Monday, July 14, 2014

សិក្សារបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា ទឹកចិត្តគ្រូ (បទ : នាគបរិព័ទ្ធ)

សិក្សារបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា

ទឹកចិត្តគ្រូ (បទ : នាគបរិព័ទ្ធ)

ដាក់ចិត្តធ្វើគ្រូស៊ូផ្តល់ចំណេះ
ផ្តល់ចំណេញពេញចេះគ្មានលាក់ទុក
គ្មានលាក់ទេផ្ទេរឲ្យសិស្សគ្រប់មុខ
សិស្សគ្រប់មើលសុខទុក្ខដូចពុកកូន ។

ដូចពុកកើតមកតែងអប់រំស្តី
អប់រំស្តោះសំដីល្វីងខះសូន្យ
ល្វីងខះសាបប្រៃចូរចាំណាកូន
ចាំណាកើតជាក្បូនលូនឲ្យឆ្លង ។

លូនឲ្យឆ្លុះធ្លុះមើលឃើញកោះត្រើយ
ឃើញកោះត្រស់ត្រែងហើយផុតទុក្ខម្ត
ផុតទុក្ខម្តេចស្រាន្តលុះរួចចំណង
រួចចំណោទចោទចងជីវិតសិស្ស ។

ជីវិតសូន្យសុងគ្រូលង់បង្រៀន
លង់បង់រូបសន្ធានប្រឹងកែឆ្កឹះ
ប្រឹងកែឆ្គងខុសគ្រប់ចរិតសិស្ស
ចរិតស៊ូខំឆ្កឹះឲ្យសិស្សថ្កើង ។

ឲ្យសិស្សថ្កល់បានដល់ជីវិតជ័យ
ជីវិតជោគមានន័យប្រពៃឡើង
ប្រពៃលើសគ្រូទុក្ខគ្រូបានស្តើង
គ្រូបានស្តាប់ពាក្យថ្កើងពេញចិត្តហើយ ៕

និពន្ធដោយ លោក ប៊ុន ពិសី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks