-------------------------------
១. មាត់ជ្រូក ដីខ្មែរជាប់ស្រុកកោះធំ
ផ្ទៃដីទំហំធំមហិមា
ជាប់ខេត្តតាកែវ ខាងកម្ពុជា
ជាប់ព្រៃវែងជានៅទិសខាងកើត ។
២. ទន្លេមេគង្គ ទន្លេបាសាក់
ហូរនំាដីល្បាក់ល្បប់ស្រោច វាលស្រែ
មានភ្នំលោកយាយ រមណីយដ្ឋានខ្មែរ
ចម្ការវាលស្រែសែនធំល្វឹងល្វើយ ។
៣. មាត់ជ្រូក ដីខ្មែរមានប្រំាបួនស្រុក
ត្រូវយួនអុកឡុកត្រួតត្រាសព្វថ្ងៃ
ស្រុក បុរីជលសារ ស្រុកបាថេរ ល្អ
ស្រុក ក្អមសំណរ និងស្រុកបែកថ្លាង ។
៤ : ស្រុកស្វាយទង និង ស្រុកស្នែងព្រះគោ
ខ្មែរក្រោមទ្រហ៊ោរយំពីត្រើយម្ខាង
ស្រុក ក្របៅ , ស្រុកផ្សារថ្មី ជាប់ខាង
ស្រុកបារាជ្យ ;ខ្ញុំសែនស្រណោះ ។
៥. មាត់ជ្រូក ដីខ្មែរយួនប្រែ៖ ចូវដុក
ឈ្មោះខេត្តខ័ណ្ឌស្រុក វាដូរទំាងអស់
បច្ចុប្បន្នមាត់ជ្រូក ឈ្មោះថ្មីស្រស់ៗ
អានយ៉ាង តំណាងសុទ្ធនិគមយួន ។
និពន្ធនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ កក្កដា ឆ្នំា២០១៤
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment