Sunday, October 5, 2014

កូលាបភូមិន្ទវិចិត្រសិល្បៈ

កូលាបភូមិន្ទវិចិត្រសិល្បៈ
>>>>>>>>>>>>>>>>>>
* ក្បែររបងវំាង រៀមភំាងស្មារតី
ពេលក្រឡេកឃើញស្រី ដោយចៃដន្យ
សម្រស់ផូផង់ស្អាតណាស់តូចតន់
បងលើកហត្ថបន់ផ្សងនឹកភ្លាមថា៖
* បើស្អាតម្លឹងៗកូនចៅលោកណា
ជាកូនមនុស្សយើងឬទេវតា
ចិញ្ចើម ង ខ្ទើតល្អស្រស់អស្ចារ្យ
សក់ក្រាលគ្របស្មា សែនវែងអន្លាយ
* នាសារក្តោងស្រួច រៀមលួចចាប់ចិត្ត
ចង្កេះមួយក្តាប់ ត្រគាករាងសាយ
លួចសួរមិត្តភក្តិ គេថាកុំស្តាយ
ព្រោះអីឆោមឆាយ មានសង្សារហើយ ។ចប់
------------------------------
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks