Monday, July 14, 2014

ខ្មែរអើយភ្ញាក់ Khmer! Please Wake up ! Get up ! (ការរួមបញ្ចូលគ្នានៃ បទ: ជាប់ទង + សឹង្គតោលេងកន្ទុយ)

ខ្មែរអើយភ្ញាក់ Khmer! Please Wake up ! Get up !
(ការរួមបញ្ចូលគ្នានៃ បទ: ជាប់ទង + សឹង្គតោលេងកន្ទុយ)
កើតជាខ្មែរ ថែជំហរ ពណ៍ពូជពង្ស
កុំឲ្យលង់ ល្ងង់មិនគិត ប្រិតប្រុងប្រាណ
មិនប្រយ័ត្ន សត្រូវចាក់ បាក់បែកបាន
ពិតមិនស្រាន្ត ដានអតីត ដិតដាមដៅ ។
រស់ឲ្យស កភក្ដី ស្ដីស្ដែងស្ដាំ
ឈឺឲ្យចាំ ផ្ដាំកុំអាង សាងសោកសៅ
វៃកូនឯង ក្រែងកូនគេ ខ្មេរខ្មុកខ្មៅ
នោះពិតហៅ ខ្លៅឆោតវិញ ឆិញឆេះឆួល ។
អួតស្នេហ៍ជាតិ ឃ្លាតសច្ចៈ ហាក់ហំហួន
ដូចដុតខ្លួន ដួនដឹកក្បាល ច្រាលជ្រើមជ្រួល
សម្បកខ្មែរ ប្រែសាមាន ប្រាណប្រែប្រួល
គ្មានទំនួល ផ្ដួលជាតិឯង បែងបាត់បង់។
ខ្មែរអើយភ្ញាក់ ធ្លាក់ដល់ណា ឆ្លាឆ្លាក់ឆ្លៀត
សាមគ្គីជាតិ ញាតិរួមស្រាក់ អគ្គអាចអង់
រួមចំណាប់ ក្ដាប់ឲ្យណែន ផែនផូរផង់
ឆ្ពោះមុខត្រង់ ផ្ចង់កេរ្តិ៍ឈ្មោះ រស់រុងរឿង ។
ដោយ: Ra David,Khmer Author.

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks