ព្រះជីវប្រវត្តិសង្ខេប
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទ្រវរ្ម័នទី២ (១១៥០-១១៦០) ព្រះមាតាព្រះនាម ចុឌាមុនី ដែលជាព្រះរាជបុត្រីព្រះបាទហសិវរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គបានរៀបអភិសេកជាមួយនិងព្រះនាងជ័យរាជទេវីជាព្រះអគ្គមហេសី ហើយមានព្រះព្រះរាជបុត្រមួយព្រះអង្គព្រះនាមស្រិន្ទ្រវរ្ម័ន។ ព្រះបាទជ័យវរ្ម័នទី៧ ដើមឡើយឈ្មោះជ័យធន ប្រសូតប្រមាណឆ្នាំ ១១២៥ ហើយព្រះអង្គឡើងគ្រងរាជ្យក្នុងគ.ស ១១៦២ ក្នុងចន្លោះសតវត្សទី១២ និងដើមសតវត្សទី១៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសខ្មែរមានផ្ទៃនគរធំទូលាយខាងកើតទល់និងប្រទេសចាម ខាងត្បូងទល់និងសមុទ្រ ខាងលិចទល់និងភូមា ខាងជើងទល់និងប្រទេសចិន ពោលគឺប្រទេសយើងពុំទាន់បែកបាក់នៅឡើយ។ ភាពធំធេងនៃនគរខ្មែរ នាសម័យនោះ ពុំមែនជាលទ្ធផលនៃវាតទីនិយមទេ ព្រះអង្គគ្រាន់តែកាន់កាប់ដោយពង្រឹងតំបនន់នានា ដែលជាអតីតទឹកដីខ្មែរតែប៉ុណ្ណោះ។
ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានចាត់ឲ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ ដែលនៅក្រោមការត្រូតត្រារបស់ព្រះអង្គ អោយដើរផ្លូវតែមួយតាមដង្ហែព្រះអង្គ។ ក្រោយពីការបង្ក្រាបពួកបះបោរ និងបង្រួបបង្រួមជាតិបានហើយ ព្រះអង្គបានបញ្ជាឲ្យលើកទ័ពទៅវាយចម្ប៉ានៅវិជ័យ ក្នុងការវាយបកសងវិញ ដែលចាមបានវាយឈ្លានពានក្នុងរាជ្យរបស់បិតាព្រះអង្គ។
នៅពេលដែលព្រះអង្គកំពុងជាប់ដៃច្បាំងនៅប្រទេសចម្ប៉ានោះ បិតារបស់ព្រះអង្គក៏សុគតទៅ។ នៅឆ្នាំ ១១៦៥ ពេលដែលព្រះបាទយសោវរ្ម័នទី២ ត្រូវមន្ត្រីម្នាក់ធ្វើគុត នោះព្រះអង្គក៏ទ្រង់ត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីជួយសង្គ្រោះព្រះបាទទ័យវរ្ម័នទី២។ ប៉ុន្តែជាការឥតប្រយោជន៍ ព្រោះព្រះបាទត្រីភូវនាទិត្យវរ្ម័នបានឡើងគ្រងរាជ្យផុតទៅហើយ។ ដូច្នេះហើយបានជាព្រះអង្គត្រូវសម្ងំមួយរយៈសិន ដើម្បីរង់ចាំឱកាសល្អប្រហែល១២ឆ្នាំ គឺរហូតមកដល់ឆ្នាំ១១៧៧ ឆ្លៀតពេលដែលពួកចាមចូលមកលុកលុយ និងដុតបំផ្លាញរាជធានីអង្គរ ហើយបានធ្វើគុតព្រះបាទត្រីភូវនាទិត្យវរ្ម័ន ពេលនោះរាជបល្ល័ង្គនៅទំនេរ ព្រះអង្គយល់ថា ជាឱកាសល្អមកដល់ហើយ ដើម្បីព្រះអង្គ ឡើងគ្រងរាជ្យ។ ប៉ុន្តែមុននឹងប្រកាសព្រះអង្គជា ព្រះចៅក្រុងកម្ពុជា ព្រះអង្គត្រូវកំចាត់ទ័ពចាមឈ្លានពានឲ្យអស់ពីទឹកដីជាមុនសិន។ ដូចនេះហើយ ទើបព្រះអង្គចាប់ផ្តើមធ្វើសកម្មភាពនយោបាយ ដើម្បីស្រោចស្រង់ប្រទេសកម្ពុជាឡើងវិញ ព្រះអង្គបានអំពាវនាវ និងប្រមូលខេមរជន ដើម្បីវាយទៅលើប្រទេសចាមវិញ។
ស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី៧
ការកសាងអង្គរធំ ឬអង្គរទី៣ : ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលមានគុណបំណាច់មួយយ៉ាងធំចំពោះប្រទេសជាតិ ដោយបានធ្វើការរំដោះទឹកដីអោយផុតពីការត្រួតត្រារបស់បរទេស ក្រៅពីព្រះអង្គទ្រង់ជាស្តេចសឹកសង្គ្រាម ព្រះអង្គក៏ទ្រង់ជាព្រះរាជាខ្មែរមួយអង្គដែលកសាងសមិទ្ធិផលច្រើនជាងគេបំផុត ជាពិសេសគឺអង្គរទី៣ ឬអង្គរធំ។ សិលាចារឹកមួយនៅសាយហ្វុង (ទល់មុខវៀងចាន់ ប្រទេសលាវ) ក៏បានបង្ហាញអោយឃើញថា ព្រះអង្គជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រខ្លាំងណាស់ដែរ ដោយសារតែការខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ព្រះអង្គចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រ ដោយព្រះអង្គយល់ឃើញថា “ទុក្ខសោករបស់រាស្ត្រ គឺជាការឈឺចាប់វេទនារបស់ព្រះអង្គ ហើយខ្លាំងជាងការឈឺចាប់របស់ព្រះអង្គទៅទៀត”។
នៅដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ទឹកដីមានទំហំធំទូលាយជាងក្សត្រអង្គណាៗទាំងអស់។ ក្រោយពីព្រះនាងជ័យរាជទេវីសុគតទៅព្រះអង្គបានរៀបចំអភិសេកជាមួយព្រះនាងឥន្ទ្រទេវី ដែលជាបងបង្កើតរបស់ព្រះនាងជ័យរាជទេវី។ ព្រះនាងឥន្ទ្រទេវី ជាក្សត្រីដែលសម្បូរដោយតំរិះវិជ្ជាការ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យក្នុងវត្តព្រះពុទ្ធសាសនាមួយ។
កិច្ចការជាដំបូងដែលត្រូវបំពេញជាបន្ទាន់នៅដើមរជ្ជកាលរបស់ព្រអង្គ គ.ស ១១៨១ គឺការកសាងរាជធានីអង្គរធំ ដើម្បីជំនួសរាជធានីយសោធបុរៈ ដែលត្រូវបានពួកចាមដុតបំផ្លាញចោល។ ដើម្បីការពារទីក្រុងនេះ ព្រះអង្គបានកសាងកំផែងថ្មព័ទ្ធជុំវិញក្រុងដែលមានប្រវែង១២គ.ម។ នៅចំកណ្តាលរាជធានី ព្រះអង្គបានកសាងប្រាសាទបាយ័ន ដើម្បីទុកគោរពដល់ព្រះពុទ្ធសាសនា។
បាយ័នគឺជាប្រាសាទភ្នំ ដែលសាងនៅក្នុងរជ្ជកាលរបស់ព្រះអង្គនៅក្នុងប្រាង្គកណ្តាល មានតម្កល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គដែលមានកំពស់ជិត ៩ម៉ែត្រ។ ត្រង់នេះសរឲ្យឃើញថា ព្រះអង្គមានទេពកោសល្យចេះសម្របសម្រួលអ្វីដែលជារបស់ចាស់ (ប្រាសាទភ្នំ) អោយទៅជារបស់ថ្មី (ពុទ្ធរាជ) ដើម្បីជាកម្លាំងចិត្តដល់ពួកព្រាហ្មណ៍ និងប្រជានុរាស្ត្ររបស់ព្រះអង្គ។
ព្រះបាទជ័យវរ្ម័នទី៧ ជាក្សត្រមួយអង្គដែលមានជំនឿមុតមាំលើព្រះពុទ្ធសាសនា (លោកេស្វរៈ) បន្តអំពីព្រះបិតារបស់ព្រះអង្គ។ គេពុំដឹងថា តើព្រះអង្គសុគតនៅឆ្នាំណាទេ ព្រះអង្គក៏បាត់បង់ដំណឹងពីអង្គរនៅរវាងឆ្នាំ ១២០២ និង១២០៨។ ក្រៅពីព្រះអង្គជាស្តេចសឹកដ៏ខ្លាំងពូកែនោះ ព្រះអង្គក៏ជាស្តេចដែលសាងប្រាសាទច្រើនជាងគេបំផុត និងជាក្សត្រដែលបានផ្សព្វផ្សាយគុណធម៌ដល់ប្រជានុរាស្ត្រ ដោយព្រះអង្គបានសាងនូវមន្ទីរពេទ្យព្យាបាលរោគជាច្រើនពាសពេញនគរ។
ក្នុងវិស័យសំណង់ ក្រៅពីការកសាងរាជធានី (អង្គរធំ) ឬ អង្គរទីបីនោះ ព្រះអង្គបានកសាងប្រាសាទព្រះខ័ន នៅឆ្នាំ ១១៩១ សម្រាប់ជាទីរំឮកដល់ព្រះវរបិតា ប្រាសាទតាព្រហ្មនៅឆ្នាំ ១១៨៦ សម្រាប់តំកល់បរមរូបនៃព្រះវរមាតា និងរូបសម្តេចព្រះគ្រូនៅប្រាសាទបន្ទាយឆ្មារ ដើម្បីថ្វាយឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះនាម ស្រិន្ទ្រកុមារ និងជនក្បត់រាហូ។
នៅតំបន់អង្គរ ព្រះអង្គបានសាងប្រាសាទបន្ទាយក្តី ប្រាសាទនាគព័ន្ធ ប្រាសាទតាសោម ប្រាសាទក្រោលគោ ប្រាសាទបី ប្រាសាទនគរ ប្រាសាទតាព្រហ្ម ប្រាសាទចោមព្រះ (នៅសុរិន្ទ្រ ស្រុកសៀម) ប្រាសាទសិង្គ (នៅកញ្ជនៈបុរី ស្រុកសៀម) ប្រាសាទកំផែងតូច (ស្រីស្លាកេត ស្រុកសៀម) ប្រាសាទនាងរាំ (នគររាជសីមា) ដែលជាមន្ទីរពេទ្យ។ ដើម្បីបុព្វហេតុផ្សះផ្សារជាតិ និងបង្រួបបង្រួមជាតិ ព្រះអង្គថែមទាំងជួសជុលឡើងវិញនូវប្រាសាទចាស់ៗ ដែលទ្រុឌទ្រោម ឬក៏បានសាងសង់នូវប្រាសាទថ្មី រចនាប័ថ្មបាយ័ននៅលើគ្រឹះនៃទេវស្ថានចាស់ៗ ដូចជានៅប្រាសាទគោ នៅខេត្តកំពង់ធំជាដើម ជាហេតុដែលនាំឲ្យយើងឃើញនៅមាត់ទ្វារនៃប្រាសាទគោនេះ ដែលបានសាងឡើងដោយព្រះហស្ថរបស់ព្រះអង្គ នូវវត្តមាននៃក្បាច់ផ្តែរ នាសតវត្សទី៧ ដែលជារចនាប័ថ្មសម្បូរណ៍ព្រៃគុក។ ប្រាសាទនីមួយៗមានវត្ថុប្រើប្រាស់ដ៏មានតម្លៃជាច្រើនដូចជា នៅប្រាសាទតាព្រហ្ម មានចានមាសមួយដែលមានទម្ងន់ជាងប្រាំរយគីឡូក្រាម ចានប្រាក់ចំនួន ៣៥គ្រាប់គជ់ចំនួន ៤០៦២០គ្រាប់ ត្បូងចំនួន ៤៥៤០គ្រាប់ ផ្តិលមាសរនាំងពីស្រុកចិនចំនួន ៨៧៦ ក្លស់ ៥២៣ និងគ្រែសូត្រចំនួន ៥១២។
ដើម្បីការពារ និងថែរក្សាប្រាសាទទាំងអស់នេះ ព្រះអង្គបានបង្កើតឲ្យមានភូមិចំណុះជាច្រើន និងចាត់ឲ្យមានរៀបចំកិច្ចការរដ្ឋបាល និងបុគ្គលិក ប្រចាំការជាច្រើននាក់ទៀតដូចជាមាន អធិការមានអ្នកចាំគាល់បំរើ និងមានស្រីរបាំផង។ ក្រៅពីការកសាងប្រាសាទ ព្រះអង្គបានយកចិត្តទុកដាក់ចំពោះប្រជានុរាស្ត្រ ដោយបានសាងសាលាសំណាក់ ១២១ សម្រាប់អ្នកដំណើរ វត្តអារ៉ាមសម្រាប់ទុកទទួលនិស្សិត សាសនិកជនឲ្យចូលរៀនវិជ្ជាផ្សេងៗ។
ក្រៅពីនេះ ព្រះអង្គបានរៀបចំឲ្យមានក្រសួងសុខាភិបាលដោយបង្កើតអោយមានមន្ទីរពេទ្យចំនួន ១០២ នៅពាសពេញនគរមានបុគ្គលិក មានគ្រូពេទ្យ បង្កើតឲ្យមានគ្រឿងបរិភោគ និងមានឱសថគ្រប់យ៉ាង មនុស្សគ្រប់វណ្ណៈ អាចចូលព្យាបាលបាននៅក្នុងមន្ទីរពេទ្យដូចគ្នា។ ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលរបស់ព្រះអង្គ បានចាយវាយស្រូវ អង្ករ អស់ ១១១៩២តោន ល្ងអស់ ២១២៤គ.ក្រ ក្រវ៉ាញ ១០៥គ.ក្រ ខ្លឹមច័ន្ទន៍ ៣៤០២គ.ក្រ ថ្នាំគ្រុន ៤០០០គ្រាប់ ថ្នាំឫសដូងបាត ១៩៦០ប្រអប់។
ក្រៅពីនេះ ឃ្លាំងព្រះរាជទ្រព្យ បានបើកឲ្យនូវវត្ថុធាតុដើមសម្រាប់ផ្សំឱសថ ដូចជាទឹកឃ្មុំ សាប៊ូ ទឹកដោះ ប្រេង ក្រមួនជាដើម ចំនួនបីលើកក្នុងមួយឆ្នាំៗ។ ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៧ សុគតទៅ សំណងប្រាសាទនានាត្រូវបានបញ្ឈប់ ប៉ុន្តែអានុភាពរបស់ខ្មែរ នៅតែរុងរឿងនៅឡើយ រហូតដល់ចុងសតវត្សទី១៣ មុនការបែកបាក់មហានគរខ្មែរដោយសារភ្លើងសង្គ្រាមវាតទីនិយម៕
Sunday, August 31, 2014
Saturday, August 30, 2014
ជីវប្រវត្តិសង្ខេប: លោក បាន តេង ១៨៨២ - ១៩៥០
ជីវប្រវត្តិសង្ខេប: លោក បាន តេង ១៨៨២ - ១៩៥០
----------------------------------------------------------------------
-លោក បាន តេង កើតពីខែមិគសិរ ឆ្នាំមមែ ព.ស.២៤២៥ ត្រូវនិងគ.ស.១៨៨២
នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។
-មាតានាម ត្រយ៉ង់ មិតានាម បានធ្វើជាមន្ត្រីនៅក្នុងវាំង។
-អាយុ១៤ឆ្នាំ បួសជាសាមនេរ ក្នុងសំណាក់សម្តេចមង្គល អៀម រត្តបទុមវតីបាន
មួយវស្សា។
-បន្តការសិក្សាភាសាបារាំងក្នុងសាលា និងរៀនភាសាសៀមថែមទៀតផង។
-១៩១៩ ចូលធ្វើការក្នុងឃ្លាំងប្រាក់,រួចជាស្មៀននៅក្នុងវាំង។
-១៩២១ ចូលធ្វើជាគ្រូបង្រៀន ផ្លាស់ទៅកោះកុង ៥ ឆ្នាំ,ទើបវិលមកភ្នំពេញវិញ។
-បានរៀនក្បួនកាព្យពីលោក សុត្តន្តប្រីជាឥន្ទ និងព្រះធម្មរក្ខិត ប៉ាត នៅវត្តសុគន្ធ មានបុណ្យឧត្តុង្គ។( គឺវត្តដែលព្រះរាជសម្ភារទ្រង់បានសាងផ្នួស នៅខាងត្បូងវត្ត
សាលាគូ)។
-ទទួលមរណភាព នៅថ្ងៃ ២៨ កក្កដា ១៩៥០។
----------------------------------------------------------------------
-លោក បាន តេង កើតពីខែមិគសិរ ឆ្នាំមមែ ព.ស.២៤២៥ ត្រូវនិងគ.ស.១៨៨២
នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។
-មាតានាម ត្រយ៉ង់ មិតានាម បានធ្វើជាមន្ត្រីនៅក្នុងវាំង។
-អាយុ១៤ឆ្នាំ បួសជាសាមនេរ ក្នុងសំណាក់សម្តេចមង្គល អៀម រត្តបទុមវតីបាន
មួយវស្សា។
-បន្តការសិក្សាភាសាបារាំងក្នុងសាលា និងរៀនភាសាសៀមថែមទៀតផង។
-១៩១៩ ចូលធ្វើការក្នុងឃ្លាំងប្រាក់,រួចជាស្មៀននៅក្នុងវាំង។
-១៩២១ ចូលធ្វើជាគ្រូបង្រៀន ផ្លាស់ទៅកោះកុង ៥ ឆ្នាំ,ទើបវិលមកភ្នំពេញវិញ។
-បានរៀនក្បួនកាព្យពីលោក សុត្តន្តប្រីជាឥន្ទ និងព្រះធម្មរក្ខិត ប៉ាត នៅវត្តសុគន្ធ មានបុណ្យឧត្តុង្គ។( គឺវត្តដែលព្រះរាជសម្ភារទ្រង់បានសាងផ្នួស នៅខាងត្បូងវត្ត
សាលាគូ)។
-ទទួលមរណភាព នៅថ្ងៃ ២៨ កក្កដា ១៩៥០។
អំពីស្នាដៃ៖
-សប្បុរិសធម៌ ៧ ប្រការ(ផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)។
-ឱវាទនារី ជាពាក្យកាព្យ(ផ្សាយក្នុងប្រក្រតិទិនឆ្នាំ១៩៤៦)
-លោកធម្មត្ថចរិយាិ
-រឿងនាងស្រីហ្សានដារ៍
-អត្ថបទមេសូត្រ និងរឿងប្រែខ្លីៗជាច្រើន។
-រឿងឆទ្ទន្តជាតក,ពិម្ពាពិលាប និងរឿងទិព្វសង្វារ(មិនទាន់បោះពុម្ព)
-សប្បុរិសធម៌ ៧ ប្រការ(ផ្សាយពីពុទ្ធសាសនបណ្ឌិត្យ)។
-ឱវាទនារី ជាពាក្យកាព្យ(ផ្សាយក្នុងប្រក្រតិទិនឆ្នាំ១៩៤៦)
-លោកធម្មត្ថចរិយាិ
-រឿងនាងស្រីហ្សានដារ៍
-អត្ថបទមេសូត្រ និងរឿងប្រែខ្លីៗជាច្រើន។
-រឿងឆទ្ទន្តជាតក,ពិម្ពាពិលាប និងរឿងទិព្វសង្វារ(មិនទាន់បោះពុម្ព)
អត្ថបទដកស្រង់៖
បទពាក្យ៩
-ក្រមុំតូចដូចបទុមក្រពុំពក
ប៉ិចពន្លកពីអន្លងវារីសាយ
ស្រទាប់ព្រឿងលឿងបំព្រងលំអងខ្ចាយ
ជាតម្រាយឱ្យភមរាប្រាថ្នាប៉ង។
-ក្រេបជញ្ជក់បុប្ផជាតិជួញស្រទាប់
លុះជញ្ជប់ស្កប់ស្កល់ចិត្តចោលជាម្តង
ចូលមកភ្លក់ជាតិមួយភ្លែងចូរដឹងទាន់។
-ថាបើមានប្រុសណាមួយចង់មកស្និទ្ធ
ត្រូវមើលចិត្តគេឱ្យជាក់កុំបីភាន់
ឯកំលោះនេះក្រឡេចល្បិចច្រើនជាន់
មិនចេះទ្រាន់ស្មូរកន្ទ្រឹសស្មូមស្នេហា។
« ឱវាទនារី »
បទពាក្យ៩
-ក្រមុំតូចដូចបទុមក្រពុំពក
ប៉ិចពន្លកពីអន្លងវារីសាយ
ស្រទាប់ព្រឿងលឿងបំព្រងលំអងខ្ចាយ
ជាតម្រាយឱ្យភមរាប្រាថ្នាប៉ង។
-ក្រេបជញ្ជក់បុប្ផជាតិជួញស្រទាប់
លុះជញ្ជប់ស្កប់ស្កល់ចិត្តចោលជាម្តង
ចូលមកភ្លក់ជាតិមួយភ្លែងចូរដឹងទាន់។
-ថាបើមានប្រុសណាមួយចង់មកស្និទ្ធ
ត្រូវមើលចិត្តគេឱ្យជាក់កុំបីភាន់
ឯកំលោះនេះក្រឡេចល្បិចច្រើនជាន់
មិនចេះទ្រាន់ស្មូរកន្ទ្រឹសស្មូមស្នេហា។
« ឱវាទនារី »
ស្រណោះសំនៀងល្ខោនបាសាក់ បទពាក្យប្រំាបី
ស្រណោះសំនៀងល្ខោនបាសាក់
បទពាក្យប្រំាបី
១. ល្ខោនសម្តែងក្រោមពន្លឺច័ន្ទ
មនុស្សម្នាណែនណាន់ពេញត្រៀបត្រា
ក្មេងចាស់ប្រុសស្រីអ៊ូអរក្លៀវក្លា មានតូបអាហារ ហូបឆ្អែតពេញពោះ។
២. ពេលលឺសម្លេងបទភ្លេងបាសាក់ អារម្មណ៏ខ្ញុំដាក់
ស្តាប់សែនពិរោះ
ថែមទំាងស្រណោះអាឡោះដល់ឈ្មោះ បាសាក់ជាឈ្មោះទន្លេស្រុកខ្ញុំ
។
៣. សូរសៀងសំនៀងចំរៀងបាសាក់ កំសត់អួលអាក់
សប្បាយសុខដុម្យ
និរាសព្រាត់ប្រាស់ សំណើចសុខុម កូនខ្មែរនិយម គ្រប់ខេត្តខ័ណ្ឌស្រុក ។
៤. ឱ!បទភ្លេងបាសាក់ ខ្ញុំសែនស្រណោះ អាល័យអាឡោះនឹកទៅដល់ស្រុក
កំណើតល្ខោនខ្មែរ ត្រូវយួនអុកឡុក ដែនដីធ្លាប់សុខ ល្ខោនខ្មែរឆើតឆោម ។
៥. គឺស្រុកកំណើតល្ខោន៖នៅខេត្តឃ្លំាង ទល់ព្រះត្រពំាង
កម្ពុជាក្រោម
ខាងចុងដងទន្លេបាសាក់ក្រោម ដែនដីល្អឆោម សណ្តរមេគង្គ ។
ដាស់ស្មារតីកូនខ្មែរ
ដាស់ស្មារតីកូនខ្មែរ
បទពាក្យប្រំាបី
១. ស្លាប់ខ្លួនកើតទៀត ស្លាប់ជាតិសាបសូន្យ សូមអស់បងប្អូនខ្មែរចិត្តតែមួយ
សាមគ្គីកម្លំាង ជាតិផុតទុក្ខព្រួយ លទ្ធភាពជំនួយដោយបរិសុទ្ធ ។
២. ២៤ ខេត្តក្រុង ដីកម្ពុជា ខ្មែរក្រោមប្រជា ខ្មែរនាយសមុទ្រ
ត្រូវសាមគ្គីគ្នាភក្តីបំផុត ឆន្ទះមោះមុត ការពារជាតិយើង ។
៣. អ្វីៗជាខ្មែរត្រូវថែតម្លៃ ថែថួនរាល់ថ្ងៃតម្កើងផស់យើង
គង់មានថ្ងៃមួយពួកសង្គមឈ្លើង ពួកពាលទំនើង វិនាសក្សិណក្ស័យ ។
៤. កាព្យនេះខ្ញុំតែងថ្លែងដាស់ដល់ខ្មែរ ទំាងក្រុងទំាងស្រែត្រូវរួមពួតដៃ
ប្រជាជាតិយើងគឺមានតម្លៃ កុំអោយ" យួន,ថៃ" ប្រមាថខ្មែរយើង ។
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
បទពាក្យប្រំាបី
១. ស្លាប់ខ្លួនកើតទៀត ស្លាប់ជាតិសាបសូន្យ សូមអស់បងប្អូនខ្មែរចិត្តតែម
សាមគ្គីកម្លំាង ជាតិផុតទុក្ខព្រួយ លទ្ធភាពជំនួយដោយបរិសុទ្ធ ។
២. ២៤ ខេត្តក្រុង ដីកម្ពុជា ខ្មែរក្រោមប្រជា ខ្មែរនាយសមុទ្រ
ត្រូវសាមគ្គីគ្នាភក្តីបំផុត
៣. អ្វីៗជាខ្មែរត្រូវថែតម្លៃ ថែថួនរាល់ថ្ងៃតម្កើងផស់យើង
គង់មានថ្ងៃមួយពួកសង្គមឈ្លើង
៤. កាព្យនេះខ្ញុំតែងថ្លែងដាស់ដ
ប្រជាជាតិយើងគឺមានតម្លៃ កុំអោយ" យួន,ថៃ" ប្រមាថខ្មែរយើង ។
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវតែគិត
ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវតែគិត
បទបថ្យាវត្ត
១. ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវគិត សាមគ្គីមូលមិត្ត ស្រុះកម្លំាងគ្នា
ខ្មែរក្រោម កណ្តាល លើ កម្ពុជា ត្រូវឯកភាពគ្នា សាមគ្គីអោយខ្លំាង ។
២. ជាតិយើង ពូជសាសន៏យើងត្រូវពួកខ្មំាង ឈ្លានពានតតំាង ពេលខ្មែរបែកបាក់
កើតជំងឺអួតរាជ្យ អំណាច សក្តិ លុយឡាន មាសប្រាក់ ខ្មែរលោភលន់ហួស។
៣. ជាតិយើង ពូជសាសន៏យើង ធ្លាប់រងគ្រោះ ដោយបនទុរយស ក្រុមខ្មែរកុំម៊ុយនីស្ត
អាយ៉ងចិន យួន វាត្រួតជាន់ជិះ ទឹកដីយើងវិះ បាត់ឈ្មោះលើលោក ។
៤. ជាតិយើង ពូជសាសន៏យើង ល្បីជ័យជោគ គំនិតសំយោគ ខាងច្នៃប្រឌិត
សាងបានអង្គរ ដល់ល្អប្រណីត ស្នាដៃខ្មែរពិត កាត់ថ្លៃមិនបាន ។
៥. ជាតិយើង ពូជសាសន៏យើង ត្រូវប្រុងប្រាណ ការពារអោយបាន ជាតិ និងពូជសាសន៏
ត្បិតអីសៀមយួន គំនិតវាផ្តាស់ ចង់កែប្តូរផ្លាស់ រំលាយសាសន៏ខ្មែរ ។
៦. សូមអស់កូនខ្មែរ ទូទំាងក្រុងស្រែ ម្ភៃបួនខេត្តដែរ ខ្មែរលើ កណ្តាល
ខ្មែរក្រោម ពូជសាសន៏ឈាមជ័រខេមរា ត្រូវរួមគ្នាការ ពារ ជាតិខ្មែរយើង ។
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
បទបថ្យាវត្ត
១. ជាតិយើង ពូជសាសន៏យើង ខ្មែរត្រូវគិត សាមគ្គីមូលមិត្ត ស្រុះកម្លំាងគ្នា
ខ្មែរក្រោម កណ្តាល លើ កម្ពុជា ត្រូវឯកភាពគ្នា សាមគ្គីអោយខ្លំាង ។
២. ជាតិយើង ពូជសាសន៏យើងត្រូវពួកខ្មំាង ឈ្លានពានតតំាង ពេលខ្មែរបែកបាក់
កើតជំងឺអួតរាជ្យ អំណាច សក្តិ លុយឡាន មាសប្រាក់ ខ្មែរលោភលន់ហួស។
៣. ជាតិយើង ពូជសាសន៏យើង ធ្លាប់រងគ្រោះ ដោយបនទុរយស ក្រុមខ្មែរកុំម៊ុយនីស្ត
អាយ៉ងចិន យួន វាត្រួតជាន់ជិះ ទឹកដីយើងវិះ បាត់ឈ្មោះលើលោក ។
៤. ជាតិយើង ពូជសាសន៏យើង ល្បីជ័យជោគ គំនិតសំយោគ ខាងច្នៃប្រឌិត
សាងបានអង្គរ ដល់ល្អប្រណីត ស្នាដៃខ្មែរពិត កាត់ថ្លៃមិនបាន ។
៥. ជាតិយើង ពូជសាសន៏យើង ត្រូវប្រុងប្រាណ ការពារអោយបាន ជាតិ និងពូជសាសន៏
ត្បិតអីសៀមយួន គំនិតវាផ្តាស់ ចង់កែប្តូរផ្លាស់ រំលាយសាសន៏ខ្មែរ ។
៦. សូមអស់កូនខ្មែរ ទូទំាងក្រុងស្រែ ម្ភៃបួនខេត្តដែរ ខ្មែរលើ កណ្តាល
ខ្មែរក្រោម ពូជសាសន៏ឈាមជ័រខេមរា ត្រូវរួមគ្នាការ ពារ ជាតិខ្មែរយើង ។
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
ព្រឹទ្ធាចារ្យវរៈសិល្បករខ្មែរចំនួន ១៧រូប ត្រូវបានតែងតាំងជាមតកមនុស្សរស់
ព្រឹទ្ធាចារ្យវរៈសិល្បករខ្មែរចំនួន
១៧រូប ត្រូវបានតែងតាំងជាមតកមនុស្សរស់
នៃព្រះរាជាណាចក្រកម្ពុជា
¬¬¬¬¬¬
ព្រឹទ្ធាចារ្យសិល្បករខ្មែរចំនួន
១៧ រូប ត្រូវបានប្រកាសតែងតាំងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្របតាមព្រះរាជក្រឹត្យពីព្រះបរមរាជវាំង
ស្របតាមងាររៀងៗខ្លួន។ ព្រឹទ្ធាចារ្យសិល្បៈទាំងនោះរួមមាន ដូចតទៅ៖
១.ព្រឹទ្ធាចារ្យសិល្បៈ
សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
ត្រូវតែងតាំងជា៖ទេពនាថវដ្តីឯក។ ២.ព្រឹទ្ធាចារ្យសិល្បៈឆេងផុនត្រូវតែងជា៖ទេពបញ្ញាកោសល្យវិជ្ជា ៣.ព្រឹទ្ធាចារ្យសិល្បៈចាន់ស៊ឹមត្រូវបានតែងតំាងជា៖វឌ្ឍកីទេពនិម្មិត ៤.ព្រឹទ្ធាចារ្យសិល្បៈជេតចនត្រូវតែងតាំងជា៖ទេពនិម្មិតវិចិត្រ ៥.ព្រឹទ្ធាចារ្យសិល្បៈឯមធាយត្រូវបានតែងតំាងជា៖ទេវនាដនិម្មិត ៦.ព្រឹទ្ធាចារ្យសិល្បៈរស់គង់ត្រូវបានតែងតំាងជា៖វិសេសនាដការីវិជ្ជា ៧.ព្រឹទ្ធាចារ្យសិល្បៈគង់ណៃត្រូវបានតែងតំាងជា៖កោសល្យវោហារ ៨.ព្រឹទ្ធាចារ្យសិល្បៈប្រាជ្ញឈួនត្រូវបានតែងតំាងជា៖ភិរម្យវោហារ
៩.ព្រឹទ្ធាចារ្យសិល្បៈ ជា ហ៊ា ត្រូវបានតែងតំាងជា៖
នាដកោសល្យវិជ្ជា ១០.ព្រឹទ្ធាចារ្យសិល្បៈសុខឌុច
ត្រូវបានតែងតំាងជា៖កោសល្យតន្ត្រីវិជ្ជាធរ ១១.ព្រឹទ្ធាចារ្យសិល្បៈអ៊ុំសាមិត្តត្រូវបានតែងតំាងជា៖នាដភក្ដីនិមិត្ត
១២.ព្រឹទ្ធាចារ្យសិល្បៈព្រីងសាឃនត្រូវបានតែងតំាងជា៖នាដកោសល្យវដ្តី ១៣.ព្រឹទ្ធាចារ្យសិល្បៈពៀកចាប៉ិចត្រូវបានតែងតំាងជា៖វោហារកោសល្យវដ្តី ១៤. ព្រឹទ្ធាចារ្យ៖ជិតជនត្រូវបានតែងតំាងជា៖គរុពហុស្សូត ១៥.ព្រឹទ្ធាចារ្យ៖ទេពផុនត្រូវបានតែងតំាងជា៖វិជ្ជាធម្មគរុ ១៦.ព្រឹទ្ធាចារ្យ៖ម៉ែនប្រាង្គត្រូវបានតែងតំាងជា៖កោសល្យវិជ្ជាគរុ ១៧ .ព្រឹទ្ធាចារ្យ ទា វ៉ាន ត្រូវតែងតាំងជា៖
បញ្ញាកោសល្យវិជ្ជា
ការតែងតាំងនេះ
ធ្វើឡើងដើម្បីឆ្លើយតបនឹង ការលះបង់របស់ពួកគាត់ដែលបានធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ
ដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស
ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។ យោងតាម ព្រះរាជក្រឹត្យ
ស្ដីពីប្រព័ន្ធមតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយការតែងតាំង
មតកមនុស្សរស់ ទាំងអស់ មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌
និងវិចិត្រសិល្បៈធ្វើកិច្ចការមួយចំនួន ក្នុងនោះមាន
រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ
ដែលបម្រើប្រយោជន៍សង្គមជាតិ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ
និងបច្ចេកទេសរបស់ខ្លួនដោយគ្មានលាក់លៀម
ដល់អ្នកជំនាន់ក្រោយតាមរយៈការបណ្ដុះបណ្ដាល។ក្រៅពីនេះ នៅមានកាតព្វកិច្ច
ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន
ឲ្យបានទូលំទូលាយដល់សាធារណជនទូទៅ តាមគ្រប់មធ្យោបាយ ។ បន្តថែរក្សាឲ្យបានគង់វង្ស
និងអភិវឌ្ឍន៍ចំណេះដឹងជំនាញ ទេពកោសល្យ
និងបច្ចេកទេសដែលសាមីខ្លួនបានទទួលកិត្តិយស។ តាមព្រះរាជក្រឹត្យនេះដដែល មតកមនុស្សរស់
នឹងទទួលបានមកវិញនូវលាភសក្ការៈដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិ
និងការទទួលការឧបត្ថម្ភជាសម្ភារៈថវិកា និងមធ្យោបាយសម្រាប់ការស្រាវជ្រាវ
និងការបណ្ដុះបណ្ដាលជាដើម។យ៉ាងណាក៏ដោយ ផលប្រយោជន៍និងលាភសក្ការៈរបស់មតកមនុស្សរស់
ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
¬¬¬¬¬¬¬¬¬¬
ស្រាវជ្រាវដោយ៖
យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
វាយអត្ថបទរៀបចំដោយ៖
ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
រដូវភ្ជុំដល់ហើយ ផ្ទះស្រីវិចនំដែរទេ?
រដូវភ្ជុំដល់ហើយ ផ្ទះស្រីវិចនំដែរទេ?
>>>>>>>>>.......>>>>>
រដូវភ្ជុំហើយ អូនវិចនំ ទេ?
សុំកែវមាសមេ ប្រាប់រៀមមកម៉ុម
បងជួយកាត់ស្លឹក កាប់ចេកបន្ទំ
បងនិងជួយរុំ ពេលដែលអូនវិច ។
ពេលអន្សមឆ្អិន សុំភ្លក្សនិងស្រី
សុំអូនប្រណី ណ៎ាកែវវរមិត្ត
ស្អែកថ្ងៃភ្ជុំធំ រៀមនំាស្រីពិត
ទៅវត្តឆ្ងាយជិត ធ្វើបុណ្យរួមគ្នា ។
ឧទ្ទិសបន់ផ្សង ប៉ងស្នេហ៏ដល់ត្រើយ
អូនកុំព្រួយឡើយណ៎ាស្រស់ពុំងារ
ទៅវត្តរួចហើយ យើងត្រឡប់ជា
ធ្វើបុណ្យរួមគ្នាដល់ព្រះកន្លោង ។
អាវប៉ាក់សំពត់ហូល សមស្រីខ្មែរ
ទាក់ទាញចិត្តស្នេហ៏ គ្រប់ប្រុសដទៃ
រូបអូនស្អាតប្លែក ថ្ងៃភ្ជុំមានន័យ
ជួបជុំតាយាយ ញាតិមិត្តប្អូនបង ។
>>>>>>>>>>>>>
ផេង សុខវ៉ាន់ដា
>>>>>>>>>.......>>>>>
រដូវភ្ជុំហើយ អូនវិចនំ ទេ?
សុំកែវមាសមេ ប្រាប់រៀមមកម៉ុម
បងជួយកាត់ស្លឹក កាប់ចេកបន្ទំ
បងនិងជួយរុំ ពេលដែលអូនវិច ។
ពេលអន្សមឆ្អិន សុំភ្លក្សនិងស្រី
សុំអូនប្រណី ណ៎ាកែវវរមិត្ត
ស្អែកថ្ងៃភ្ជុំធំ រៀមនំាស្រីពិត
ទៅវត្តឆ្ងាយជិត ធ្វើបុណ្យរួមគ្នា ។
ឧទ្ទិសបន់ផ្សង ប៉ងស្នេហ៏ដល់ត្រើយ
អូនកុំព្រួយឡើយណ៎ាស្រស់ពុំងារ
ទៅវត្តរួចហើយ យើងត្រឡប់ជា
ធ្វើបុណ្យរួមគ្នាដល់ព្រះកន្លោង ។
អាវប៉ាក់សំពត់ហូល សមស្រីខ្មែរ
ទាក់ទាញចិត្តស្នេហ៏ គ្រប់ប្រុសដទៃ
រូបអូនស្អាតប្លែក ថ្ងៃភ្ជុំមានន័យ
ជួបជុំតាយាយ ញាតិមិត្តប្អូនបង ។
>>>>>>>>>>>>>
ផេង សុខវ៉ាន់ដា
Friday, August 29, 2014
អនិច្ចា!សម្តេចសង្ឃ ហួត តាត
អនិច្ចា!សម្តេចសង្ឃ ហួត តាត
បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។
៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។
បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។
៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។
បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
អនិច្ចា!សម្តេចសង្ឃ ហួត តាត
អនិច្ចា!សម្តេចសង្ឃ ហួត តាត
បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។
៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។
បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
បទកាកគតិ
១. សម្តេចហួតតាត ព្រះកាយស្អាតបាត ចរិយាសមរម្យ
វិជ្ជាខ្ពង់ខ្ពស់ កេរឈ្មោះភិរម្យ ទំាងស្តេច លោកធំ
គោរពចេស្តា។
២. ពេលអន្តរកប្ប ប៉ុលពតសម្លាប់ មិនដឹងទីណា
សិស្សគណសោកស្តាយ អង្គុយសោកា រកទីមរណា
មិនឃើញសោះឡើយ។
៣. ហេតុមានកម្មផល អតីតមកផ្តល់ ទាន់ជាតិនេះហើយ
មិនអាចគេចផុត អោយរួចសៈស្បើយ កម្មតាមកៀកកើយ
ដល់កាយសម្តេច ។
៤. អនិច្ចា!ម្លេះ វិជ្ជាចំណេះ ខ្ពង់ខ្ពស់សម្រេច
ស្នាព្រះហស្ថច្រើន ជួយសង្គមស្រេច ទុកក្បួនចែងចាត់
អប់រំកូនខ្មែរ ។
៥. តែផលចុងក្រោយ សម្តេចទ្រង់សោយ ទុក្ខកម្មឥតល្ហែ
នេះឬលទ្ធផល អ្នកប្រាជ្ញសង្ឃខ្មែរ ជួយជាតិរាស្រ្តខ្មែរ
ផលបានជាទុក្ខ ។
៦. អ្នកប្រាជ្ញទីទៃ សុគតមានន័យ គេរៀបចំទុក
រៀបចំបុណ្យថ្វាយ ឧទ្ទិសទំនុក ថ្វាយព្រះភ្លើងភ្លុក
ឆ្លងបុណ្យរាប់យប់។
៧. តួយ៉ាងសម្តេច ល្វីឯមសង្ឃស្តេច ជួនណាតបណ្ឌិត
និលទៀង អ៊ុម ស៊ូ សុគតន័យពិត កត្តិយសប្រណីត
គេរៀបបុណ្យថ្វាយ ។
៨. កម្មអ្វី សម្តេច ហួត តាតបណ្ឌិត កម្មកើនកិតកាយ
សុគតគ្មានន័យ គ្មានព្រះភ្លើងថ្វាយ សមសក្តិសុះសាយ
សមវិជ្ជាខ្ពស់ ។
៩. សូមបុណ្យអក្ខរា កើតពីប៉ាកា ចាពីនាមឈ្មោះ
សោកស្តាយសម្តេច ហួត តាតរងគ្រោះ ជូនបុណ្យចំពោះ
សូមអោយផុតកម្ម ។
បញ្ជាក់ៈ ល្បៈទី១ ទី២ ទី៣ គឺនិពន្ធដោយព្រឹទ្ធាចារ្យអតីតសាស្រ្តាចារ្យ លី សុវីរ ដកស្រង់ចេញពីក្នុងសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ។ ចាប់ពីត្រឹមល្បៈទី៤ មកគឺនិពន្ធបន្ថែមដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង សុខវ៉ាន់ដា ។ រាជធានីភ្នំពេញ , ថ្ងៃទី ២២ ខែ មេសា ឆ្នំា ២០១២
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
Thursday, August 28, 2014
Sunday, August 24, 2014
របៀបចែចង់មនុស្សស្រី
របៀបចែចង់មនុស្សស្រី
មានវិធីច្រើនយ៉ាង ក្នុងការចែចង់មនុស្សស្រីដែលអ្នកបានចាប់ចិត្ត ស្រឡាញ់ ចំពោះបុរស់ៗដែលកំពុងកណ្តោចកណ្តែងខ្វះអ្នកមើលថែ ហើយត្រូវការអ្នកយល់ចិត្តមកថ្នាក់ថ្នមនេបនិតជិតកាយ។ តើមាន វិធីណាខ្លះដែលធ្វើឲ្យស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៏របស់អ្នក?
១.កុំរាប់អានមនុស្សស្រីដែលអ្នកចាប់ចិត្តដូចជាមិត្តភក្តិ នាងអាចនឹងយល់ ច្រឡំគិតថាអ្នកត្រឹមជាមិត្តធម្មតា ឬ ក៏គ្រាន់តែជាចែចង់លេងសើចតែប៉ុណ្ណោះ។ បើអ្នក ត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីនាង មុននឹងសេចក្តីស្នេហាកកើតឡើង នាងអាចនឹងគិតថាអ្នកគឺជាមិត្តល្អម្នាក់ប៉ុណ្ណោះ ទំនាក់ទំនងនេះនឹងកាន់តែរីកដុះដាល តែការរីកដុះដាលនេះបានតែជាមិត្តភាពដដែល មិនអាចប្រែក្លាយជាសេចក្តីស្នេហានោះទេ ហើយថ្ងៃណាមួយនឹងត្រូវអ្នកដទៃឆក់យកទៅបាត់ទៀត។ ដូច្នេះបើគិតចង់ទាក់ទងនាងជា សង្សារ ក៏ត្រូវតែសេពគប់នាង ជារបៀបសង្សារតាំងពីចាប់ផ្តើមដំបូងមក កុំឲ្យនាងយល់ ច្រឡំ។
២. ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលដល់មនុស្សដែលអ្នកស្រឡាញ់ ស្រីៗចូល ចិត្តរឿងភ្ញាក់ផ្អើលខ្លាំងណាស់ បើទោះជានាងមានចរឹករឹងរួស យ៉ាងណាក៏ដោយ នាង ពិតជាចូលចិត្តការពញ្ញាក់អារម្មណ៍ និង ភាពអាថ៌កំបាំង ច្រើនជាងការស្គាល់អ្នកអស់ពីពោះ ពីពុង ព្រោះបើនាងបានស្គាល់អ្នកច្បាស់ហើយ វាប្រៀបដូចជាគ្មានអ្វីដែលគួរចាប់អារម្មណ៍ និង ចង់ដឹងទៀតទេ។ ចូរប្រាប់ព័ត៌មានអំពីខ្លួនអ្នកដល់នាងបន្តិចម្តងៗ ដើម្បីដាស់ អារម្មណ៍នាងឲ្យចង់ដឹងបន្តទៀត កុំឲ្យនាងដឹងភ្លាមៗថាអ្នកមានគោលដៅយ៉ាងណា តែត្រូវ សាងភាពទាក់ទាញចិត្ត និងចងចិត្តនាងទុក នោះនាងនឹងដើរមករកលោកដោយខ្លួន ឯង។
៣.ដៃគូរដែលចូលចិត្តនៅស្ងៀមស្ងាត់ មិនមែនជាដៃគូរដែលដេញតាមប្រមាញ់ រហូតនោះទេ សូមកុំប្រញាប់មានសកម្មភាពមុនឲ្យសោះ ព្រោះដំណាក់កាលនេះចេះតែ ឈានទៅមុនហើយ។ ការដែលអ្នកតាមចែចង់នារីម្នាក់ប្រកិតៗពេក អាចបង្កសេចក្តីរំខាន ដល់នាងបានយ៉ាងងាយ។ ដូច្នេះចូរនៅស្ងៀមៗ ហើយព្យាយាមសង្កេតថា នាងចាប់ អារម្មណ៍នឹងអ្នកឬទេ? ឬក៏អ្នកចាប់អារម្មណ៍នឹងនាងពិតប្រាកដឬនៅ? បើពិតមែនក៏ចាប់ ផ្តើមបើកចំហឲ្យនាងដឹងបន្តិចម្តងៗ តែកុំយឺតយូរពេកប្រយ័ត្ននាងឃ្លាតឆ្ងាយពីអ្នក ដោយ សារនាងគិតថាអ្នកមិនចាប់ចិត្តនឹងនាងក៏ថាបាន។
៤.បង្កើនភាពទាក់ទាញ មុនពេលចេញទៅជួបដៃគូអ្នកតែប្រើផលិតផលខ្លះ ដើម្បី ឲ្យក្លិនខ្លួនក្រអូបប្រហើរ សម្បុរស្បែកស្រស់ថ្លាគួរគយគន់ កុំឲ្យខ្លួនប្រាណអាប់អួរឲ្យសោះ ព្រោះនារី សម័យនេះក៏ត្រូវការបុរសដែលមានស្បែកកាយស្អាតដូចគ្នា។ សម្រាប់ស្បែក គគ្រាតគគ្រើម ទទួលស្គាល់ថាក៏មាននារីមួយចំនួនចូលចិត្តដែរ តែភាគច្រើនបើជាបុរស ដែលមានស្បែកស្អាត នឹងមានភាពងាយស្រួលក្នុងការទាក់ទាញចិត្តនារីច្រើនជាង។ រឿង សំខាន់មួយទៀតនោះគឺខ្យល់ដង្ហើមនិងក្លិនមាត់ត្រូវតែស្រស់ថ្លា តែងខ្លួនឲ្យបានស្អាតបាត គួរគយគន់ ឯការតែងខ្លួនបែបឡូយឆាយហួសហេតុពេកក៏មិនកើតដែរ អ្នកគួរតែផ្លាស់ មកតែងខ្លួនបែបសុភាពរាបសា គួរឲ្យចង់រាប់អាន នោះមិនត្រឹមតែនារី ដែលស្រឡាញ់ទេ សូម្បីតែអ្នកដទៃក៏ចង់រាប់អានអ្នកដែរ។
៥.ត្រូវចេះបង្កើតភាពរីករាយ នារីភាគតិចណាស់ដែលចូលចិត្តបុរសដែលមាន អារម្មណ៍ តានតឹងតប់ប្រមល់គ្រប់ពេលវេលាកាន់តែតានតឹងកាន់តែធ្វើឲ្យនាងធុញទ្រាន់។ នារីចូលចិត្តបុរសដែលមានអារម្មណ៍កំប្លែង ព្រោះអាចធ្វើឲ្យជីវិតរបស់នាងកាន់តែមាន ភាពរីករាយ គ្មានទុក្ខកង្វល់។ ចូរញញឹមដាក់នាង បើអ្នកជាមនុស្សដែលពូកែញញឹម ឫកពា សុភាព ស្គាល់កាលៈទេសៈ មិនថាតែយកឈ្នះចិត្តនាងបាននោះទេ តែឈ្នះទាំងមនុស្សក្នុង គ្រួសារនាងបានយ៉ាងងាយទៀតផង។ រឿងនេះគេបានធ្វើការស្ទាបស្ទង់យ៉ាងប្រាកដ ប្រជារួចមកហើយថា មាន ៩នាក់ក្នុងចំណោមនារី ១០នាក់ គិតដល់ភាពសំខាន់របស់ អារម្មណ៍កំប្លែងរបស់បុរសជារឿងដំបូង។ ដូច្នោះសូមទុកភាពស្រស់សង្ហាមួយឡែកសិន ហើយយកភាពកំប្លុកកំប្លែងមកបន្ថែមភាពសប្បាយរីករាយ ដល់មនុស្សដែលលោកគិត ថាចង់បានជាសង្សារ។
៦.ត្រូវពិចារណាឲ្យបានច្បាស់ កុំប្រញាប់គិតថានាង គឺ ជានារីដែលលោកត្រូវ ជ្រើសរើសយកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានដើរលេងជាមួយគ្នាបានប៉ុន្មានលើកផង នោះ ព្រោះវាអាចជាការឈ្លក់វង្វេងរបស់អ្នកទៅមួយគ្រាប៉ុណ្ណោះ។ ពេលកំពុងរឈ្លក់វង្វេង នេះហើយ ដែលធ្វើឲ្យភ្នែកលោកស្រវាំងមើលអ្វីក៏ឃើញល្អទាំងអស់ ហើយគិតថានាងពិតជា មនុស្សក្នុងដួងចិត្តអ្នកប្រាកដមែន។ សូមចង់ចាំថា ត្រូវប្រើពេលវេលាយូរបន្តិច ដើម្បីឆ្លើយ តបនឹងសំណួរខ្លួនឯងឲ្យច្បាស់ក្នុងចិត្តសិនថា នារីម្នាក់នេះ ជានារីដែលអ្នកស្រលាញ់ប្រាដក ឬទេ? នារីម្នាក់នេះ ជាអ្នកដែលនឹងក្លាយជាគូជីវិតរបស់អ្នកមែនឬទេ? ហើយនារីម្នាក់នេះ ពិតជាអ្នកដែលត្រូវក្លាយជាម្តាយរបស់កូនអ្នកមែនឬទេ? ត្រូវចេះប្រើប្រាស់ពេលវេលាក្នុង ការសម្រេចចិត្តឲ្យបានយូរបន្តិច មិនត្រូវសម្រេចចិត្តទាំងងងឹតងងុលនោះទេ៕
មានវិធីច្រើនយ៉ាង ក្នុងការចែចង់មនុស្សស្រីដែលអ្នក
១.កុំរាប់អានមនុស្សស្រីដែលអ្នកច
២. ត្រូវចេះបង្កើតភាពភ្ញាក់ផ្អើលដល
៣.ដៃគូរដែលចូលចិត្តនៅស្ងៀមស្ងាត
៤.បង្កើនភាពទាក់ទាញ មុនពេលចេញទៅជួបដៃគូអ្នកតែប្រើផល
៥.ត្រូវចេះបង្កើតភាពរីករាយ នារីភាគតិចណាស់ដែលចូលចិត្តបុរសដ
៦.ត្រូវពិចារណាឲ្យបានច្បាស់ កុំប្រញាប់គិតថានាង គឺ ជានារីដែលលោកត្រូវ ជ្រើសរើសយកធ្វើជាសង្សារឲ្យសោះ បើគ្រាន់តែបានដើរលេងជាមួយគ្នាបា
រាជធានីខ្មែរតាំងពីសម័យអង្គររហូតមកដល់សព្វថ្ងៃ
រាជធានីខ្មែរតាំងពីសម័យអង្គររហូតមកដល់សព្វថ្ងៃ
រាជធានីខ្មែរតាំងពីសម័យអង្គររហូតមកដល់សព្វថ្ងៃ
តាំងពី បុរាណរៀងមក ខ្មែរយើងតែងបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមានការផ្លាស់ប្ដូរ យុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូររាជធានីជាញឹកញាប់នេះបណ្ដាលមកពីស្ថានភាពទីតាំង ភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនាជាដើម ដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។ តាម ឯកសារ បានបង្ហាញពីទីតាំងនៃរាជធានីរបស់ខ្មែរយើងតាំងពីបុរាណរៀងមក រហូតមកដល់បច្ចុប្បន្នដូចខាងក្រោម៖
១. រាជធានី វ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាល អាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន)។
២. រាជធានីនរវរនគរ ឬណាហ្វូណា(អង្គរបុរី ខេត្តតាកែវ ចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រ ចេនឡា)។
៣. រាជធានីភវបុរៈ(ត្រង់ម្ដុំអំពិលរលំ ខេត្តកំពង់ធំ ចុងសតវត្សទី៦ រជ្ជកាលព្រះបាទភវរ្ម័នទី១ ឆ្នាំ៥៩៨)។
៤. រាជធានីឥសានបុរៈ(ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដើមសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥)។
៥. រាជធានីសិវបុរៈ(ត្រង់ប្រាសាទបាយ៉ង់កោរ គិរីវង្ស ខេត្តតាកែវ សតវត្សទី៧ រជ្ជកាលព្រះបាទភវរ្ម័នទី២ ឆ្នាំ ៦៣៩)។
៦. អនិន្ទិតបុរៈ(មិនស្គាល់ទីតាំងច្បាស់លាស់ ដើមសតវត្សទី៨ រជ្ជកាលស្ដេចចេនឡាទឹកលិច)។
៧. រាជធានីសម្ភុបុរៈ(នៅត្រើយខាងឆ្វេងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សតវត្សទី៨ រជ្ជកាលស្តេចបុក្ករាក្យ ក្សត្រ ចេនឡាទឹកលិចមានដើមកំណើតចេញពីរាជធានីអនិន្ទិតបុរៈ)។
៨. រាជធានីឥន្ទ្របុរៈ(ត្រង់បន្ទាយព្រៃនគរ ខេត្តកំពង់ចាម សតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
៩. រាជធានីគុទិស្វរៈ(ត្រង់ម្ដុំប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
១០. រាជធានីហរិហរាល័យ(រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
១១. រាជធានីអមរេន្ទ្របុរៈ(ត្រង់ប្រាសាទអកយំ បារាយណ៍ខាងលិច ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី២)។
១២. រាជធានីមហេន្ទ្របព៌ត(ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
១៣. រាជធានីយសោធបុរៈ(រាជធានីអង្គរទី១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី៩ រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០)។
១៤. រាជធានីកោះកេរ្ត៍(ប្រាសាទកោះកេរ្ត៍ ខេត្តព្រះវិហារ សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤)។
១៥. ជយេន្ទ្រគិរី(ត្រង់ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ឆ្នាំ ៩៦៨-១០០១)។
១៦. រាជធានីអង្គរទី២(ប្រាសាទបាពួនខេត្តសៀមរាប ពាក់កណ្ដាលសតវត្សទី១១ រជ្ជកាលព្រះបាទឧទយា ទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦)។
១៧. រាជធានី មហីធរបុរៈ(ត្រង់វាលទំនាបទន្លេមូល ចុងសតវត្សទី១១ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៦)។
១៨. រាជធានីអង្គរទី៣(ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧)។
១៩. រាជធានីទួលបាសាន(ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត)។
២០. រាជធានីចតុមុខ(សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត)។
២១. រាជធានីស្រឡប់ពិជ័យព្រៃនគរ(ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋា ធិរាជរាមាធិបតី)។
២២. រាធានីលង្វែក(ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១)។
២៣. រាជធានីស្លាកែត(ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌)។
២៤. រាជធានីល្វាឯម(ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌)។
២៥. រាជធានីឩត្តុង្គមានជ័យ(ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គឌួង ព្រះនរោត្តម)។
រាជធានីខ្មែរតាំងពីសម័យអង្គររហូ
តាំងពី បុរាណរៀងមក ខ្មែរយើងតែងបានផ្លាស់ប្ដូររាជធា
១. រាជធានី វ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាល អាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន)។
២. រាជធានីនរវរនគរ ឬណាហ្វូណា(អង្គរបុរី ខេត្តតាកែវ ចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រ ចេនឡា)។
៣. រាជធានីភវបុរៈ(ត្រង់ម្ដុំអំពិលរ
៤. រាជធានីឥសានបុរៈ(ប្រាសាទសំបូរព្
៥. រាជធានីសិវបុរៈ(ត្រង់ប្រាសាទបាយ
៦. អនិន្ទិតបុរៈ(មិនស្គាល់ទីតាំងច្
៧. រាជធានីសម្ភុបុរៈ(នៅត្រើយខាងឆ្វ
៨. រាជធានីឥន្ទ្របុរៈ(ត្រង់បន្ទាយព
៩. រាជធានីគុទិស្វរៈ(ត្រង់ម្ដុំប្រ
១០. រាជធានីហរិហរាល័យ(រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
១១. រាជធានីអមរេន្ទ្របុរៈ(ត្រង់ប្រា
១២. រាជធានីមហេន្ទ្របព៌ត(ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២)។
១៣. រាជធានីយសោធបុរៈ(រាជធានីអង្គរទី
១៤. រាជធានីកោះកេរ្ត៍(ប្រាសាទកោះកេរ
១៥. ជយេន្ទ្រគិរី(ត្រង់ប្រាសាទតាកែវ
១៦. រាជធានីអង្គរទី២(ប្រាសាទបាពួនខេ
១៧. រាជធានី មហីធរបុរៈ(ត្រង់វាលទំនាបទន្លេមូ
១៨. រាជធានីអង្គរទី៣(ត្រង់ប្រាសាទបា
១៩. រាជធានីទួលបាសាន(ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត)។
២០. រាជធានីចតុមុខ(សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត)។
២១. រាជធានីស្រឡប់ពិជ័យព្រៃនគរ(ខេត្
២២. រាធានីលង្វែក(ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១)។
២៣. រាជធានីស្លាកែត(ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌)។
២៤. រាជធានីល្វាឯម(ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌)។
២៥. រាជធានីឩត្តុង្គមានជ័យ(ខេត្តកណ្
បញ្ហាសីលធម៌
បញ្ហាសីលធម៌
បញ្ជីអត្ថបទ
១. សេចក្ដីផ្ដើមៈ
២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
២.២ កត្តាសាសនា
២.៣ កត្តាសម្ភារៈ
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់ចុះ
៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
៣.៤ កត្តាមហិច្ឆតាៈ
៣.៥ កត្តាទ្រព្យសម្បត្តិ
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
៣.៧ កត្ដាច្បាប់
៣.៨ កត្តាគ្រឿងញៀនៈ
៣.៩ កត្តាអប់រំធ្លាក់ចុះ
៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះនៃសីលធម៌
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូវចិត្ត
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
៤.៣ បែកបាក់សាមគ្គី
៤.៤ អសន្តិសុខសង្គម
៤.៥ សង្រ្គាម
៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស់សីលធម៌
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ្នកដទៃ
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
៥.៥ ការបណ្ដុះគំនិតជាតិនិយម
៥.៦ សន្តិភាពក្នុងចិត្ត
៥.៧ រិតបន្តឹងច្បាប់
៦.សេចក្ដីសន្និដ្ឋាន
ឯកសារយោង
១. សេចក្ដីផ្ដើមៈ
តើសីលធម៌ជាអ្វី? តើសីលធម៌កើតចេញបុព្វហេតុអ្វីខ្លះ? ហេតុអ្វីបានជាគេត្រូវការសីលធម៌? ចុះហេតុអ្វីបានជាសីលធម៌មានការធ្លាក់ចុះ? តើយើងត្រូវស្រោចស្រង់សីលធម៌ឡើងវិញដោយរបៀបណា?
កាលណានិយាយាពីសីលធម៌ យើងដឹងហើយថាសីលធម៌គឺជាធម៌របស់សត្វលោក ឬ ជាកិរិយាមាយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឲ្យជៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អជានិច្ច។ សីលធម៌អាចស្ដែង ចេញតាមរយៈ សុភាវៈធម៌ គឺការដើរ, ដេក, ឈរ, អង្គុយសមរម្យសុភាពរៀបសារត្រឹមត្រូវ សុជីវធម៌គឺការ រស់នៅល្អ ចំពោះសណ្ដាប់ធ្នាប់ ការដឹងប្រមាណក្នុងកិច្ចការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
គ្មានបុគ្គលណាអាចរស់នៅតែឯកឯងបានឡើយ គឺគេត្រូវរស់នៅជាក្រុមជាសង្គម ហើយដើម្បីរស់ នៅក្នុងសង្គមបានលុះតា្រសមាជិកម្នាក់ៗគោរពច្បាប់វិន័យ សិទ្ធិគ្នា និងមានសីលធម៌ចំពោះគ្នាទៅវិញទៅមក។ ព្រះពុទ្ធសាសនាបានអោយតម្លៃទៅលើសីលធម៌យ៉ាងខ្លាំង ទ្រង់បានសម្ដែងថារវាងសីលធម៌និងបញ្ញា គឺសីលធម៌ ប្រសើរជាងមិនខុសអ្វីដែលបុគ្គលម្នាក់មានបញ្ញាក្នុងការប្រើប្រាស់ដាវឬអាវុធ តែបើគ្មានសីលធម៌គ្រប់ដណ្ដប់ទេ គេអាចនឹងយកដាវឬអាវុធទៅកាប់សម្លាប់មនុស្សដោយគ្មាធម៌មេត្តា។
ម៉្យាងវិញទៀតយើងឃើញថានៅក្នុងតម្រូវការ ម៉ាស្លូ ក្រៅអំពីចំណីអាហារ ជម្រក ការស្រលាញ់ មនុស្សត្រូវការការអោយតម្លៃនិងការគោរពដែលយើងហៅថាសីលធម៌ក្នុងការអោយតម្លៃគ្នាទៅវិញទៅមក។
ទន្ទឹមគ្នានេះដែរយើងបានឃើញថាសីលធម៌ពេលខ្លះមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយយើងក៏ត្រូវការ មធ្យោបាយផ្សេងៗដើម្បីស្ដារសីលធម៌អោយងើបឡើងវិញ តែមុននឹងបង្ហាញឬស្វែងរកមធ្យោបាយទាំងនេះ យើងត្រូវយល់ដឹងផងដែរអំពីបុព្វហេតុដែលនាំអោយមានសីលធម៌កើតឡើង និងបុព្វហេតុដែលធ្វើអោយសីល ធម៌ធ្លាក់ចុះ។
២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
ដោយសារមនុស្សមិនអាចរស់នៅដាច់តែឯងបាន គេក៏ត្រូវ ការសង្គម មួយ ដ៏រឹង មាំនិង សុខ សន្តិភាព ដើម្បីបានសង្គមបែបនេះ គេត្រូវធ្វើសម្បទានអំណាច និង សិទ្ធិខ្លះ ទៅអោយ គ្នាទៅវីញទៅមក ពេលនោះហើយ សីលធម៌ក៏កើតមានឡើង។ ពេល សង្គម ចេះ តែប្រែ ប្រួ ល ពួកគេក៏ចែងច្បាប់ឡើង ដើម្បីបំរើផលប្រយោជន៍ដល់ សង្គមរបស់ខ្លួន ពេលនោះដែរសីលធម៌ក៏លេចចេញឡើងតាមរយៈច្បាប់សង្គម គឺការចង់រួមរស់នៅជាមួយគ្នា ដែលទស្សនវិទូ ហ្សង់ ហ្សាក់រ៉ូសូ ហៅថា កិច្ចសន្យាសង្គម ។ ឧទាហរណ៍ សេរីភាពក្នុងកានិយាយស្ដី សិទ្ធិ និង ការចូលផ្ទះអ្នកដទៃ ត្រូវគោរពសិទ្ធិម្ចាស់ផ្ទះនិង ត្រូវដោះមួក ដោះស្បែកជើងចេញជាដើម ដូចសុភាសិតបាន ពោលថា នៅម្នាក់ឯងត្រូវប្រយ័ត្នគំនិត នៅជាមួយគ្រួសារត្រូវប្រយ័ត្នទឹកមុខ នៅក្នុងសង្គមត្រូវប្រយ័ត្នសំដី ឬ សីលធម៌កើតចេញពីការក្រែងចិត្តអ្នកដទៃជាដើម។
២.២ កត្តាសាសនា
ត្រឹមតែសង្គមមួយមិនគ្រប់គ្រាន់ដើម្បីក្នុងការកំណត់សីលធម៌របស់មនុស្សទេ ដោយសារតែពួកគេ ម្នាក់ៗពុំមានចិត្តដូចគ្នាទេ ដូច្នេះហើយដែលធ្វើអោយពួកគេមានភាពប្រទាំងប្រទិសគ្នាខ្លះនិងខ្វះនូវភាពសេចក្ដីសុខផ្លូវចិត្ត។ស្របពេលនោះហើយសាសនាក៏កើតមានឡើងជាមួយគ្នានិងគំនិតចង់បានសេចក្ដីសុខទាំងផ្លូវកាយនិង ផ្លូវចិត្តគឺសីលធម៌ដែលកើតឡើងដោយសុទ្ធចិត្តគ្មានការបង្ខិតបង្ខំ ដូចជាចូលវត្ដត្រូវដោះមួករក្សាភាពស្ងៀមស្ងាត់ ស្លៀកពាក់អោយបានសមរម្យជាដើម។ នៅពេលដែលបុគ្គលគ្រប់រូបនាំគ្នាគោរព ប្រតិបត្តិទៅតាមទំនោរ ឬពាក្យទូន្មាន ពាក្យប្រៀនប្រដៅដ៏មានតម្លៃដែលយើងហៅថាសាសនានោះ ពេលនោះហើយដែលយើងអាចសម្គាល់ថាមានសីលធម៌កើតឡើង។
២.៣ កត្តាសម្ភារៈ
នៅពេលដែលមនុស្សមានសំម្ភារៈប្រើប្រាស់គ្រប់គ្រាន់ ភាពលោភលន់និងមហិច្ឆតារបស់ពួកគេក៏ត្រូវបាន កាត់បន្ថយ ដោយសារតែជីវភាព សេដ្ឋកិច្ចមានកំរិតកាត់តែប្រសើរ។សម្ភារៈទំនើបៗបានធ្វើឲ្យពួកគេស្រលាញ់ សម្ភារៈរបស់ខ្លួន និងចង់ថែរក្សាវា ហើយកម្មសិទ្ធិទៀតសោតក៏បានធ្វើអោយពួកគេយល់ថា បើខ្លួនគេចង់បាន សម្ភារៈ ឬ របស់របរប្រើប្រាស់ ហើយស្រលាញ់វានោះៗអ្នកដទៃគេក៏ស្រលាញ់សំម្ភារៈឬរបស់របរខ្លួនដូចគ្នានេះដែរ ។ ប្រការនេះក៏បានធ្វើអោយពួកគេចេះក្រែងរអែងចិត្តគ្នា និងចេះគោរពសិទ្ធគ្នាទោវិញទៅមកផងដែរ នៅពេលនោះហើយដែលសីលធម៌លេចរូបរាងឡើងដោយសារតែសម្ភារៈប្រើប្រាស់។
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
គ្នានសង្គមណាមួយដែលគ្នានទំនៀមទម្លាប់នោះទេ ហើយទំនៀមទម្លាប់ប្រពៃណីទាំងនេះក៏បានជះឥទ្ធិ ទៅលើសមាជិកនៃសង្គមតាមរយៈទំនាក់ទំនងប្រចាំថ្ងៃ ហើយដើម្បីធ្វើទំនាក់ទំនងជាមួយគ្នាអោយកាន់តែល្អ ប្រសើរលក្កិកណាគេចេះគោរពគ្នាទៅវិញទៅមក។ សម្រាប់ការទំនាក់ទំនងពីសង្គមមួយទៅសង្គមមួយវិញគេ ក៏ត្រូវស្គាល់អំពីវប្បធ៌ ឬ អរិយធម៌របស់សង្គមនីមួយផងដែរ។ ដូចនេះទំនៀមទម្លាប់បង្កើតសីលធម៌ឡើង តាម រយៈសុភាសិតមួយបានពោលថា ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។ មានន័យថាគេត្រូវបត់បែនតាម
កាលៈទេសៈអាស្រ័យតាមការនិយមពេញចិត្តរបស់សង្គមទាំងមូល។
៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់ចុះ
ព្រះសម្មាសម្ពុទ្ធបានសំដែងថា អនិច្ចំ ទុក្ខំ អនត្តា។ អនិច្ចំ មានន័យថាមិនទៀងទាត់ អ្វីតែងប្រែប្រួល ហើយអ្វីៗដែលកើតឡើងហើយរមែងរលត់ផុតទៅវិញជាធម្មតា។ ទុក្ខំ ប្រែថាអ្វីដែលកើតឡើងមកហើយនោះ រមែងមានទុក្ខជាប់មកជាមួយជានិច្ច។ អនត្តា ប្រែថាមិនមែនជារបស់ខ្លួន គ្មាននរណាម្នាក់អាចគ្រប់គ្រងឬបញ្ជារ ទៅអ្វីមួយបានជារៀងរហូតនោះទេ។ រីឯសីលវិញក៏យ៉ាងនោះដែររមែងប្រែប្រួជានិច្ច តែគ្មាននរណាម្នាក់ដែល មិនត្រូវការសីលធម៌នោះទេ តែគ្រាន់តែពេលខ្លះគេមិនអាចបង្កើតឬគ្រប់គ្រប់វាអោយនៅស្ថិតស្ថេរជានិរន្តបាន តែប៉ុណ្ណោះ។ យើងមានកត្តាជាច្រើនដែលធ្វើអោយសីលធម៌ធ្លាក់ចុះ ។
៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
សកម្មភាពនេះភាគច្រើនកើតឡើងរវាងឪពុកម្ដាយ និងកូន។ ដោយ សារតែការស្រលាញ់កូនតូចៗរបស់ខ្លួន ឪពុកម្ដាយភាគច្រើនបង្រៀនកូនអោយចេះជេរ ឬវាយក្បាលខ្លួន ហើយខ្លួន បែរជាសើចសប្បាយជាការលេងសើចទៅវិញទាំងនេះហើយដែលធ្វើអោយកូនៗរឹតតែហ៊ានឡើងៗ ហើយ សីលធម៌ក៏ធ្លាក់ចុះ។
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
ការបរាជ័យលើកិច្ចការងារ និងគោលបំណងរបស់ខ្លួនញឹកញាប់ គួបផ្សំនឹងការមិនអាចគ្រប់គ្រងចិត្តខ្លួនឯងលែងបាន ធ្វើអោយគេបាត់បង់ក្ដីសង្ឃឹមក្នុងជីវិត គិតថាសង្គមអយុត្តិធម៌ ហើយគេមើលឃើញតែភាពខ្មៅងងិតសម្រាប់ជីវិត។ ពេលខ្លះគេលែងចង់រស់ ពេលខ្លះគេលែងគិតពីអ្នកដែលនៅជុំវិញខ្លួគេ ក្រោយមកគេក៏សម្រេចចិត្តធ្វើសកម្មភាពផ្សេងៗដែលគេគិតថាគឺការទាមទារយុត្តិធម៌ពីសង្គមមកវិញ ហើយខ្លះទៀតក៏ធ្លាក់ខ្លួនជាចោរ ជាឃាតករ ឬជាមនុស្សព្រៃផ្សែ ពេលនោះហើយដែលធ្វើអោយសីលធម៌ធ្លាក់ចុះ។
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
សង្រ្គាមញឹកញាប់នឹងអូសបន្លាយយូរពេកបានធ្វើអោយមនុស្ស ធ្លាក់ក្នុង ភាពក្រីក្រ ខ្វះជម្រកព្រាត់ប្រាស់បងប្អូន ប្រពន្ធប្ដី ឪពុកម្ដាយ លែងជឿទុកចិត្តគ្នាឯង ខ្វះការអប់រំ ខ្វះអាហារ ពេលនោះហើយធ្វើដែលអោយមនុស្សលែងត្រូវការសេរីភាព លែងខ្វល់ខ្វាយពីសីលធម៌ គេត្រូវការតែដុំបាយដើម្បីដាក់ក្នុងក្រពះដើម្បីតែរស់ ពេលនោះសីលធម៌ក៏ធ្នាក់ចុះ។ សេរីភាព ឬ សីលធម៌នឹងមិនស្ថិតនៅជាមួយអ្នកបានយូរទេ បើសិនក្រ ពះរបស់អ្នកកំពង់តែស្រេកឃ្លាននោះ។ វាមិនខុសពីសុភាសិតមួយបានពោលថា សុភមង្គលរបស់អ្នកនឹងផ្លោះ ចេញតាមបង្អួចនៅពេលដែលភាពក្រីក្របានមកដល់មាត់ទ្វាររបស់អ្នក។
៣.៤ កត្តាមហិច្ឆតាៈ
ការលោភលន់របស់មនុស្សគ្មានទីបញ្ចប់ ដូចដែលមហាត្មះ គន្ធី បានពោលថា ពិភពលោកបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្ស តែពិភពលោកមិនអាចបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់មហិច្ឆតា របស់មនុស្សបានទេ។ មហិច្ឆតាបង្កើតអោយមានអ្នកមាននឹងអ្នកក្រ អ្នកប្រើគេនិងអ្នកដែលត្រូវបានគេប្រើ ពេលនោះភាពអយុត្តិធម៌ក៏កើតមានគួបផ្សំនិងការចង់បានមិនមានដែនកំណត់របស់មនុស្សក៏បានធ្វើអោយ សីលធម៌ធ្លាក់ចុះ។ ដូចគ្នា នេះដែរលោក ថូម៉ាស់ ហប បានពោលថា “មនុស្សគឺជាឆ្កែចចក” គេមិនខ្លាចនឹងប្រព្រឹត្តអំពើផ្សេងៗដើម្បីបម្រើ អោយផលប្រយោជន៍ខ្លួនគេឡើយ។
៣.៥ កត្តាទ្រព្យសម្បត្តិ
នៅពេលដែលមនុស្សមានសម្ភារៈនិងទ្រព្យសម្បត្តិហូរហៀរពេកគេក៏លែងស្ដាយនិងខ្វល់ខ្វាយពីរបស់ បន្តិចបន្តួច។ គេគិតថាបើរបស់មួយខូចខាតទៅគេអាចទិញថ្មីទៀតបាន ហើយបើគេបានធ្វើអោយសម្ភារៈអ្នក ដទៃខូចខាតវិញគេនឹងអាចទិញសងវិញភ្លាម ពេលនេះហើយដែលមនុស្សបានគិតថា”មានប្រាក់គឺមានអ្វីៗទាំង អស់”។ មួយវិញទៀតដោយសារតែភាពក្រីក្រក៏បានធ្វើអោយមនុស្សលែងគិតពីសីលធម៌ផងដែរ។ ព្រោះមនុ ស្សសត្វទាំងពួងស្រលាញ់ជិវិតជាងអ្វីៗទាំងអស់គេប្រាកដជាហ៊ានធ្វើអំពើអសីលធម៌ដើម្បីរស់។
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
ការប្រើប្រាស់សំភារៈទំនើបៗ បានធ្វើអោយមនុស្សកាន់តែមាននូវមហិច្ឆតា ការចម្លងនូវរបៀបរស់នៅតាមរបៀបបរទេសដែលខុសពីសង្គមជាតិរបស់ខ្លួនបានធ្វើអោយសីលធម៌របស់សង្គមជាតិខ្លួនបាត់បង់។ ឧទាហរណ៍ៈ ពីមុនខ្មែរតែងទទួលរាក់ទាក់គ្នាដោយទឹកតែ តែឥឡូវភាគច្រើនទទួលរាក់ទាក់គ្នាដោយសុរា ឬ គ្រឿងស្រវឹង ហើយការញ៉ាំសុរាឬគ្រឿងស្រវឹងនេះទៀតសោត ពេលខ្លះបង្ករអោយមានមិត្តភាព តែពេលខ្លះបង្កអោយមានជំលោះដោយសារស្រវឹងស្រាវង្វេងស្មារតី។
៣.៧ កត្ដាច្បាប់
ច្បាប់ត្រូវបានគេតាក់តែងឡើងដើម្បីកំនត់អំពីសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គម ដើម្បីអោយសង្គ មមានសណ្ដាប់ធ្នាប់មានសីលធម៌ តែពេលខ្លះច្បាប់ក៏ត្រូវបានតាក់តែងឡើងដោយក្រុមអ្នកមានអំណាច ហើយ គ្រប់គ្រងនិងជិះជាន់កៀបសង្កត់អ្នកទន់ខ្សោយផងដែរ។ យើងដឹងហើយថាច្បាប់មិនមានការលើកលែងទេ អ្នក ដែលធ្វើខុសច្បាប់ត្រូវទទួលទោស ដូច្នេះច្បាប់បានកំណត់ពីសីលធម៌ មិនគោរពទៅតាមកាលៈទេសៈទេ ដូចសុ ភាសិតចិនបាននិយាយថា បើយល់ញាត្តិ គឺឃ្លាតច្បាប់។ ផ្ទុយមកវិញបើច្បាប់កាន់តែធ្លាក់ចុះខ្សោយក៏ជាកត្ដាដែលធ្វើអោយមនុស្សកាន់តែគឃ្លើន ហ៊ានធ្វើអំពើអបាយមុខផ្សេងដោយមិនខ្លាចទទួលទោសដែរ ដូចជាអំពើពុករលួយ ការដណ្ដើមអំណាច ការជិះជាន់កេងប្រវ័ញ្ច ចោរកម្ម ឃាតកម្មជាដើម។
៣.៨ កត្តាគ្រឿងញៀនៈ
ការប្រើប្រាស់គ្រៀងញៀនបានធ្វើអោយមនុស្សវង្វេងស្មារតីលែងស្គាល់អ្វីល្អអ្វីអាក្រក់ ហ៊ានអ្វីគ្រប់បែបយ៉ាងដើម្បីបំពេញបំណងខ្លួន ដូច្នេះហើយសីលធម៌ក៏គ្មានដែរ។
៣.៩ កត្តាអប់រំធ្លាក់ចុះ
បុគ្គលដែលខ្វះនូវការអប់រំ ខ្វះនូវចំណេះវិជ្ជា ខ្វះនូវការពិចារណា ធ្វើអោយគេមិនដឹងថា តើសកម្មភាពដែលគេបានធ្វើត្រឹមត្រូវទៅតាមគន្លងសីលធម៌ដែរឬអត់ទេ។ សីលធម៌ក៏ធ្លាក់ចុះបន្ដិចម្ដងៗ ដោយសារតែខ្វះការអប់រំផ្នែកសីលធម៌។
នៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា តាមវិទ្យុ តាមកញ្ចក់ទូរទស្ស ទស្សនាវដ្ដីជាដើម បានប្រើប្រា ស់នូវពាក្យសម្ដីខ្វះនូវក្រមសីលធម៌ផងដែរ តែគេបែរជាគិតថាវាជាការលេងសើចសប្បាយទៅវិញ។ ទាំងនេះក៏ជាគំរូអាក្រក់ដល់ការអប់រំផ្នែកសីលធម៌ផងដែរ។
៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះនៃសីលធម៌
មានហេតុត្រូវមានផល នេះជាសច្ចធម៌ដែលសម្ដែងឡើងដោយព្រះសម្មាសម្ពុទ្ធនៃយើង។ យ៉ាងណាមិ ញសីលធម៌ក៏ដូច្នេះដែរ បើកាលណាសីលធម៌ដែលជាសេចក្ដីល្អបានរុះរោយធ្លាក់ចុះហើយ រមែងបាននូលលទ្ធ ផលអាក្រក់ ឬសេចក្ដីអាក្រក់កើតឡើងយ៉ាងនោះដែរ។ ផលវិបាកទាំងនោះមានដូចខាងក្រោមនេះ៖
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូវចិត្ត
តើសេចក្ដីសុខនឹងកើតមានឡើងម្ដេចបាន បើខ្លួនអ្នកនឹងសង្គមដែលអ្នកកំពុងរស់នៅពោរពេញដោយក្ដីអសប្បុរស គ្នាធម៌មេត្តាករណា ឬគ្មានព្រហ្មវិហារធម៌នៅក្នុងខ្លួន មានតែភាពច្រណែនឈ្នានិះ មានតែភាពលោភលន់។ ព្រះសាស្ដាបានសម្ដែងថាមានរូបគឺមានទុក្ខ សេចក្ដីទុក្ខកើតមានឡើងដោយអវិជ្ចានិងតណ្ហា ឬលោភៈ ទោសៈ និងមោហៈ។ អ្នកនឹងមិនបានសុខទេបើចិត្តរបស់អ្នកនៅតែចង់បានឥតឈប់ឈរ។
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
ដរាបណាមនុស្សគ្មានវិន័យ គ្នានច្បាប់ គ្នាសីលធម៌នៅក្នុងខ្លួនទេ មិនខុសអ្វីពីសត្វធាតុដែលគ្មាននូវពិចារណញាណនោះទេ ហើយសង្គមនោះក៏មិនខុសពីសង្គមសត្វដែរ។ ពួកគេលួច ឆក់ ប្លន់ កាប់សម្លាប់គ្នាដោយគ្មានញរញើត ហើយចាត់ទុករឿងទាំងនេះជាល្បែងកំសាន្តទៀតផង ដែលគេនិយមហៅថាជាសណ្ដានមនុស្សព្រៃ ឬសត្វព្រៃ ឬសត្វតិរច្ឆាន។
៤.៣ បែកបាក់សាមគ្គី
យើងដឹងហើយថាសីលធម៌បានតាក់តែងមនុស្សអោយចេះរស់នៅជាមួយគ្នាដោយសេចក្ដីសុខ តែបើ បើពួកគេលែងមានសីលធម៌ហើយ លែងទុក្ខចិត្តគ្នាទៀតហើយ នោះពួកគេនឹងព្យាយាមផ្ដាច់ខ្លួនចេញពីគ្នា ដើម្បី ស្វែងរកទីដែលគេគិតថាផ្ដល់សេចក្ដីសុខដល់ខ្លួនគេ។
៤.៤ អសន្តិសុខសង្គម
សង្គមមួយដែលសម្បូរដោយចោរកម្ម មានអំពើហិង្សាផ្សេងៗ ដែលកើតឡើងដោយពពួកមនុស្សល្ងង់ ខ្លៅ អសីលធម៌ រួមផ្សំជាមួយនិងប្រព័ន្ធច្បាប់ធូររលុង នោះសមាជិកនៅក្នុងសង្គមប្រាកដជាមិនអាចរស់នៅ ដោយសេចក្ដីសុខនោះទេ ពួកគេម្នាក់ៗប្រាកដជារស់នៅដោយភាពភ័យខ្លាចគ្រប់វិនាទី។
៤.៥ សង្រ្គាម
មហិច្ឆតាដែលគ្មានដែនកំណត់របស់មនុស្ស រួមផ្សំនិងការឥតមានសីលធម៌គ្របដណ្ដប់នឺងបណ្ដាល មានភាពច្រណែនគ្នា ចង់បានរបស់អ្នកដទៃមកធ្វើជារបស់ខ្លួន ដូចដែលព្រះជិនស្រីបានសម្ដែងថា ទោះបីមានភ្នំ មាសពីរក៏មិនល្មមគ្រប់គ្រាន់សម្រាប់តណ្ហារបស់មនុស្សម្នាក់ដែរប្រាកដជាទៅដណ្ដើមភ្នំមាសអ្នកដទៃជាមិនខាន ។ ទីណាមានការគាបសង្កត់ មានការជិះជាន់ ទីនោះប្រាកដជាមានការរើបម្រាស់ គ្មាននរណាម្នាក់អង្គុយចាំឲ្យ គេមកយករបស់ដែលជាទីស្រលាញ់ដោយងាយៗ ឬ អង្គុយចាំអោយគេមកជេប្រមាថ កាប់សម្លាប់ដោយងាយ ៗនោះដែរ គេប្រាកដជាក្រោកបះបោរតស៊ូរមែនទីបញ្ចប់ ដូចនេះសង្គ្រាមក៏បានផ្ទុះឡើងដោយសារតែការមិនចេះយោគយល់គ្នា លោភលន់ឥតទីបញ្ចប់។
៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស់សីលធម៌
ឈរលើទស្សនៈថា បញ្ហាអ្វីក៏មានដំណោះស្រាយ បញ្ហាអ្វីក៏អាចដោះស្រាយបាន។ យើងក៏អាចនិយាយបានថា សីលធម៌ដែលធ្លាក់ចុះក៏អាចស្រោចស្រង់វិញបានដែរ។ ខាងក្រោមនេះជាមធ្យោបាយខ្លះៗក្នុងការរួមចំណែកលើកកម្ពស់សីលធម៌ឡើងវិញ៖
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
ការស្គាល់ពីខ្លួនឯង ការព្យាយាមគ្រប់គ្រងខ្លួនឯងជាបញ្ហាចម្បងដែលធ្វើអោយយើងស្គាល់និងយល់ពី សណ្ដានចិត្តរបស់អ្នកដទៃ។ សូក្រាតបានពោលថា ដើម្បីអោយមានសីលធម៌ មនុស្សម្នាក់ៗត្រូវស្គាល់ខ្លួនឯង ជាមុនសិន។ ការស្គាល់ខ្លួនឯងមិនគ្រាន់តែស្គាល់ត្រឹមឈ្មោះ ដើមកំណើត អាយុ ភេទ ប៉ុណ្ណឹងនោះទេ គឺត្រូវ ស្គាល់ចំនុចខ្លាំង ចំនុចខ្សោយរបស់ខ្លួន ហើយខ្លួនកំពុងនៅទីណា សា្គល់ពីចិត្តខ្លួនឯងត្រូវការអ្វី ស្រលាញ់អ្វី ស្អប់អ្វីផងដែរ។
បុគ្គលគ្រប់រូបត្រូវស្គាល់ពីតួនាទីរបស់ខ្លួននិងធ្វើខ្លួនអោយល្អប្រពៃតាមតួនាទី ដូចជាធ្វើកូនល្អក្នុងគ្រួសារ សិស្សល្អក្នុងសាលារៀន ពលរដ្ឋល្អក្នុងសង្គម បុគ្គលិកល្អក្នុងក្រុមហ៊ុនជាដើម។
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ្នកដទៃ
មនុស្សត្រូវការការផ្ដល់តម្លៃ ការគោរពរាប់អាន ដូច្នេះបើខ្លួនអ្នកត្រូវការអោយអ្នកដទៃអោយតម្លៃ វិជ្ជមានមកលើអ្នក គោរពស្រលាញ់អ្នក លុះត្រាអ្នកអោយតម្លៃវិជ្ជាមាន គោរពស្រលាញ់អ្នកដទៃវិញដែរ។ ខុង ជឺ បាននិយាយថា បើអ្នកចង់អោយអ្នកដទៃធ្វើអំពើល្អមកលើខ្លួននោះ លុះត្រាតែអ្នកធ្វើអំពើល្អទៅគេផងដែរ។
បុគ្គលគ្រប់រូបត្រូវចេះ ជួយទុក្ខធុរៈគ្នា ស្មោះត្រង់ចំពោះគ្នានិងគ្នា ចែករំលែកផលប្រយោជន៍គ្នាតាមសម គួរ មានទឹកចិត្តរីករាយជាប្រចាំ មានព្រហ្មវិហារធម៌ គឺមេត្តា ករណា មុទិតា និង ឧបេក្ខាចំពោះគ្នាទោវិញទៅ មក យល់ថា “បើចង់អោយអ្នកដទៃគោរពខ្លួនយ៉ាងណា អ្នកត្រូវគោរពអ្នកដទៃយ៉ាងនោះ”។
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
គ្មានបុគ្គលណាម្នាក់ដែលមិនត្រូវការការកោតសរសើរនោះទេ នេះជាតម្រូវការមួយក្នុងចំណោមតំរូវ ការទាំងប្រាំដែលលោក ម៉ាស្លូបានលើកឡើង ដែលយើងហៅថាតម្រូវការម៉ាស្លូមាន តម្រូវការផ្នែកសារពាង្គកាយ តម្រូវការផ្នែកសុវត្ថិភាព តម្រូវការសង្គមគឺការស្រលាញ់ តម្រូវការការអោយតម្លៃនិងការគោរព និងតម្រូវការ កិត្តិយសផ្ទាល់ខ្លួន។ ដូចនេះបើយើងអោយតម្លៃខ្ពស់ និងលើកសរសើរដល់អ្នកដែលបានធ្វើនូវសកម្មភាពសីល ធម៌នោះៗពួកគេនឹងព្យាយាមធ្វើសកម្មភាពទាំងនេះកាន់តែខ្លាំងឡើង។ ដូចជាសកម្មភាពជួយទុក្ខធុរៈគ្នា ចែករំលែកនូវសម្ភារៈប្រើប្រាស់ ទ្រព្យសម្បត្តិ ចំណេះដឹងផ្សេងៗ យើងក៏គួរផ្ដល់អោយពួកគេនូវ រង្វាន់ ឬពានរង្វាន់ ទៅតាមអ្វីដែលពួកគេរីករាយនឹងទទួលយក។
ព្រះសម្មាសមពុទ្ធបានសម្ដែងថា យើងត្រូវតបស្នងសងគុណដល់អ្នកដែលបានធ្វើគុណមកលើយើង។នេះក៏ជាកត្តាដែលធ្វើអោយមនុស្សចេះអធ្យាស្រ័យគ្នា និងធ្វើឲ្យសកម្មភាពសីលធម៌កាន់តែមានភាពរស់រវើកឡើង។ ចំពោះ សូក្រាត យល់ថា “ការគ្រប់គ្រងដោយសីលធម៌ ប្រសើរជាងការគ្រប់គ្រងដោយច្បាប់”។
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
បច្ចេកវិទ្យាកាន់តែខ្ពស់ធ្វើឲ្យមនុស្សកាត់បន្ថយជំនឿទៅលើសាសនាដែលបង្កប់ទៅដោយខ្លឹមសារទស្សនវិជ្ចាដែលធ្វើអោយមនុស្សមានសីលធម៌ តែពួកគេគួរដឹងដែរថាបើកាលណាវិទ្យាសាស្រ្តមិនមានសីលធម៌នោះវានឹងបង្លាញសង្គមមនុស្សទៅវិញទេ។ ដូចនេះសង្គមគួរយកចិត្តទុកដាក់អប់រំបង្រៀនអោយមនុស្សដែលមិន បានដឹងបានស្គាល់ អោយបានដឹងបានស្គាល់បានយល់ពីតម្លៃរបស់សីលធម៌។ រីឯការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សក៏ជាកត្តារួមចំណែកដល់ការអប់រំផ្នែកសីលធម៌ដែរ ដូចនេះយើងគួរផ្សព្វផ្សាយផ្នែកសីលធម៌ និងប្រើប្រាស់នូវភាសាប្រកបដោយសី៏លធម៌អោយបានច្រើន ជាជាងការជេរប្រទេចគ្នា ឬយកសីលធម៌ធ្វើជារឿងកម្លែង សម្រាប់សើចកំសាន្ត។ ការអប់រំក៏ជាកត្ដាទប់ស្កាត់មនុស្សអោយអណ្ដែតត្រសែតទៅតាមមនោសញ្ចេតនា ឬភាពអស់សង្ឃឹម ឬបាក់ទឹកចិត្តបានដែរ គឺការគ្រប់គ្រងអារម្មណ៍ខ្លួនឯង។
៥.៥ ការបណ្ដុះគំនិតជាតិនិយម
ជាតិនិយម ជាទ្រឹស្ដីមួយអប់រំអោយស្រលាញ់ជាតិរបស់ខ្លួន ស្រលាញ់ប្រទេស ស្រលាញ់ប្រវត្តិសាស្រ្ត និងមានគំនិតកសាងប្រទេសជាតិរបស់ខ្លួនឲ្យទៅជារដ្ឋត្រឹមត្រូវសម្បូរសប្បាយ។ ថ្វីត្បិតតែមនុស្សគ្រប់រូបរមែងគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនក៏ពិតមែន តែបើគេមានជាតិនិយមក្នុងខ្លួន គេនឹងស្រលាញ់សង្គមជាតិរបស់គេ និងចង់អោយពិភពលោកទាំងមូលរស់នៅក្នុងសុខសន្តិភាព។
៥.៦ សន្តិភាពក្នុងចិត្ត
សន្ដិភាពគឺ សេចក្ដីស្ងប់ សេចក្ដិស្រលាញ់ ចិត្តមេត្ដាករណា អធ្យាស្រ័យយត្តិធម៌ និងសេចក្ដីថ្លៃថ្នូរ គ្នានសង្រ្គាម... ។ ដើម្បីអោយមនុស្ស ឬ សង្គមមានសន្តិភាពនិងអាចស្ថិស្ថេរបានលុះត្រាតែមានការគោរព សិទ្ធិ ការអត់ឱន ការអធ្យាស្រ័យ ទំនាក់ទំនងល្អជាមួយអ្នកដទៃ មានយុត្តិធម៌ និងប្រជាធិបតេយ្យ។
៥.៧ រិតបន្តឹងច្បាប់
បើសិនជាច្បាប់នោះបង្កើតឡើងដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋនោះ ច្បាប់ត្រូវតែបានអនុវត្តន៍ ទៅលើគ្រប់បុគ្គលទាំងអស់ដោយស្មើរភាពគ្នា។ អារីស្តូន បានពោលថា ប្រទេសមួយដែលរឹងមាំ មានស្ថេរភាព មានការីកចម្រើនគឺអាស្រ័យច្បាប់ ហើយច្បាប់នោះត្រូវតែមានសមភាពចំពោះប្រជាពលរដ្ឋទាំងអស់។
ដូចនេះបើកាលនាច្បាប់មិនមានភាពធូរលុងទេ ហើយនឹងដាក់ទោសស្មើរគ្នាចំពោះអ្នកដែលប្រព្រឹត្ដខុសនោះៗនឹងធ្វើអោយមនុស្សខ្លាចរអារ មិនហ៊ានប្រព្រឹត្តអំពើឆ្គាំឆ្គងដែលខុសសីលធម៌នោះឡើយ។
៦.សេចក្ដីសន្និដ្ឋាន
យើងឃើញថាសីលធម៌គឺជាបញ្ហាចម្បងដែលសង្គមគួរយកចិត្តទុកដាក់ ព្រោះសង្គមដែលគ្នាសីលធម៌ មិនខុសអ្វីពីសង្គមសត្វតិរច្ឆាននោះទេ ឬ ជួនកាលអន់ជាងសត្វតិរច្ឆានទៅទៀត។ សីលធម៌មានសារៈសំខាន់ខ្លាំងណាស់ ព្រោះថាសីលធម៌នឹងធ្វើអោយមនុស្សគ្រប់រូបមានសេចក្ដីថ្លៃថ្នូរ មានសេចក្ដីសុខទាំងកាយវាចារចិត្ត មានសន្តិភាព សុវត្ថិភាព មានការអភិវឌ្ឍន័ ។ លោក នែល អាំស្រ្តង បាននិយាយថា អនាគត ពិភពលោកតែមួយមនុស្សតែមួយ មានន័យថាសង្គមទាំងអស់នៅលើពិភពលោកទាំងមូល នឹងរស់នៅជាមួយគ្នាដូចជាគ្រួសារតែមួយ។ ទោះបីយ៉ាងណាក៏ដោយ ទ្រឹស្ដីនេះអាចទៅរួចលុះត្រាតែ សង្គមទាំងមូលឈរនៅលើសន្តិភាពនិយមចេះជួយគ្នាគឺមានព្រហ្មវិហារធម៌ចំពោះគ្នា។
ដោយយល់ពីតម្លៃរបស់របស់សីលធម៌ និងចង់ឲ្យសីលធម៌ស្ថិតនៅគង់វង្ស មានការរីកចម្រើន យើងគួរតែនាំគ្នាធ្វើអំពើល្អ ដែលជាអំពើសីលធម៌ចាប់ពីពេលនេះតទៅយើងនាំគ្នាអោយតម្លៃសកម្មភាពណាដែលជា សកម្មភាពសីលធម៌ អប់រំក្មេងៗឬអ្នកដែលមិនដឹងមិនយល់អោយដឹងអោយយល់អោយអនុវត្ត។ យើងនាំគ្នាផ្សព្វផ្សាយកម្មវិធីផ្សេងៗដែលមានប្រយោជន៍និងប្រកបដោយសីលធម៌។ ជាងនេះទៅទោតយើងគ្រប់ៗរូបគួរ នាំគ្នាគោរពច្បាប់រដ្ឋ ថែរក្សាប្រពៃណីល្អ កែច្នៃទស្សនផ្សេងៗដែលហូរចូលពីបរទេសអោយសមស្របតាមការ និយមរបស់ខ្មែរ។
ឯកសារយោង
១. ង៉ែត សារឿនៈ (២០១១)ទស្សនវិជ្ជាសីលធម៌ សីលធម៌អប់រំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
២. ឈុន ណារ៉េត (២០០៣) វិទ្យាសាស្រ្តនយោបាយ និង ប្រវត្តិគំនិតនយោបាយ សកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ
បញ្ជីអត្ថបទ
១. សេចក្ដីផ្ដើមៈ
២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
២.២ កត្តាសាសនា
២.៣ កត្តាសម្ភារៈ
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់
៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
៣.៤ កត្តាមហិច្ឆតាៈ
៣.៥ កត្តាទ្រព្យសម្បត្តិ
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
៣.៧ កត្ដាច្បាប់
៣.៨ កត្តាគ្រឿងញៀនៈ
៣.៩ កត្តាអប់រំធ្លាក់ចុះ
៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះ
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូ
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
៤.៣ បែកបាក់សាមគ្គី
៤.៤ អសន្តិសុខសង្គម
៤.៥ សង្រ្គាម
៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
៥.៥ ការបណ្ដុះគំនិតជាតិនិយម
៥.៦ សន្តិភាពក្នុងចិត្ត
៥.៧ រិតបន្តឹងច្បាប់
៦.សេចក្ដីសន្និដ្ឋាន
ឯកសារយោង
១. សេចក្ដីផ្ដើមៈ
តើសីលធម៌ជាអ្វី? តើសីលធម៌កើតចេញបុព្វហេតុអ្វីខ្ល
កាលណានិយាយាពីសីលធម៌ យើងដឹងហើយថាសីលធម៌គឺជាធម៌របស់សត
គ្មានបុគ្គលណាអាចរស់នៅតែឯកឯងបាន
ម៉្យាងវិញទៀតយើងឃើញថានៅក្នុងតម្
ទន្ទឹមគ្នានេះដែរយើងបានឃើញថាសីល
២. បុព្វហេតុដែលនាំអោយកើតមានសីលធម៌
២.១ កត្តាសង្គម
ដោយសារមនុស្សមិនអាចរស់នៅដាច់តែឯ
២.២ កត្តាសាសនា
ត្រឹមតែសង្គមមួយមិនគ្រប់គ្រាន់ដ
២.៣ កត្តាសម្ភារៈ
នៅពេលដែលមនុស្សមានសំម្ភារៈប្រើប
២.៤ កត្តាទំនៀមទម្លាប់ ប្រពៃណី
គ្នានសង្គមណាមួយដែលគ្នានទំនៀមទម
កាលៈទេសៈអាស្រ័យតាមការនិយមពេញចិ
៣.មូហេតុដែលធ្វើអោយសីលធម៌ធ្លាក់
ព្រះសម្មាសម្ពុទ្ធបានសំដែងថា អនិច្ចំ ទុក្ខំ អនត្តា។ អនិច្ចំ មានន័យថាមិនទៀងទាត់ អ្វីតែងប្រែប្រួល ហើយអ្វីៗដែលកើតឡើងហើយរមែងរលត់ផុ
៣.១ កត្តាមនោសញ្ចេតនាបាក់ផ្នត់ៈ
សកម្មភាពនេះភាគច្រើនកើតឡើងរវាងឪ
៣.២ ការបាត់បង់ជំនឿលើខ្លួនឯងៈ
ការបរាជ័យលើកិច្ចការងារ និងគោលបំណងរបស់ខ្លួនញឹកញាប់ គួបផ្សំនឹងការមិនអាចគ្រប់គ្រងចិ
៣.៣ កត្តាសង្រ្គាមអូសបន្លាយៈ
សង្រ្គាមញឹកញាប់នឹងអូសបន្លាយយូរ
៣.៤ កត្តាមហិច្ឆតាៈ
ការលោភលន់របស់មនុស្សគ្មានទីបញ្ច
៣.៥ កត្តាទ្រព្យសម្បត្តិ
នៅពេលដែលមនុស្សមានសម្ភារៈនិងទ្រ
៣.៦ កត្តាហូរចូលនៃវប្បធម៌បរទេសៈ
ការប្រើប្រាស់សំភារៈទំនើបៗ បានធ្វើអោយមនុស្សកាន់តែមាននូវមហ
៣.៧ កត្ដាច្បាប់
ច្បាប់ត្រូវបានគេតាក់តែងឡើងដើម្
៣.៨ កត្តាគ្រឿងញៀនៈ
ការប្រើប្រាស់គ្រៀងញៀនបានធ្វើអោ
៣.៩ កត្តាអប់រំធ្លាក់ចុះ
បុគ្គលដែលខ្វះនូវការអប់រំ ខ្វះនូវចំណេះវិជ្ជា ខ្វះនូវការពិចារណា ធ្វើអោយគេមិនដឹងថា តើសកម្មភាពដែលគេបានធ្វើត្រឹមត្រ
នៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
៤. ផលវិបាកដែលបណ្ដាលពីការធ្លាក់ចុះ
មានហេតុត្រូវមានផល នេះជាសច្ចធម៌ដែលសម្ដែងឡើងដោយព្រ
៤.១ ការបាត់បង់នូវសេចក្ដីសុខខាងផ្លូ
តើសេចក្ដីសុខនឹងកើតមានឡើងម្ដេចប
៤.២ បាត់បង់គុណតម្លៃជាមនុស្ស
ដរាបណាមនុស្សគ្មានវិន័យ គ្នានច្បាប់ គ្នាសីលធម៌នៅក្នុងខ្លួនទេ មិនខុសអ្វីពីសត្វធាតុដែលគ្មាននូ
៤.៣ បែកបាក់សាមគ្គី
យើងដឹងហើយថាសីលធម៌បានតាក់តែងមនុ
៤.៤ អសន្តិសុខសង្គម
សង្គមមួយដែលសម្បូរដោយចោរកម្ម មានអំពើហិង្សាផ្សេងៗ ដែលកើតឡើងដោយពពួកមនុស្សល្ងង់ ខ្លៅ អសីលធម៌ រួមផ្សំជាមួយនិងប្រព័ន្ធច្បាប់ធ
៤.៥ សង្រ្គាម
មហិច្ឆតាដែលគ្មានដែនកំណត់របស់មន
៥. ដំណោះស្រាយខ្លះក្នុងការលើកកម្ពស
ឈរលើទស្សនៈថា បញ្ហាអ្វីក៏មានដំណោះស្រាយ បញ្ហាអ្វីក៏អាចដោះស្រាយបាន។ យើងក៏អាចនិយាយបានថា សីលធម៌ដែលធ្លាក់ចុះក៏អាចស្រោចស្
៥.១ ផ្ដើមពីបុគ្គលខ្លួនឯង
ការស្គាល់ពីខ្លួនឯង ការព្យាយាមគ្រប់គ្រងខ្លួនឯងជាបញ
បុគ្គលគ្រប់រូបត្រូវស្គាល់ពីតួន
៥.២ ការស្គាល់ពីគុណតម្លៃខ្លួនឯងនឹងអ
មនុស្សត្រូវការការផ្ដល់តម្លៃ ការគោរពរាប់អាន ដូច្នេះបើខ្លួនអ្នកត្រូវការអោយអ
បុគ្គលគ្រប់រូបត្រូវចេះ ជួយទុក្ខធុរៈគ្នា ស្មោះត្រង់ចំពោះគ្នានិងគ្នា ចែករំលែកផលប្រយោជន៍គ្នាតាមសម គួរ មានទឹកចិត្តរីករាយជាប្រចាំ មានព្រហ្មវិហារធម៌ គឺមេត្តា ករណា មុទិតា និង ឧបេក្ខាចំពោះគ្នាទោវិញទៅ មក យល់ថា “បើចង់អោយអ្នកដទៃគោរពខ្លួនយ៉ាងណ
៥.៣ លើកទឹកចិត្តសកម្មភាពសីលធម៌
គ្មានបុគ្គលណាម្នាក់ដែលមិនត្រូវ
ព្រះសម្មាសមពុទ្ធបានសម្ដែងថា យើងត្រូវតបស្នងសងគុណដល់អ្នកដែលប
៥.៤ បង្កើនការអប់រំផ្នែកសីលធម៌
បច្ចេកវិទ្យាកាន់តែខ្ពស់ធ្វើឲ្យ
៥.៥ ការបណ្ដុះគំនិតជាតិនិយម
ជាតិនិយម ជាទ្រឹស្ដីមួយអប់រំអោយស្រលាញ់ជា
៥.៦ សន្តិភាពក្នុងចិត្ត
សន្ដិភាពគឺ សេចក្ដីស្ងប់ សេចក្ដិស្រលាញ់ ចិត្តមេត្ដាករណា អធ្យាស្រ័យយត្តិធម៌ និងសេចក្ដីថ្លៃថ្នូរ គ្នានសង្រ្គាម... ។ ដើម្បីអោយមនុស្ស ឬ សង្គមមានសន្តិភាពនិងអាចស្ថិស្ថេ
៥.៧ រិតបន្តឹងច្បាប់
បើសិនជាច្បាប់នោះបង្កើតឡើងដោយប្
ដូចនេះបើកាលនាច្បាប់មិនមានភាពធូ
៦.សេចក្ដីសន្និដ្ឋាន
យើងឃើញថាសីលធម៌គឺជាបញ្ហាចម្បងដែ
ដោយយល់ពីតម្លៃរបស់របស់សីលធម៌ និងចង់ឲ្យសីលធម៌ស្ថិតនៅគង់វង្ស មានការរីកចម្រើន យើងគួរតែនាំគ្នាធ្វើអំពើល្អ ដែលជាអំពើសីលធម៌ចាប់ពីពេលនេះតទៅ
ឯកសារយោង
១. ង៉ែត សារឿនៈ (២០១១)ទស្សនវិជ្ជាសីលធម៌ សីលធម៌អប់រំ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុន
២. ឈុន ណារ៉េត (២០០៣) វិទ្យាសាស្រ្តនយោបាយ និង ប្រវត្តិគំនិតនយោបាយ សកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ