកភណ្ឌពិភពលោក
ចាប់តាំងពីមានអនុសញ្ញានៃការចុះបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៧២ រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានចុះបញ្ជីរមណីយដ្ឋានចំនួន៩៨១ ដែលមាននៅក្នុងប្រទេស១៦០ ទៅជាបេតិកភណ្ឌពិភពលោក។ ក្នុងចំណោមរមណីយដ្ឋានទាំងនោះ គឺមានរមណីយដ្ឋានវប្បធម៌ចំនួន ៧៥៩កន្លែង ហើយកម្ពុជា បានចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌពិភពលោកចំនួន២ គឺតំបន់អង្គរនៅឆ្នាំ១៩៩២ និងប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨។ យូណេស្កូ (UNESCO) បានចុះបញ្ជីរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ផងចំនួន២៩ ហើយនៅលើបញ្ជីពិភពលោក ផ្នែកបេតិកភណ្ឌអរូបិយ ប្រទេសកម្ពុជា បានចុះចំនួន២ គឺរបាំព្រះរាជទ្រព្យនៅឆ្នាំ២០០៣ និងល្ខោនស្បែកធំនៅឆ្នាំ២០០៥៕
ព្រះរាជពីធីច្រត់ព្រះនង្គ័ល ¶ ប្រភពបុរេអង្គរ និង អត្ថន័យ របស់ ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
ព្រះរាជពីធីច្រត់ព្រះនង្គ័ល
------------------------------
ប្រភពបុរេអង្គរ និង អត្ថន័យ របស់ ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នេះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។
ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ

យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌា នៃ ព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើងតាមរយៈ រឿងរាមាយណៈឥណ្ឌា និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈបញ្ច្រាសពីប្រវត្តិសាស្ត្រពិតផងដែរ ។
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។
ចំណាស់នៃព្រះរាជពិធីនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានានៅសម័យបុរេអង្គរ និង អង្គរ មានដូចជារូបសំណាក តំណាងព្រះរាម កាន់ព្រះនង្គ័ល នៅនឹងដៃ ដែលគេហៅថាពលរាម ឬរាមទេព ។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅ បាតប្រាសាទភ្នំដា ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងភ្នំពេញ ។ ចម្លាក់របស់ព្រះអាទិទេពខាងលើនេះក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ ។ ទាំងនេះជាឯកសារ ប្រយោល នៃ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល យ៉ាងប្រក្សត្រ ។
សេចក្តីកត់សម្គាល់ខាងលើនេះមិនបានធ្វើឲ្យអ្នកបុរាណវិទ្យា យើងភ្ញាក់ផ្អើលនោះ ទេ ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅទៅហើយនៅ ក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបបគ្រប់គ្រងរៀបចំប្រទេសតាមបែបរាជាធិបតេយ្យ ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍន៍បន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន ។
សេចក្តីដែលបានអះអាងខាងលើនេះជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួនបែបព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង ។
នៅក្នុងសម័យបុរេអង្គរ ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធីដ៏សំខាន់ខាងលើនេះផ្ទាល់ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី ។ ថ្វីត្បិតតែការប្រារព្ធពិធីនេះគ្រាន់តែជានិមិត្តរូបក៏ពិត មែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែតែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះបង្កប់ទៅដោយនូវអត្ថន័យយ៉ាងស៊ីជម្រៅគួរឲ្យចាប់អារម្មណ៍ក្រៃលែង ។
ប្រការនេះបានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួងក្នុងវិស័យកសិកម្ម ។ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា(ស្តេចមាឃ) និងព្រះអគ្គមហេសី(នាងមេហួ)បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា របស់ទ្រង់លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ។ទោះ បីជាត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួននាសម័យបុរេអង្គរ(សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពីនិរន្តរភាពនៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត ។ ម្យ៉ាងវិញទៀតគេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺសិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូន្យឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿសាសនា ដែលមានទំនៀមទម្លាប់ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ ។
ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ ធ្ងន់លើលក្ខណៈវិសេសវិសាលរបស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព ។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាព និង បញ្ជាលើធម្មជាតិ តាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវភោគផលដ៏ជាទីប្រសើរបំផុត ។ ក្នុងន័យនេះការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀតការដែលព្រះអង្គប្រកាសបើកពិធីដាស្រូវមាន ន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា ។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស ។
តាមពិតទៅការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ ’ស្តេច” ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ច នោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះមានការខកខានប្រាកដជាផលដំណាំនឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹក ពុំខានឡើយ។
សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច ’ស្តេច” ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម ។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថាទោះការអនុវត្តន៍ពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា ។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម ។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក ៕F (ម.ត្រាណេ)
ភស្តុតាង នៃ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ពីបុរាណកាល
ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។
មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប
នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។
ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។
គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។
មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
* រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
* រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
* រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
* រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។
ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល
សែនក្រុងព្រះពលី ជាការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។
នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។
ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។
វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។
សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។
ត្រណមរបស់ព្រាហ្មណ៍
ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។
ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។
គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍
ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។
រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី
ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។
រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។
ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល
អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័លកាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯងឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។
ការតែងខ្លួនអ្នកតំណាងព្រះអង្គ របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុក សព្វគ្រប់ទេតែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។
អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖
ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
ពាក់អាវសាបាប់លឿងទុំ
មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។
ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖
ពាក់សំពត់សារបាប់ សំឡុយ
ពាក់អាវប្រែបំពង់វែង ពណ៌លឿងទុំ
ពានាក្រមាព្រែ ពណ៌លឿងបៃតង
ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។
មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖
ស្លៀកពាក់ហូលមានជរ
ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។
មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖
ស្លៀកពាក់សារបាប់សំឡុយ
ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
ពាក់ស្បៃឆៀងដូចកូនល្ខោន
និងប្រដាប់មាសពេជ្រដូចពោលហើយ។
ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។
របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។
ការច្រត់ព្រះនង្គ័លការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃនិងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។
មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។
លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។
ការផ្សងគោឧសភរាជលំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។
លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕
ប្រភពឯកសារ៖
ខេមបូឌាអិចបេ្រសញូស៍៖ ប្រភពបុរេអង្គរ និងអត្ថន័យរបស់ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម
កែវចាន់បូរណ៍៖ច្រត់ព្រះនង្គ័ល
Kqube.COM៖ច្រត់ព្រះនង្គ័ល

បណ្តាំអ្នកព្រះភិរម្យភាសា ក្រមង៉ុយ
បណ្តាំក្រមង៉ុយ
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ | |||
នេះបទព្រហ្មប្រាជ្ញប្រែ | ប្រាយប្រាប់ខ្មែរ ទាំងប្រុសស្រី | ឱ្យប្រិតប្រុងស្មាតី | គួរគប្បីឱ្យឧស្សាហ៍។ |
កុំខ្ជិលកុំល្ងង់ពេក | ខំរៀនលេខរៀនអក្ខរា | រៀនគ្រប់សព្វធម៌អាថិ | ប្រាជ្ញាផ្សំនិងគំនិត ។ |
កំណើតកើតជាមនុស្ស | មើលឱ្យធ្លុះទោះឆ្ងាយជិត | ចេះស្ទាត់ប្រាកដពិត | គិតការអ្វីបានគ្រប់យ៉ាង។ |
មនុស្សល្ងង់ មិនផ្អើលភ្ញាក់ | ដូចភ្នែកខ្វាក់ទាំងសងខាង | មានរូបគ្មានអ្វីអាង | សាងបាបថោកកើត មកខ្លៅ។ |
ពូជមនុស្សទោះខ្ពស់ទាប | កាត់តាមភាពត្រកូលផៅ | អាក្រក់ល្អសខ្មៅ | កាត់កូនចៅដូចដូនតា។ |
ពូជល្ងង់មិនបានបួស | ទុកជាទោសនឹងសាសនា | អ្នកបួសចេះធម៌អាថិ | កូនសិក្សាខំរៀនសូត្រ ។ |
ពូជខ្លៅមិនសូវប្រាជ្ញ | ពូជកោងកាចមិនសូវស្លូត | ពូជត្រង់ៗរហូត | ពូជភរភូតមិនផុតផៅ ។ |
ឳពុកម្តាយស្លូតត្រង់ | ចិត្តមិនចង់ឱ្យកូនខ្លៅ | ជេរវាយស្តីប្រេដៅ | ឱ្យកូនចៅបានចេះដឹង។ |
ឳពុកគ្មានតំរិះ | ឃើញកូនចេះមិនដែលខឹង | ឃើញកូនខំប្រិតប្រឹង | ឳពុកដឹងតែងត្រេកអរ។ |
ដាស់តឿនកើនរំលឹក | ជេរល្ងាចព្រឹកខ្លាចកូនក្រ | ចង់ឱ្យតែកូនល្អ | លោមអង្វរឱ្យកូនខំ។ |
កូនកាចបំពេញទុក្ខ | ម្តាយឳពុកមានបារម្ភ | កូនស្លូតដឹងគួរសម | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ |
ឳពុកម្តាយក្សត់ខ្សោយ | កុំបណ្តោយឱ្យអាប់យស | ខំរៀនឱ្យបានខ្ពស់ | គ្រាន់សង្រ្គោះដល់មេបា។ |
អ្នកល្ងង់ហេតុពីខ្ជិល | ឥតមន្ទិលរឿងធម៌អាថិ | គួរកូនចៅសិក្សា | រៀនអក្ខរាទាំងប្រុសស្រី។ |
កាលអង្គព្រះសាស្តា | មានថេរាមានថេរី | ភិក្ខុភិក្ខុនី | ធម៌បាលីចេះចាំស្ទាត់។ |
លោកសង្ឃខ្លះចេះស្ទើរ | ចេះភ្លើៗធ្វើឱ្យភ្លាត់ | ព្រះអង្គទ្រង់សន្មត | សិក្ខាបទដល់ឥលូវ ។ |
ទំលាប់ទំនៀមខ្មែរ | ខំធ្វើស្រែចង់បានស្រូវ | អ្នករៀនច្បាប់ខុសត្រូវ | ទុកជាផ្លូវភ្លឺប្រាជ្ញា។ |
ស្រុកសៀមលាវបារាំង | ចេះតតាំងពីដូនតា | ចេះលេខចេះអក្ខរា | សរសេរចារ ទាំងប្រុសស្រី។ |
ជាតិខ្មែរមិនចេះខ្មាស | នាំពីចាស់គំនិតខ្លី | ល្ងង់ដប់ចេះពីរបី | ចេះជួញក្តីមិនចេះច្បាប់។ |
មិនចេះលេខអក្សរ | មុខមាត់ល្អប្រាជ្ញាអាប់ | ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | គេសូត្រប្រាប់ ទើបបានដឹង។ |
ភ្នែកជាភ្លឺក្រលែត | ល្ងង់ព្រោះហេតុមិនខំប្រឹង | កើតទាស់មានចិត្តខឹង | ពឹងរកគេសរសេរឱ្យ។ |
មនុស្សក្រហេតុពីខ្ជិល | មិនរមិលមើលមុខក្រោយ | ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | ញឹងខាងឱ្យរង្វើលរក ។ |
ម្យ៉ាងក្រពីព្រោះល្ងង់ | ជួញលិចលង់មិនលៃលក | ទិញថ្លៃទៅលក់ថោក | ចេះតែយកគិតមិនយល់ ។ |
អ្នកមានៗគំនិត | ដេកដើរគិតកើតរវល់ | ប្រាជ្ញាជារិសគល់ | កើតអំពល់អំពីទ្រព្យ។ |
អ្នកល្ងង់និងអ្នកចេះ | បើនឹងរិះរាយរៀបរាប់ | អ្នកចេះប្រសើរគាប់ | ល្ងង់ឥតភ័ព្វអាប់រាសី។ |
មានរូបមានជីវិត | មិនចេះគិតចង់ដឹងអ្វី | រូបប្រុសរិកដូចស្រី | នឹងហ៊ានស្តីគ្មានគេស្តាប់។ |
ល្ងង់ម្យ៉ាងមានអំណាច | ល្ងង់កោងកាច អាងចាក់កាប់ | ឆាប់ខឹងមិនដឹងច្បាប់ | កាលណាស្លាប់ គេត្រេកអរ។ |
អ្នកចេះតំរិះដល់ | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ | ចេះល្អិតចិត្តជាល្អ | សួយអាករចូលមិនខ្វះ។ |
ចេះម្យ៉ាងមានអំណាច | អ្នកខ្លៅខ្លាចឱនសំពះ | គេខុសជេរដៀលត្មេះ | អ្នកខ្លៅខ្លះគេលបខឹង។ |
ប្រាជ្ញម្យ៉ាងចេះ សព្វសុស | ប្រព្រឹត្តខុសនោះមិនដឹង | មិនគិតពិនិត្យថ្លឹង | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ |
កូនចៅទោះធំតូច | ខុសខិលខូចខឹងវាយជេរ | មារយាទខ្លួនខុសគេ | មិនគ្នាន់គ្នេរកិរិយាឯង ។ |
កូនចៅទាំងស្រីប្រុស | ការត្រូវខុសគួរគិតក្រែង | គិតគ្រប់សព្វកន្លែង | តែងនឹងមានរាល់រូបកាយ ។ |
ភ្នែកបើកភ្លឺមានពិត | មើលឃើញជិតៗរៀងអាយ | ភ្នែកធ្មេចមើល ឃើញឆ្ងាយ | សព្វសុសសាយ មិនសេសសល់។ |
រៀនរកស៊ីលក់ទិញ | ខាតចំណេញ គិតឱ្យដល់ | ឱ្យដឹងការកិច្ចកល | ទើបកើតផល ប្រយោជន៏ខ្លួន។ |
ឱ្យរៀនលេខនព្ធន្ត | បូកហាគុណឱ្យមាំមួន | ដីសនិងក្តារឆ្នួន | ក្រែងចិនយួនបំបាត់បាន។ |
ជញ្ជីងភ្នែកមានល្បាក់ | មើលឱ្យជាក់ កុំប្រមាណ | ក្រែងខុសខាតមិនខាន | ធ្លាប់រាប់អានកុំទុកចិត្ត។ |
ភ្នែកមនុស្សធំរលីង | ភ្នែកជញ្ជីងគេចុចល្អិត | អ្នកល្អថ្លឹងប្រឹងប្រឹត | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ |
ចិនមានពីដូរលក់ | ស្រូវកន្ទក់កន្តាំងតៅ | របស់ទោះឆ្អិនឆៅ | សំពត់អាវខោខ្មៅស។ |
ខ្មែរអាងស្រូវក្នុងដោក | ដូរថ្លៃថោកអាក្រក់ល្អ | អស់ស្រូវទៅជាក្រ | អង្វរចិនជឿស្រូវឯង ។ |
ធ្វើស្រែនឿយហត់ណាស់ | ចិននៅផ្ទះដេកចំខែង | ផ្ទះចិនពីរបីល្វែង | មានកន្លែងជង្រុកស្រូវ។ |
ជាតិខ្មែរឥតគំនិត | ស៊ីមិនគិតមើលខុសត្រូវ | ជឿចិនរាល់រដូវ | កេរ្តិ៍ម៉ែឳចិនអូសអស់ ។ |
ចិនមកពីស្រុកនាយ | មានសំពាយជារបស់ | មិនទាន់ចេះខ្មែរសោះ | គ្មានកេរកោះស្រែចំការ ។ |
កែវកចង្រ្កានឆ្នាំង | ផ្សំកំលាំងនិងប្រាជ្ញា | អំរែកជិះលើស្មា | មានម្លូស្លាជាដើមទុន។ |
ទំនិញមានគ្រប់មុខ | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន | ចិនរែកមិនដែលពុន | ស្រូវជោរជន់ពេញជង្រុក។ |
ឈប់រែកដេកអង្គុយ | រាប់កាក់លុយប្រមូលទុក | ឳទិនស្រាពីមុខ | ទុកជាធ្នាក់ទាក់កខ្មែរ ។ |
ចិនច្រើនខ្មាំងចិត្តខ្មៅ | កន្តាំងតៅធ្វើជាស្រែ | គ្មានត្បាល់គ្មានអង្រែ | អង្ករខ្មែរចូលបាវចិន ។ |
ជាតិខ្មែរច្រើនឥតខ្មាស | ស្រេកស្រាណាស់ ផឹកជឿសិន | គំនិតគិតមិនឆ្អិន | ផឹកបង្ហិនតែទ្រព្យឯង ។ |
កំណើតអ្នកផឹកស្រា | បែកប្រាជ្ញាច្រើនកន្លែង | អ្នកម្យ៉ាងបែកខាងល្បែង | មិនគិតក្រែងខ្លាចខ្លួនក្រ ។ |
អាម្យ៉ាងបែកលួចឆក់ | មារយាទអាក្រក់មិនបានល្អ | ផឹកចោលការរបរ | ផឹកថ្មើម៉ានចិនមិនគិត ។ |
ថាចិនមិនចេះកាញ់ | ប្រាប់សំលាញ់ពួកម៉ាកមិត្ត | គូកនទោះឆ្ងាយជិត | រឹតប្រមូលលុយឱ្យចិន ។ |
ត្រូវស្រាចង់ស៊ីឆ្ងាញ់ | ធុំឆាខ្លាញ់បក់ឆួលក្លិន | ឃើញបាយសម្លឆ្អិន | ផ្គាប់ចិត្តចិនយកបាយស៊ី។ |
ផឹកទឹកបោយត្រលោក | មារយាទទាបថោក រិកសៀធី | ចិនប្រើសែងរែកលី | ស៊ីញយៗចិនមើលងាយ ។ |
ជាតិចិនកំណាញ់ស្វិត | នឹកក្នុងចិត្តមិននិយាយ | មារយាទខ្មែរ ច្រើនរាយមាយ | រលាយទ្រព្យអភ័ព្វខ្លួន។ |
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | ទាបថោកដល់ប្រពន្ធកូន | អាប់យសទាំងបងប្អូន | ដល់តាដូនពូជពង្សខ្មែរ។ |
ជាតិចិនសុទ្ធសឹងស | មានទ័លក្រខ្សត់ខ្លះដែរ | ស៊ីផឹកស្និទ្ធតាមសែ | តមបាយខ្មែរមិនស៊ីសោះ ។ |
មានផ្ទះមានដំណាំ | កាប់ដីដាំដោយកៀនកោះ | ដំឡូងត្រាវចេកម្នាស់ | ស៊ីមិនអស់ទុកលក់ដូរ ។ |
ខ្មែរច្រើនខ្ជិលប្រមឹក | កែងកោងរិកអួតអម្បូរ | ខ្វះលុយអង្គុយថ្ងូរ | កើបបង្ហូរស្រូវជង្រុក ។ |
កូនអើយរឿងដំណាំ | គួរតែដាំឱ្យគ្រប់មុខ | ដីកេរម្តាយឳពុក | មិនត្រូវទុកចោលទំនេរ ។ |
រាជការវាស់មានថ្លៃ | ផ្តិតមេដៃផ្តាច់ជាកេរ | មិនវាស់លេងទទេ | រេរិះយកពន្ធរាល់ឆ្នាំ។ |
ដូងស្វាយអំពៅចេក | កុំខ្ជិលពេកដេកប្រចាំ | ម្លូស្លាម្រេចខ្ទឹមថ្នាំ | ត្រូវតែដាំកុំឱ្យខ្វះ។ |
ទេសឯកសំពត់ស | ដីវាលល្អដាំកប្បាស | កុំខ្ជិលតាមចាស់ៗ | មនុស្សនឿយណាស់ មិនដែលក្រ។ |
បន្លែដាំគ្រប់មុខ | យកគ្រាប់ទុកដាំបន្ត | ចាក់ដីជាតិល្អៗ។ | បង្ការស្លពេលល្ងាចព្រឹក |
ម្លូស្លាថ្នាំខ្ទឹមម្រេច | លូតលាស់លេច ពីស្រោចទឹក | បានផលផ្លែឬស្លឹក | កុំឆ្មើងរិកវាក្រខ្លួន។ |
ត្រីងៀតផ្អកប្រហុក | ខ្មែរគ្រប់ស្រុកទិញដូរយួន | អំបិលធូបក្រមួន | ពីតាដូនតែងដូរទិញ។ |
ដូរទុកដាក់ដំកល់ | ស៊ីឱ្យដល់ខួបខែវិញ | ឱ្យបរិបូរពោរពេញ | ខាតចំណេញកុំទិញតិច។ |
អំបិលទិញមួយចុង | ច្រកពេញអុងអាងខាងលិច | កុំទិញក្តោបខ្ចប់វេច | អស់រំពេចគេចទិញទៀត។ |
អំបិលមួយស្រូវបី | វាល់នឹងល្អីទូលកណ្តៀត | ខ្លួនក្រត្រដរេឆ្លៀត | មារយាទយ៉ាងហ្នឹង កុំប្រព្រឹត្ត។ |
កូនចៅទាំងប្រុសស្រី | គួរគប្បីប្រុងគំនិត | ចិញ្ចឹមជន្មជីវិត | គិតឱ្យវែងកុំគិតខ្លី។ |
ទំនេរល្ហែធ្វើការ | សូត្រធម៌អាថិ ទាំងប្រុសស្រី | ឱ្យត្រឹមត្រូវបាលី | ដូចស្រដីខាងដើមស្រាប់។ |
រាល់រូបទាំងប្រុសស្រី | កាលចេះស្តី ព្រោះចេះស្តាប់ | ម៉ែឳតំរូវប្រាប់ | កូនចៅត្រាប់តាមដូនតា។ |
ចាស់ម្យ៉ាងសាង សីលទាន | មិនបំពានខុសពុទ្ធដិកា | កូនកាត់តាមមេបា | មិនទៅណាឆ្ងាយពីផ្លូវ។ |
ចាស់ម្យ៉ាងសាងផលកម្ម | ស្អប់សីលប្រាំដូចសត្រូវ | កូនកាត់តាមម៉ែឳ | អាស្រូវភាសវិនាសខ្លួន ។ |
មិនជឿមគ្គជឿផល | ធ្លាក់ទៅដល់អបាយបួន | កងកម្មចាំគំគួន | គេចវេះពួនមិនកំបាំង។ |
ព្រះអង្គមានពុទ្ធដីកា | ប្រៀបឧបមាជាទីតាំង | ដូចគេមានកំលាំង | សំរាំងទុកទឹមរទេះ ។ |
នឹងបរផ្លូវវៀចត្រង់ | ឬនឹងចង់បរគេចវេះ | កង់វិលមិនរបេះ | ជិះជើងគេមិនឃ្លាតឃ្លា។ |
រាល់រូបទាំងតូចធំ | ចូលរូងភ្នំរូងគុហា | យកថ្មផ្ទាំងរាំងទ្វារ | កម្មវេរាតោងតាមបាន។ |
កងសីលមានអង្គប្រាំ | វេរាកម្មដិតដោយដាន | នរកប្រេតតិរច្ឆាន | ខានឃាត់ខាំងរាំង មគ្គផល ។ |
គួរខំសាងសីលទាន | យកនិពា្វនជាត្រើយថ្នល់ | យូរឆាប់គង់តែដល់ | កុសលជួយចាកសង្សារ ។ |
កូនចៅរិះរេគិត | មើលគំនិតចិត្តដូនតា | ប្រព្រឹត្តខុសសាសនា | គេចកិរិយាកុំធ្វើត្រាប់ ។ |
មើលចាស់ណាត្រឹមត្រូវ | ចុះក្នុងផ្លូវកន្លងច្បាប់ | ចាស់ស្តីគប្បីស្តាប់ | ប្រិតព្រៀងប្រាប់ឱ្យប្រុងចាំ។ |
គោរពគុណទាំងបី | សូត្របាលីតាមចំណាំ | រក្សាអង្គសីលប្រាំ | កម្មវេរាតាមមិនទាន់ ។ |
សាសនានៅវែងឆ្ងាយ | កន្លងបា្លយជាងពីរពាន់ | សព្វថ្ងៃលៃគ្នេគ្នាន់ | មិនទាន់គ្រប់ជាងប្រាំរយ។ |
ឥលូវចិតប្រាំបី | នៅម្ភៃមួយខាងក្រោយ | កូនចៅកុំបណ្តោយ | ឱ្យលិចលង់ក្នុងសង្សារ។ |
មានពាក្យចាស់ ដំណាល | ថាកណ្តាលព្រះសាសនា | ទំនាយក្បួនតំរា | ថានឹងរៀវហើយរីកវិញ។ |
ហេតុនេះអស់កូនចៅ | ទោះល្ងង់ខ្លៅ យ៉ាងណាមិញ | ខំឧស្សាហ៍ទន្ទេញ | បំពេញពាក្យពុទ្ធទំនាយ។ |
តំណពីថ្ងៃនេះ | រៀនតំរិះកុំរាយមាយ | កូនណាមិនស្វាធ្យាយ | មិនរលាយរលត់ទុក្ខ។ |
ដល់សាសនាគ្រប់គ្រាន់ | ជួបប្រាំពាន់ទៅខាងមុខ | ទំនាយរាយទំនុក | ថាឳពុកម្តាយស្អប់កូន។ |
ថាកើតអន្តរកប្ប | គុំសម្លាប់គ្នាបងប្អូន | មិនដឹងតាដឹងដូន | សូន្យសីលទាន មិនមានសល់។ |
គួរគិតកុំសាងកម្ម | កាន់សីលប្រាំចាំដំកល់ | ខំសាងមគ្គសាងផល | នឹងបានដល់ឋាន សាន្តសុខ។ |
នឹងរួចពីកាប់ចាក់ | មិនបានធ្លាក់ទៅនរក | ព្រះសិរអារ្យត្រាស់ ខាងមុខ | រាសាយទុក្ខសោក រាល់ថ្ងៃ។ |
Subscribe to:
Posts (Atom)