Monday, July 14, 2014

សិក្សារបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា សិស្សល្អ (បទ : កង្កែបលោតកណ្តាលស្រះ)

សិក្សារបៀបនិពន្ធកំណាព្យខ្មែរទាំងអស់គ្នា

សិស្សល្អ (បទ : កង្កែបលោតកណ្តាលស្រះ)

សិស្សល្អសល្អះច្បាស់ចំសិស្ស
កាប់ឆ្កាការឆ្កឹះសិស្សឈោងកាប់
ចាប់ស្រង់ចង់ស្រាយកាយខំចាប់
ប្រឹងរៀនប្រៀនរ៉ាប់ប្រាប់ឲ្យប្រឹង ។

ហាត់រៀនហ៊ានរស់ឈ្លោះនឹងហាត់
ដឹងខុសដុសខាត់កាត់ដោយដឹង
ប្រឹងស្វែងប្រែងស្វះច្បាស់ត្រូវប្រឹង
ស្តាប់ដី(1)ស្តីដឹងស្តឹងព្រោះស្តាប់ ។

គេសួរគួរសមចំឆ្លើយគេ
ប្រាប់តែប្រែទេគេគួរប្រាប់
ត្រាប់ចងត្រងចារណាត្រូវត្រាប់
ល្អក់ចរល្អចាប់ត្រាប់វាងល្អក់ ។

ហាស្តីហីស្តោះសោះត្រូវគិត
ដក់ចាំដាំចិត្តដិតដាមដក់
សក់ស្កូវសូវស្កកសកសាច់សក់
គ្រូល្អក្រល្អក់សក់ស្កូវគ្រូ ៕

និពន្ធដោយ លោក ប៊ុន ពិសី

(1) : ដី សរសេរកាត់មកពីពាក្យ ដីកា មានន័យថាគម្ពីរ មេរៀន ឱវាទ... ។

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks