=========================
ស្ថិតនៅឆ្ងាយពីទីរួមខេត្តកំពង់ធំប្រមាណជា២០គីឡូម៉ែត្រ គេនឹងអាចឃើញក្រុមប្រាសាទសម្បូរព្រៃគុក ឬគេហៅឥសានបុរៈ ដែល តាមការសិក្សាស្រាវជ្រាវពីបុរាណវិទ្យាបានឲ្យដឹងថា ប្រាសាទបុរាណខ្មែរត្រូវបានសាងសង់ឡើងចាប់តាំងពីចុងសតវត្សរ៍ទី៧ ដោយព្រះបាទ ឥសានវរ័ន្មទី១ ពោលគឺមានវ័យចំណាស់អាយុកាលជិត១.៤០០ឆ្នាំហើយ ។ ឥឡូវទីនេះបានប្រែក្លាយទៅជាទិន្នន័យថ្មីនៃតំបន់ទេសចរណ៍មួយ យ៉ាងល្អប្រសើរក្នុងព្រះរាជណាចក្រកម្ពុជាយើង ។
នៅក្នុងអំឡុងសង្គ្រាម ១៩៧០-១៩៧៣ ក្រុមប្រាសាទបុរាណខ្មែរយើងនេះ ត្រូវបានរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដោយ សារការទម្លាក់គ្រាប់បែក ។ ដូច្នេះហើយបានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងអាណត្តិទី១ និងទី២បានចាត់ទុកទីនោះថា ជាការត្រូវ ជួសជុលដោយរាជរដ្ឋាភិបាលកម្ពុជាយើង នេះគឺជាអាទិភាពចម្បងមួយ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះដោយបានកសាងផ្លូវលំទៅកាន់ រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់នេះ ។
ផែនទីទីតាំងរបស់ឦសានបុរី និងក្រុមប្រាសាទសម្បូរព្រៃគុក ដោយសកវិទ្យាល័យ WASEDA ឆ្នាំ ២០០២ (The Second Meeting for the Preservation and Conservation of the Sambor Prei Kuk Monument)
ពាក្យ ’ព្រៃគុក” ថាជាព្រៃស្តុកក្រាស់ ។ រីឯចំពោះពាក្យសម្បូរទៅដោយព្រៃគុកវិញ មានន័យថាសម្បូរ
ទៅដោយព្រៃក្រាស់ឃ្មឹក ។
បើយោងតាមទិន្នន័យខាងបុរាណវិទ្យា ចាប់តាំងពីចុងសតវត្សរ៍ទី១៩មក តាមពិតទៅក្រុមប្រាសាទសម្បូរព្រៃគុកខាងលើនេះ មាន ចែកចេញជា៣ក្រុមធំៗ ដែលធ្វើអំពីឥដ្ឋដុត (ក្រុមខាងជើង ខាងត្បូង និងកណ្តាល) ។ រីឯក្រៅពីនេះនៅមានប្រាសាទតូចៗនៅជុំវិញ ដូចជា របាំងរមាស និងប្រាសាទបុសនាម ឬរំពាំងអំពាក់ដោយឥតនិយាយអំពីប្រាសាទផ្សេងៗទៀតនៅឆ្ងាយពីនេះបន្តិច ដូចជាប្រាសាទនៅភូមិ ម្ហ ជាដើម ដែលសព្វថ្ងៃត្រូវបែកបាក់ខ្ទេចខ្ទាំ ។
យើងអាចបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃថ្វីត្បិតតែក្រុមប្រាសាទទាំងនេះត្រូវបានសង្គ្រោះពីការបំផ្លិចបំផ្លាញពីជនទុច្ចរិត ដោយការ ការពារ និងការកាប់ឆ្ការព្រៃដែលវាហ៊ុមព័ន្ធ ព្រមទាំងការចងក្រងឯកសារដើម្បីផ្សព្វផ្សាយ ឬធ្វើជាកូនសៀវភៅ ៘ ប៉ុន្តែទោះបីជាយ៉ាងណា យើងបានធ្វើការបោះពុម្ពសៀវភៅបានចំនួន៣ក្បាលរួចហើយ ទាក់ទងតំបន់ប្រវត្តិសាស្ត្រខាងលើនេះ ។ រមណីដ្ឋានប្រវត្តិសាស្ត្រនា សម័យ បុរេអង្គរនៅរក្សានូវអាថ៌កំបាំងនៅឡើយ ។ មូលហេតុចម្បងបណ្តាលមកពីអាជ្ញាធរខ្មែរមុនឆ្នាំ២០០១ បានធ្វើសេចក្តីសន្និដ្ឋានខុសថា ក្រុម ប្រាសាទទាំង៣នេះគឺ ជាទីក្រុងឥសានបុរៈ ឬសម្បូរព្រៃគុក ។
តាមពិតទៅ ក្រុមប្រាសាទទាំងនោះគ្រាន់តែជាបូជនីយដ្ឋានរបស់ព្រះរាជធានីតែប៉ុណ្ណោះ ហើយរាជធានី ឬបុរីពិតប្រាកដ គឺស្ថិតនៅ ចម្ងាយពីទីនេះ ប្រមាណជា២គីឡូម៉ែត្រទៅវិញទេ ។
ក្រុមប្រាសាទសម្បូរណ៍ព្រៃគុក ខាងជើងនៅខេត្តកំពង់ធំ
យោងតាមការស្រាវជ្រាវជាដំណាក់កាលដំបូងរបស់សកលវិទ្យាល័យ WASEDA ប្រទេសជប៉ុនបានឲ្យយើងដឹងថា ទីក្រុងបុរាណ ឥសានបុរៈដែលមានទំហំប្រមាណជា១គីឡូម៉ែត្រ៤ជ្រុង ហើយនៅជុំវិញទីក្រុងហ៊ុមព័ន្ធទៅដោយកស្សិណទឹក ។ ម្យ៉ាងវិញទៀតតាមការ ប៉ាន់ស្មាន អ្នកប្រាជ្ញខ្មែរយើងថា បរិវេណនៃបុរីបុរេអង្គនេះ អាចមានទំហំទៅដល់៦គីឡូម៉ែត្រគុណ៥គីឡូម៉ែត្រ បើយើងសំអាងលើរូបផតពី លើអាកាស ។
ចាប់តាំងពីឆ្នាំ២០០១ ពិភពលោកជាពិសេសកូនខ្មែរបានឃើញ ឬដឹងឮនូវទីតាំងត្រឹមត្រូវរបស់ទីក្រុងឥសានបុរៈជាលើកទី១ ក្នុង ប្រវត្តិសាស្ត្រដែលជាទីក្រុងធំ ហើយរុងរឿងជាងគេបំផុត នៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ ក៏ប៉ុន្តែការស្វែងយល់អំពីលក្ខណសម្បត្តិនៃ សំណង់វប្បធម៌បុរាណ និងសម្ភារៈពុំទាន់ត្រូវបានស្រាវជ្រាវលម្អិតនៅឡើយទេ ។
សរុបមក លក្ខណៈជាប្រវត្តិសាស្ត្រនៃទីក្រុងបុរាណយើង ដែលសព្វថ្ងៃនេះនៅកប់ក្នុងដីនៅឡើយ គឺកំពុងត្រូវបានគេលើកកម្ពស់ជាង នេះបន្តិច ។ លោកបន្តទៀតថា ’ជាមួយនិងការឡើងថ្លៃដីគួបផ្សំនឹងការជីកគាស់ ដើម្បីរាវរកវត្ថុបុរាណដើម្បីយកទៅលក់ឲ្យជនបរទេស ។ ដូច្នេះការ កំណត់បរិវេណការពារបុរីបុរាណនេះ ដែលជាប្រភព និងជាគ្រិះនៃវប្បធម៌អង្គរ និងជាងនេះទៅទៀតមោទនភាពជាតិសាសន៍ខ្មែរ ទាំងមូល ជាវិធានការជាទីចាំបាច់បំផុត ។ ជោគជ័យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ខ្មែរទាំងមូល” ៕ (ម.ត្រាណេ) - See more at: http://www.cen.com.kh/culture/detail_culturehistory/OGI2YTMzZDlmYTk#sthash.u9JaR6lu.dpuf
No comments:
Post a Comment