ខ្ញុំសូមជម្រាបលោក,ព្រមទាំងប្រិយមិត្រនិងក្មួយៗអ្នកស្នេហាការ
និពន្ធកំណាព្យខ្មែរយើងទាំងឡាយបានជ្រាបថា៖ «កំណាព្យពាក្យ៨,របៀប
និពន្ធមាន៥របៀប»(សូមមើលរូបគំនូរបង្ហាញទាំង៥ខាងក្រោមនេះ)។
របៀបទី១សរសេរចួនក្នុងល្បះគឺចួននឹង៣។របៀបទី២ចួនក្នុងល្បះគឺឱ្យចួន
នឹង៣ផង,ឱ្យចួននឹង៥ផង។របៀបទី៣ចួនក្នុងល្បះគឺឱ្យចួននឹង៥។របៀប
ទី៤ចួនក្នុងល្បះគឺឱ្យចួនទាំងព្យាង្គទី៣និងទី៥រួមគ្នាក្នុងពេលតែមួយ។ រីឯ
របៀបទី៥(ជាពាក្យ៨ដែរ,ប៉ុន្តែបុរាណលោកមិនប្រើទេគឺឃើញសរសេរតាម
គ្នានិងនៅក្នុងទំនុកចម្រៀងយីកេ,បាសាក់ឬចម្រៀងសម័យដែលមានចង្វាក់
Bolero,Slow,Slow-Rock,Madison។ល។និង។ល។)
ចំពោះសំនួររបស់លោកថាត្រូវឬខុសនោះសូមពិចារណាជាមួយនឹងស្នាដៃកវី
សុត្តន្តប្រីជាឥន្ទដូចខាងក្រោមនេះ ៖
«បង្កាន់ដៃឆ្នៃរូបវាសុក្រី
ដប់សិរសីដូចស្និតជិតជុំប្រាណ
បើកពពាឡើងពព្លាក់ហាក់ហៅហាន
សម្តែងប្រាណប្រួញរូបជាមួយគ្នា។
មើលនាគរាជអង់អាចអំណាចស្ញែង
ខ្លួនក៏វែងក្បាលក៏វក់តាមទ្វារា
លូនលើស្ពានមានជើងកល់គង្គា
កន្ទុយបែកញែកគ្នាតាមធ្លាផ្លូវ។
ឱរូបវាសុក្រីឥតក្រែងគ្រុឌ
តាំងសម្តែងឫទ្ធិរុទ្ធតសត្រូវ
ប្រសិនគ្រុឌមកយល់យ៉ាងពុំនៅ
គង់ស្ទុះទៅជ្រកក្នុងកសិននេះ។ល។»
No comments:
Post a Comment