Saturday, July 5, 2014

សម្រែកនិស្សិតខ្មែរ បទបថ្យាវត្ត

សម្រែកនិស្សិតខ្មែរ
បទបថ្យាវត្ត
¬¬¬¬¬¬
. យុវជនខ្មែរអើយកុំភ្លេចភ្លំាង                                 
 សិល្បះរណំាងនៃវប្បធម៌ជាតិ
    ជាមរតក៌ខ្មែរយើងកុំចង្អៀត                               
    កុំក្បត់វិវាទទាស់នឹងកេរខ្មែរ។
.វប្បធម៌តន្រ្តីបរទេសហូរហែ                   
   ចូលច្រើនក្រាស់ក្រែលដូចធ្លាយទំនប់
      លុកវប្បធម៌ជាតិ មិនព្រមថយឈប់      
      ខ្មែរយកលើសលប់ ដោយយុវ័យ។
អាយ៉ៃ យីកេ  ពិណពាទ្យ ភ្លេងជ័យ                  
     ភ្លេងបូរាណភ័យ សុរិន្ទខ្នងភ្នំ
       ចាប៉ីដងវែង កាព្យ ពិរោះងុំ                         
 ស្បែកតូចស្បែកធំ  ទំាងមហោរី។
សំពត់ខើតខ្លី ច្រៀងញាក់គ្រវី                               
       បុរស នារី  នំាគ្នាវង្វេង
       កន្រ្ទាក់អារម្មណ៏ គគ្រឹក គគ្រេង                 
   សិល្បៈខ្មែរភ្លេង ថាមិនដល់គេ  ។  
.  យុវជនខ្មែរអើយ  គួររិះរេ                          
ចូលគិតគ្រប់ពេល ត្បិតយើងពូជអ្នក
       ឈាមជាតិអង្គរ រន្ទឺល្បីជាក់                    
 ​​​​កុំអោយបាត់ធ្លាក់បាត់បង់កត្តិយស។
សត្សវត្ស ២១ សន្តិភាពខ្ពស់                   
     យុគសាបពង្រោះ វប្បធម៌ចម្រុះ
       សម័យ INTERNET ដឹងសាយសុះ                  
រួមគ្នាបណ្តុះ រួមថែវប្បធម៌ ។
.  យើងជាកូនខ្មែរកុំរំភើបញ័រ                              
ភ្លេចសម្បុរពណ៌សិល្បះដូនតា
       វប្បធម៌ជាតិយើងធ្លាប់ល្បីកិត្យា                       
រុងរឿងថ្លៃថ្លា មានពីបូរាណ  ។
.  បើវប្បធម៌រលត់ ជាតិបាត់ដាន                  
 សិល្បះចំណាន អស់ឈ្មោះជាខ្មែរ
       រលត់រលាយនូវកេរដំណែល                           
ក៏ព្រោះមិនថែ បន្ទាបតម្លៃ  ។
សីលធម៌ វប្បធម៌ដែលធ្លាប់ថ្លៃ                          
ធ្លាក់ចុះរាល់ថ្ងៃ ក៏ដោយសារអ្វី
      សូមជនរួមជាតិខ្មែរទំាងប្រុសស្រី                
    បញ្ញាវ័ន្តកវី   ជួយគិតពិចារណ៏។
១០. ចូលគិតឡើងវិញ ហើយរួមគ្នាស្តារ        
      គ្រប់ជនខេមរា ស្តារវប្បធម៌ជាតិ
       អោ យតម្លៃខ្មែរ ហើយប្រឹងឆ្លះឆ្លៀត     
  លើកស្ទួយមាយាទ សីលធម៌សង្គម។
¬¬¬¬¬¬¬¬
ភ្នំពេញ, ២៥  មិថុនា  ២០១៤
ផេង សុខវ៉ាន់ដា


No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks