Friday, October 3, 2014

ស្វែងយល់ពីពាក្យថា«ទំនុកចម្រៀង និងបទភ្លេង» វ៉ែន សុន

ដំបូងសូមលោកអ្នកស្វែងយល់ពីពាក្យថា«ទំនុកចម្រៀង និងបទភ្លេង»ឱ្យបានច្បាស់សិន។
ពីព្រោះកន្លងមកមានមតិខ្លះយល់ច្រឡំ។ល។
១/អ្វីទៅជាបទភ្លេង?
-ដែលហៅថា«បទភ្លេង»(E.Song)(F.Chanson) មានន័យថា ជាកម្រិតសំឡេងទាបឬខ្ពស់
ដែលអ្នកនិពន្ធបទនោះធ្វើឱ្យមានភាពពីរោះដល់ត្រចៀកអ្នកស្តាប់។ដូច្នេះដើម្បីកត់ត្រាទុក
គេសរសេរបទភ្លេងនឹងអក្សរភ្លេងសម្រាប់ឱ្យតន្ត្រីករ” ដេញ, ដំ, ប្រគំ និងកូតបាន ” ។
២/អ្វីទៅជាទំនុកចម្រៀង?
-ដែលហៅថា«ទំនុកចម្រៀង»(E. Lyrics)(F. Paroles) មានន័យថា ជាពាក្យពេចន៍ខ្លឹមសារ
សម្រាប់អ្នកចម្រៀងអាន ឬទន្ទេញឱ្យចាំចិត្តដើម្បីច្រៀង។ដូច្នេះកវីដែលជាអ្នកនិពន្ធទំនុក- ចម្រៀងគាត់កត់ត្រាបានដោយគាត់កត់នឹងអក្សរសាស្ត្រ(សម្រាប់ជាតិនីមួយៗ។
ឧទាហរណ៍៖ ទំនុកចម្រៀងខ្មែរ កត់ត្រាដោយអក្សរខ្មែរ,ដែលហៅថាទំនុកចម្រៀង។ល។
*ដូច្នេះអ្នកនិពន្ធទំនុកចម្រៀងខ្មែរ គាត់និពន្ធបែបណាដើម្បីឱ្យបានទំនុកចម្រៀងមួយបទ?
តើគាត់និពន្ធទំនុកចម្រៀងមុនបទភ្លេងឬក្រោយបទភ្លេង?
-ឆ្លើយ៖
ជាទម្លាប់ខ្មែរយើង ការនិពន្ធទំនុកចម្រៀងនេះមាន២របៀបគឺ៖
រប់ៀបទី១/ និពន្ធទំនុកចម្រៀងមុនបទភ្លេង។ ជាទូទៅរបៀបទី១នេះ ពអ្នកនិពន្ធគឺគាត់និពន្ធកំណាព្យបទពាក្យ៤ ឬកំណាព្យបទពាក្យ៨(ចួននឹង៤នៅក្នុងល្បះ)។
របៀបទី២/ និពន្ធទំនុកចម្រៀងក្រោយបទភ្លេង។ របៀបទី២នេះបើសិនជាអ្នកនិពន្ធទំនុក-
ចម្រៀងមិនចេះភ្លេងនិងមិនចេះអក្សរភ្លេងទេ ត្រូវឱ្យអ្នកនិពន្ធបទភ្លេងផ្តល់ផ្តល់ឱ្យយើងជា
អក្សរបទភ្លេង ឬផ្តល់ឱ្យជាខ្សែអាត់ថតសំឡេងក៏បាន។ល។ ប៉ុន្តែការកំណត់ទីតាំងចួនក្នុង
ល្បះ ឬចួនឆ្លងល្បះអ្នកនិពន្ធទំនុកចម្រៀងត្រូវកំណត់
ទីតាំងចួនដោយខ្លួនឯង ដោយយកលំនាំតាមប្រហាក់
ប្រហែលនឹងវិធីសាស្ត្រនិពន្ធ កំណាព្យដែរ។ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks