សំពាធគ្រូ....( បទពាក្យ ប្រាំពីរ )
គ្រូគ្រាន់ពិរោះ ឈ្មោះអ្នកហៅ
ក្របងារខាងក្រៅ ដៅដាក់ខ្ពស់
តែលោកតានតឹង ប្រឹងប្រែងហួស
ប្រាជ្ញប្រែជាងោះ ព្រោះសំពាធ ។
សំពាធទីមួយ ពួយពីលើ
បញ្ជាឲ្យធ្វើ បំរើជាតិ
គោលការណ៏ក្រសួង ល្បួងហួសមាឌ
ច្បាប់បទដ្ឋានព្រាត ឃ្លាតជាក់ស្ដែង ។
សំពាធទីពីរ ទីមូលដ្ឋាន
រាស្រ្តទាំងប៉ុន្មាន បានថ្លាថ្លែង
មិនឲ្យតម្លៃ នៃប្រឹងប្រែង
ចោទថាគ្រូឯង ពុករលួយ ។
សំពាធទីបី នៃក្រពះ
ប្រឹងប្រែងធ្វើណាស់ព្រះមិនជួយ
អប់រំគេខ្ទេច ភ្លេចលើកស្ទួយ
ក្រពះពោះមួយ ព្រួយក្រៀមស្វិត...។
បានឮបានដឹង ឈប់ខឹងលោក
គួរតែស្រណោក ស្រណោះគិត
គតិឧត្តម សមបណ្ឌិត
ស៊ូក្រល្អចិត្ត អប់រំសិស្ស ។
ដោយ: Ra David, Khmer Author
គ្រូគ្រាន់ពិរោះ ឈ្មោះអ្នកហៅ
ក្របងារខាងក្រៅ ដៅដាក់ខ្ពស់
តែលោកតានតឹង ប្រឹងប្រែងហួស
ប្រាជ្ញប្រែជាងោះ ព្រោះសំពាធ ។
សំពាធទីមួយ ពួយពីលើ
បញ្ជាឲ្យធ្វើ បំរើជាតិ
គោលការណ៏ក្រសួង ល្បួងហួសមាឌ
ច្បាប់បទដ្ឋានព្រាត ឃ្លាតជាក់ស្ដែង ។
សំពាធទីពីរ ទីមូលដ្ឋាន
រាស្រ្តទាំងប៉ុន្មាន បានថ្លាថ្លែង
មិនឲ្យតម្លៃ នៃប្រឹងប្រែង
ចោទថាគ្រូឯង ពុករលួយ ។
សំពាធទីបី នៃក្រពះ
ប្រឹងប្រែងធ្វើណាស់ព្រះមិនជួយ
អប់រំគេខ្ទេច ភ្លេចលើកស្ទួយ
ក្រពះពោះមួយ ព្រួយក្រៀមស្វិត...។
បានឮបានដឹង ឈប់ខឹងលោក
គួរតែស្រណោក ស្រណោះគិត
គតិឧត្តម សមបណ្ឌិត
ស៊ូក្រល្អចិត្ត អប់រំសិស្ស ។
ដោយ: Ra David, Khmer Author
No comments:
Post a Comment