Sunday, January 26, 2014

មហាវីរកុលធីតាខ្មែរមហានគរ —

មហាវីរកុលធីតាខ្មែរមហានគរ
—
១. នេះនឹងថ្លាថ្លែងចែងចារពាក្យកាព្យ
អត្ថបទកំនាព្យកត្តិនាមស្រ្តី
អំពីរសមត្ថភាពវីរស្រី
វីរក្សត្រី កវីនិពន្ធ។
២. វរសិល្បការិនីខ្មែរ
ជាស្រីឆ្នើមដែលពេញដោយកត្តិគុណ
សមត្ថភាពឆ្នើមអស្ចារ្យលើសលន់
កត្តិនាមកត្តិគុណលើជាតិខេមរា។
៣. វីរក្សត្រី មហាធីតា
ក្សត្រីអស្ចារ្យឆ្នើមក្នុងសាវតា
ព្រះនាងលីវយីវាងវៃបញ្ញា
ដឹកនំាខេមរាទូទំាងនគរ។
៤. ព្រះនាងអគ្គអង្គមហេសី
ជាប្រាជ្ញក្សត្រីឯកឆ្នើមលេចធ្លោ
ព្រះនាងឥន្រ្ទទេវី ជំហរ
មហាអង្គរយុគសម័យមាស។
៥. ជាប្រាជ្ញឆ្នើមឯកស្រីខ្មែរទីមួយ
ដែលជ្រោងលើកស្ទួយជួយជាតិល្បីពាស
ប្រាជ្ញសំង្ក្រឹត.អប់រំប្រជារាស្រ្ត
រន្ទឺពេញពាសដោយសារស្នាដៃ។
៦.,ទ្រង់ជាក្សត្រីសាស្រ្តាចារ្យ
វិទ្យាធិការ សាកលវិទ្យាល័យ
ផ្លូវលោកផ្លូវធម៌ព្រះរតនត្រ័យ
ក្សត្រីធិបតេយ្យចំណេះវិជ្ជា។
៧. ជំទាវអគ្គមហាទេវី
ព្រឹទ្ធនារី ស្រែ្យន ក៏មហិមា
ល្បីក្នុងសាវតាជាតិកម្ពុជា
ជួយរាស្រ្តប្រជាកំចាត់ជនក្បត់។
៨. ស្រីខ្មែរក្លាហ៊ានក្នុងនយោបាយ
ចេញមុខដោះស្រាយដោយចិត្តអំណត់
ដើម្បីទឹកដី ខេមរាប្រាកដ
កំចាត់ជនក្បត់គឺស្តេចសម្រែ។
៩. អង្គព្រះមហាក្សត្រីយានី
កុសមះនារីរត្ន័ស្រីវឌ្ឍនា
ព្រះទ័យទ្រង់ប្រោសសណ្តោសមេត្តា
ព្រះទ័យជ្រះថ្លា ពុទ្ធសាសនាខ្មែរ។
១០. លោកស្រី ស៊ូសិទ្ធ កវីស្រីឆ្នើម
ថ្វីមាត់សំណើមឆ្នើមវោហាស៏ដែល
អ្នកចម្រៀងរបំារាជទ្រព្យខ្មែរ
ថ្វីដៃឆ្នើមដែលខាងតែងនិពន្ធ។
១១. អធិរាជិនីសម្លេងមាស
ទឹកដមពេញពាសល្អឯកលើសលន់
រស់សិរីសុទ្ធា ពុំងារមានគុណ
លើខ្មែរពេកពន់ដោយសម្លេងឯក។
១២. ប៉ែនរ៉ន ហួយមាស រាជនីសម្លេង
ស្រួយស្រេះជាងក្មេងទឹកដមល្អប្លែក
បំពេអារម្មណ៏ខ្មែរ ដោយសំនៀងឯក
ហែមសុវណ្ណ ផ្នែកចម្រៀងបន្ទាប់។
១៣. វរស្រ្តីខ្មែរសមត្ថភាពឆ្នើម
គ្រាប់ពូជដង្ហើមទំនៀមទន្លាប់
វប្បធម៌ប្រពៃណីប្រកាន់ភ្ជាប់
ស្រីខ្មែរល្អគាប់ព្រឹទ្ធចរិយា។
១៤. ស្រ្តីខ្មែរឆ្នើមដង្ហើមជាន់ក្រោយ
ពេញសមត្ថភាពដោយតម្រិះបញ្ញា
ទំាងវិស័យភាពយន្ត សុទ្ធឆ្នើមអស្ចារ្យ
ជាកុលធីតាមហាអង្គរ។
១៥. កវីស្រីខ្មែរ បិចសង្វារវ៉ាន
ចំណេះចំណានតែងប្រលោមលោក
អ្នកនិពន្ធ កែវច័ន្ទបូរណ៏ ជ័យជោគ
ផ្លូវធម៌ផ្លូវលោក ក៏ចេះប្រាកដ។
១៦. កវីនិពន្ធ អ៊ុំសុផានី
សុទ្ធតែនារី សោភីម៉ត់ចត់
ប៉ុលពិសី កវីចិត្តអំណត់
មុតមំាម៉ត់ចត់ខាងកិច្ចការងារ។
១៧. អ្នកនិពន្ធ ម៉ៅសំណាង ស្រ្តី
សំបូរទ្រឹស្តីចំណេះវិជ្ជា
ខាងតែងនិពន្ធដល់មហិមា
ស្នាដៃវិជ្ជាខាងអក្សរសាស្រ្ត។
១៨. បណ្ឌិតស្រ្តីខ្មែរ កែវណារុំ
ស្រាវជ្រាវអប់រំវប្បធម៌ជាក់ច្បាស់
ពង្រីកពង្រឹងការស្រាវជ្រាវណាស់
ស្រ្តីចេះច្បាស់ខាងវប្បធម៌ខ្មែរ។
១៩,បណ្ឌិតសភាចារ្យ ខ្លូតធីតា
ស្រីសាស្រ្តាចារ្យដល់សែនពូកែ
ទស្សនវិជ្ជា, ពុទ្ធសាសនាដែល
ចំណេះស្រីខ្មែរពិតជាចំណាន។
២០.កវីនិពន្ធ ប៉ែនសេដ្ឋារិន
សំណេរពោរពេញដោយគុណធម៌បាន
អ្នកនិពន្ធ ទីង សុខា ចំណាន
សមស្រីកល្យាណពូជពង្សខេមរា។
២១. ដឹកនំាភាពយន្ត ពាន់ភួងបុប្ជា
នឹង សឹមចាន់យ៉ា អ្នកនិពន្ធរ៉ា
នេះហើយសុទ្ធស្រ្តីឆ្នើមខេមរា
គំនិតប្រាជ្ញាកុលធីតាខ្មែរ។
២២. សមត្ថភាពស្រី្តខ្មែរពិតជាមាន
ប្រាជ្ញាវិញ្ញាណស្មារតីពូកែ
អោយតែការអប់រំស្មើបុរសដែល
បញ្ញាពូកែមិនចាញ់ប្រុសឡើយ។
២៣. អត្ថបទពាក្យកាព្យសុំស្លេះឈប់ចារ
សូមញាតិខេមរាមេត្តាអភ័យ
លើសលួសខុសឆ្គងពាក្យពេចន៏អត្ថន័យ
សូមជួយលកលៃកែខៃស្ថាបនា។
២៤. បើសិនភ្លំាងភ្លាត់ចុងជួនអក្ខរា
ទ្រឹស្តីវោហាស៏ខ្វះន័យខ្លឹមសារ
ជួយផ្តល់មតិយោបល់វិញរ៉ា
ក្នុងនាមខេមរាឈាមខ្មែរដូចគ្នា។
២៥. កត្តិនាមវីរស្រ្តីខ្មែរច្រើន
ដែលជួយបង្កើនប្រយោជន៏ជាតិជា
តែនាមខាងលើសុទ្ធស្រីមហិមា
ចំណេះវិជ្ជាសមត្ថភាពលើសគេ។
២៦. បំណងកវីក្មេងដែលចារទៅ
ដាស់នារីក្មេងជាយុវត្តី
អោយខំសិក្សា ស្រាវជ្រាវឃ្មាតខ្មី
បង្កើនទ្រឹស្តី រៀនពិចារណា។
២៧. ខិតខំរក្សាកេរឈ្មោះស្រ្តី
ឈ្មោះដូនតាក្តី កុំអោយបាត់រ៉ា
ជួយជ្រោងតម្លៃជាកុលធីតា
វប្បធម៌ខេមរា ស្រីខ្មែររក្សា។
២៨. ខំអប់រំខ្លួនដុសខាត់បញ្ញា
កុំបៀតស្នេហាលួចលាក់មុនការ
ច្បាប់ស្រីមានពង្រឹងចរិយា
នោះទើបធីតាមហាអង្គរ។
រាជធានីភ្នំពេញថ្ងៃពុធទី០៣ខែមេសាឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)
 

បើចង់សាងឈ្មោះអ្នកនិពន្ធ (បទពាក្យបាំ្រពីរ)

បើចង់សាងឈ្មោះអ្នកនិពន្ធ
(បទពាក្យបាំ្រពីរ)
១. បើចង់សាងឈ្មោះអ្នកនិពន្ធ
ខិតខំអត់ធន់ប្រឹងសិក្សា
សា្រវជ្រាវរាវរកគ្រប់ឯកសារ
ចេះសង្កេតការណ៏ក្នុងសង្គម។
២. បើចង់សាងឈ្មោះអ្នកនិពន្ធ
កុំបីទម្រន់ស្ពឹកនិយម
យល់ចំណេះមូលដ្ឋានអោយធំ 
រៀនវិភាគផ្គុំតួរអក្សរ។
៣. បើចង់សាងឈ្មោះអ្នកនិពន្ធ
ដាក់ចិត្តអោយធ្ងន់ចរិតល្អ
តស៊ូព្យាយាមចិត្តស្មោះ ស
ឆន្ទះបវរ ឆ្ពោះគោលដៅ។
៤. បើចង់សាងឈ្មោះអ្នកនិពន្ធ
គួរគិតគយគន់ច្បាប់សំណៅ
ចេះត្រង់ត្រាប់ស្តាប់ញាតិប្រដៅ
ដាក់ខ្លួនសំដៅសេពបណ្ឌិត។
៥. បើចង់សាងឈ្មោះអ្នកនិពន្ធ
ជាប្រជាជនធម្មតាពិត
តែមានស្មារតីច្នៃប្រឌិត
សរសេររិះគិតរកគំនិត។
៦. បើចង់សាងឈ្មោះអ្នកនិពន្ធ
សម្តីទន់ភ្លន់សច្ចះពិត
ស្មារតីរឹងមំាមិនភ័យភិត
ហ៊ានធ្វើហ៊ានគិតហ៊ានទទួល។
៧. បើចង់សាងឈ្មោះអ្នកនិពន្ធ
សីលធម៌ជាគុណប្រសើរគួរ
គោរពសិទ្ធមនុស្សសុខស្រួល
ទំាងនៅក្នុងគ្រួសារ សង្គម។
៨. បើចង់សាងឈ្មោះអ្នកនិពន្ធ
ពេលគេរិះគន់កុំគំនុំ
ត្រូវគិតពិចារណ៏ច្បាប់ជាធំ
ហើយចេះជំនុំឆ្លើយផ្តងផ្តោះ។
៩. បើចង់សាងឈ្មោះអ្នកនិពន្ធ
អប់រំខ្លួនមុនអ្វីទំាងអស់
ដឹងរឿងសង្គមគ្មានចង្លោះ
គាស់កាយកៀនកោះអោយផុសឡើង។
១០. បើចង់សាងឈ្មោះអ្នកនិពន្ធ
ពុះពារពេកពន់មិនរើសអើង
មានចិត្តស្រលាញ់ចង់តម្កើង
វប្បធម៌ថ្កុំថ្កើងអក្សរសាស្រ្ត។
១១. បើចង់សាងឈ្មោះអ្នកនិពន្ធ
សីលធម៌ជាទុនប្រាកដច្បាស់
សមត្ថភាពត្រូវមានល្អល្អះ
មានវិធីសាស្រ្តនិពន្ធថ្មី!។
១២. បើចង់សាងឈ្មោះអ្នកនិពន្ធ
សរសេរមិនធន់ប្រឹងឃ្មាតខ្មី
ព្យាយាម តស៊ូ មិនគិតខ្លី
ប៉ាកកាខន្តីសន្តិភាព។
១៣. បើចង់សាងឈ្មោះអ្នកនិពន្ធ
ចិត្តយើងជាទុនត្រូវមានប្រៀប
រហ័សវាងវៃយល់ដឹងជ្រាប
មិនក្រោមគំនាបអំណាចគេ។
១៤. បើចង់សាងឈ្មោះអ្នកនិពន្ធ
កវីនិពន្ធត្រូវមានពេល
វេលាគ្រប់គ្រាន់ពោលទំនេរ
ខួរក្បាលជាមេក្នុងការតែង។
១៥. បើចង់សាងឈ្មោះអ្នកនិពន្ធ
គិតអ្វីអោយធ្ងន់មុនចារចែង
រើសប្រធានបទវិភាគថ្លែង
ហើយចេះកោតក្រែងអ្នករិះគន់។
១៦. បើចង់សាងឈ្មោះអ្នកនិពន្ធ
ត្រូវដឹងខ្លួនមុនគេរិះគន់
ហើយចេះដាក់អារម្មណ៏ទោទន់
គិតកុំអោយស៊ុនឃ្លាតប្រធាន។
១៧. បើចង់សាងឈ្មោះអ្នកនិពន្ធ
គំនិតជាទុនប៉ាកកាយាន
លត់ដំកាយចិត្តប្រឹងហាត់រៀន
ក្លាហ៊ានហើយហ៊ាននាមកវី។
១៨. បើចង់សាងឈ្មោះអ្នកនិពន្ធ
ត្រូវដឹងខ្លួនមុនថាជាអ្វី!
ជាអ្នកដាស់តឿនវាចាស្តី
ក្រើនរំលឹកក្តីក្តំាសង្គម។
១៩. ជាអ្នកជួយកែរំលឹកញាតិ
ទំាងសង្គមជាតិឆ្លៀតអប់រំ
ជួយជាគំនិតអប់បន្ទំ
ដើម្បីសង្គមមានសីលធម៌។
២០. អ្នកនិពន្ធល្អបវរជាតិ
មានផ្នត់មាយាទ ញាតិអបអរ
ស្មារតីជាតិ គំរូល្អ
ឆន្ទះស្មោះ ស នឹងអ្នកអាន។
រាជធានីភ្នំពេញថ្ងៃ អង្គារ ទី ០៥ ខែ មិនាឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា ហៅ វិសុដ្ឋារ៉ាមុនី
 

កំនាព្យ “មរតក៌ធនធានធម្មជាតិ២៤ខេត្តរាជធានី!” (បទពាក្យ ៨ )

កំនាព្យ “មរតក៌ធនធានធម្មជាតិ២៤ខេត្តរាជធានី!”
(បទពាក្យ ៨ )
១. សាសន៏ណាមិនល្បីថានៅស្រុកខ្មែរ 
ក្រុងចម្ការស្រែម្ភៃបួនខេត្តក្រុង
ជាដែនសុវណ្ណភូមិខ្មែរទំាងស្រុង 
ខ្មែរនៅក្រៅក្នុងមោទនះភាពជាតិ។
២. កម្ពុជាដែនដីសុវណ្ណភូមិ 
ខេត្តស្រុកភូមិឃុំសម្បត្តិច្រើនទៀត
ប៉ៃលិនសំបូរកែវត្បូងព្រោងព្រាត 
ព្រៃឈើច្រើនទៀតពេញកម្ពុជា។
៣. កំពង់សោម.ព្រះសីហនុខេត្ត
បច្ចុប្បន្នល្អឯកស្រស់មហិមា
នៅក្នុងសមុទ្រសុទ្ធប្រេងកាតហៀ
តើកម្ពុជាជាតិក្រដល់ណា?។
៤. កោះកុងកោងកាងច្រើនឈើលិចទឹក
ពោធិសាត់សន្ធឹកថ្លើមថ្មថ្លៃថ្លា
បាត់ដំបងខេត្តខ្មែរចិញ្ចឹមខេមរា
ដែនដីអស្ចារ្យខាងផលិតស្រូវ។
៥. បន្ទាយមានជ័យមានបន្ទាយឆ្មា
ចម្លាក់រចនាក្បូក្បាច់ពេកកូវ
ឧត្តរមានជ័យប្រាសាទល្អឯក
តាក្របីស្រែកប្រាប់ពេញលោកា។
៦. ទឹកដីខ្មែរខេត្តដែនព្រះវិហារ
ទឹកដីសួគ៌ាសម្បតិខេមរា
ប្រាង្គព្រះវិហារល្បីពេញទ្វីបា
ទំាងលោកាស្ងប់ស្ងែងម្លេះណា!។
៧. សៀមរាបអង្គរព្រលឹងកូនខ្មែរ
ទឹកដីដំណែលប្រាសាទសិលា
ចំណូលទេសចរណ៏ចិញ្ចឹមខេមរា
ខ្មែរបានដោយសាមរតក៌ដូនតា។
៨. កំពង់ធំប្រាសាទសំបូរព្រៃគុក
ព្រៃឡង់ខ្មែរទុកសម្បត្តិលោកា
មានទំាងផូស្វាត,ស្ពាន់មាសពេជ្រថ្លា
ភ្នំសន្ទុករ៉ាគុហារនគរ។
៩. ខេត្តកំពង់ឆ្នំាងទឹកដីទន្លេសាប
ត្រីច្រើនដរាបចិញ្ចឹមនគរ
មានភ្នំកង្រីប្រវត្តិលេចធ្លោ
ដែនដីជំហរផលិតស្មូនឆ្នំាង។
១០. កំពង់ស្ពឺវាលស្រែដំណែលដើមត្នោត
មានច្រើនលានកោដិត្នោតមោទនះខ្លំាង
ភ្នំស្រួច,ឱរ៉ាល់ទេសចរណ៏ណែនក្តំាង
វស្សាស្រែស្រំាងស្រូវមានច្រើនស្រុក។
១១. កំពតភ្នំបូកគោ វិមានសួគ៌
ទីឋានសុខស្រួលរមណីយក្តីសុខ
ភ្នំកំពង់ត្រាចទេសចរណ៏សម្រុក
ដែនដីស្រណុកទេសចរណ៏ធម្មជាតិ។
១២. ក្រុងកែបឆ្នេរកែបស្រស់ស្អាតបំផុត
ជ្រោយច្រំាងសមុទ្រខ្នាតអន្តរជាតិ
មានសត្វសមុទ្ររ៉ែប្រេងថែមទៀត
ទេសចរណ៏ប្រជ្រៀតកំសាន្តរ៉ាប់លាន។
១៣. កំពង់ចាមដីចម្ការកៅស៊ូ
រមណីយគំរូប្រាសាទក៏មាន
ភ្នំប្រុសភ្នំស្រីទីឋានទាក់ទាញ
ភ្នំហាន់ជ័យមាននគរបាជ័យ។
១៤. ព្រះធាតុទឹកឆាជ្រោយចេក-ទឹកធ្លាក់
រមណីយត្រជាក់ប្រាសាទជើងព្រៃ
ដែនដីក្រហមជីជាតិប្រពៃ
ព្រៃឈើសត្វព្រៃក៏មានច្រើនដែល។
១៥. ក្រចេះទន្លេមេគង្គសត្វផ្សោត
សកលលោកកោតដែនដីស្រុកខ្មែរ
ធនធានធម្មជាតិមានច្រើនក្រាស់ក្រែល
បឹងបួរស្រុកស្រែស្រស់លើសស្រុកគេ!។
១៦. ស្ទឹងត្រែងល្បាក់ខោនរមណីយទេសចរណ៏
កោះខ្សាច់បវរសែនល្អម្លេះទេ
រ៉ែមាសរ៉ែស្ពាន់ច្រើនម្លេះទេ
ស្ទឹងត្រែងស្ទឹងមេជាប់ព្រំឡាវ។
១៧. រតនគិរីដែនបឹងយក្ខឡោម
ទេសចរណ៏ចូលចោមចិត្តស្រួចស្រាវ
ម្រឹគីម្រឹគាស្លូតសាហាវ
មានពាសពេញព្រៃរតនគិរី។
១៨. មណ្ឌលគិរីប្រជុំព្រៃ
មរតក៌ប្រពៃស្រស់សោភី
ដែនដីក្រហមមានជាតិជី
ខ្មែរគ្រប់ទិសទីសែនមោទនះ។
១៩. បច្ចុប្បន្នខេត្តមណ្ឌលគិរី
ក្រុមអូស្រ្តាលីឃើញមាសប្រាក់
ស្រុកកែវសីមាច្រើនគ្រឹកគ្រាក់
ភ្នំមាសភ្នំប្រាក់ច្រើនម្លេះណា!។
២០. ខេត្តមណ្ឌលគិរី ភ្នំមាស
ជាង ៨ លាន ១ សែនតោន រ៉ា
អាចច្រើនជាងគេក្នុងលោកា
មាសមហាសាលក្នុងលោកិយ។
២១. ខេត្តកណ្តាលសម្រស់ជាតិ
រម្មណីយច្រើនទៀតសុទ្ធល្បាញល្បី
ភ្នំព្រះរាជទ្រព្យ ព្រះនរបតី
ភ្នំប្រសិទ្ធក្តីនឹងភ្នំស្អាង ។
២២. ភ្នំធនមន្តប្រាសាទភ្នំរាប
កណ្តាលជ្រួតជ្រាបសែនសំណាង
ទន្លេសាប បាសាក់ មេគង្គអាង
សម្បត្តិច្រើនយ៉ាងមរតក៌ខ្មែរ។
២៣. ព្រៃវែងបាភ្នំដែនដីចាស់
រឿងប្រវត្តិសាស្រ្តបញ្ជាក់ដែល
ត្បូង ស្ពាន់ មាស ប្រាក់ ធនធានរ៉ែ
ទំាងព្រៃផងដែរក៏មានច្រើន។
២៤. ខេត្តតាកែវភ្នំជីសូរ
ដែនដីសំបូរប្រាសាទច្រើន
ភ្នំដា បាយ៉ង់ ភ្នំតាម៉ៅកើន
ទេសចរណ៏ចំរើនកើនសេដ្ឋកិច្ច។
២៥. ទន្លេបាទី សំរោងយ៉ោង
មានទំាងព្រៃស្រោងព្រៃរនាម
បា្រសាទនាងខ្មៅជប់ពលរាម
កូនខ្មែររួមឈាមគប្បីដឹង។
២៦. ខេត្តស្វាយរៀងដែនដីស្រុកស្រែ
សម្បត្តិច្រើនដែរទន្លេបឹង
ទេសចរណ៏អន្តរជាតិសម្លឹង
អនាគតខេត្តហ្នឹង រាស្រ្តសប្បាយ។
២៧. បឹងទន្លេសាបបណ្តុំត្រី
ច្រើនក្នុងលោកិយសាសន៏ទំាងឡាយ
ព្រៃព័ទ្ធជុំវិញខ្មែរស្រស់ស្រាយ
មានបាំ្រខេត្តផ្លាយព្រៃលិចទឹក។
២៨. កំណប់ប្រេងក៏មានក្នុងបឹង
មានច្រើនម្លឹងៗយ៉ាងច្រើនសន្ធឹក
សម្បត្តិធម្មជាតិលើគោកក្នុងទឹក
ផ្ទៃដីសំណឹកសំនើមស្រុកខ្មែរ។
៣០. ភ្នំពេញប្រជុំគ្រប់ខេមរា
មិនថាខេត្តណាឲតែខ្មែរ
បណ្តុំចំណេះបណ្តុះខ្មែរ
មរតក៌ច្រើនដែរមានតម្លៃ។
៣១. ចតុមុខគង្គាគ្មានពីរ
ខ្មែរគ្រប់ទិសទីមាននិស្ស័យ
កើតជាកូនខ្មែរមោទនះក្រៃ
ជីវិតថ្លាថ្លៃដែនសុវណ្ណភូមិ។
៣២. អត្ថបទពាក្យកាព្យបញ្ចប់ខ្លី
ខុសត្រូវម្តេចក្តីសូមមេត្តា
ព្រោះអីខ្ញុំបាទខ្ចីប្រាជ្ញា
សូមញាតិខេមរាជួយស្ថាបនា។
ព្រះរាជធានីភ្នំពេញថ្ងៃ ពុធ ទី ២៧ ខែ មិនា ឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី)

គុណជីដូនថ្លៃ និស្ស័យចៅខ្ព

គុណជីដូនថ្លៃ និស្ស័យចៅខ្ពស់!
                                                                                (ដោយ ផេង វិសុដ្ឋារ៉ាមុនី)
—
                                             ១. គុណជីដូនខ្ញុំធំលើសសមុទ្រ
                                                  គុណធ្ងន់បំផុតលើជីវិតខ្ញុំ
                                                  រក្សាបីបាច់មើលថែរូបខ្ញុំ
​                                                  ខ្វល់ខ្វាយដល់ខ្ញុំទំនុកបំរុង។
                                             ២.  ជីដូនខ្ញុំបានប្រាប់ក្រើនរំលឹក
                                                   យប់ថ្ងៃល្ងាចព្រឹកឲចៅប្រុសប្រុង
                                                   តស៊ូរៀនសូត្រឲមានចំណេះ
                                                   ខ្លួនចៅហ្នឹងចេះអនាគតភ្លឺ។
                                              ៣. ជីដូនខ្ញុំបានផ្តំាកាលនៅកុមា
                                                    ចៅជាខេមរាពូជពង្សខ្មែរគឺ
​                                                    ត្រកូលអ្នកប្រាជ្ញអង់អាចពន្លឺ
                                                    ជាតិល្បីរន្ទឺកាលពីបូរាណ។
                                               ៤. បើចៅបានចេះចំណេះមានពិត
                                                    ចៅច្នៃប្រឌិតគិតជាតិកុំខាន
                                                    គិតដល់ប្រយោជន៏កូនខ្មែរគ្រប់ប្រាណ
                                                    ចៅស្ទួយអោយបានកេរឺ្តឈ្មោះជាតិខ្មែរ។
                                                ៥. ជីដូនខ្ញុំផ្តំាទៀតបៀបរស់នៅ
​                                                   ​  ចិត្តចៅចំានូវបណ្តំា ម៉ា ដែល
​                                                    " ពេលដែរហូបបាយចំណីបន្លែ
                                                     កុំខ្ជាក់នៅមុខ រៀនសូត្រមិនចេះ។
                                                ៦. ជាតិនេះជីដូនមិនចេះអក្សរ
​                                                      តែ ម៉ា ត្រេកអរ ឲចៅបានចេះ
​                                                      ទាន់ខ្លួននៅក្មេងចៅរកចំណេះ
                                                     ប្រាជ្ញាតំរិះ ជួយជាតិសង្គម។
                                                ៧. ម៉ា ខំឲរៀនទោះអស់ប៉ុន្មាន
​                                                       ម៉ា ឧបត្ថម្ភបានឲតែចៅខំ
                                                       សិក្សារៀនសូត្រឲចេះមំា
                                                       ទាន់ ម៉ា មំាទំានៅឧបត្ថម្ភបាន។
                                                 ៨.  ជីដូនខ្ញុំមានគុណលើសត្រៃត្រឹងឋាន
                                                        និស្ស័យខ្ញុំខ្ពស់ អនាគតថ្កាន
                                                        ដោយគុណជីដូនគ្មានអ្វីប្រៀបបាន
                                                         ចៅប្រឹងឲបានដូចបណ្តំា ម៉ា ។
                                                                                       
និពន្ធនៅព្រះរាជធានីភ្នំពេញថ្ងៃពុធទី ១៣ ខែ មិនា ឆ្នំា ២០១៣
   ដោយខ្ញុំបាទយុវនិស្សិត
      ផេង វិសុដ្ឋារ៉ាមុនី

គុណជីដូនថ្លៃ និស្ស័យចៅខ្ពស់! (ដោយ ផេង វិសុដ្ឋារ៉ាមុនី)

គុណជីដូនថ្លៃ និស្ស័យចៅខ្ពស់!
                                                                                (ដោយ ផេង វិសុដ្ឋារ៉ាមុនី)
—
                                             ១. គុណជីដូនខ្ញុំធំលើសសមុទ្រ
                                                  គុណធ្ងន់បំផុតលើជីវិតខ្ញុំ
                                                  រក្សាបីបាច់មើលថែរូបខ្ញុំ
​                                                  ខ្វល់ខ្វាយដល់ខ្ញុំទំនុកបំរុង។
                                             ២.  ជីដូនខ្ញុំបានប្រាប់ក្រើនរំលឹក
                                                   យប់ថ្ងៃល្ងាចព្រឹកឲចៅប្រុសប្រុង
                                                   តស៊ូរៀនសូត្រឲមានចំណេះ
                                                   ខ្លួនចៅហ្នឹងចេះអនាគតភ្លឺ។
                                              ៣. ជីដូនខ្ញុំបានផ្តំាកាលនៅកុមា
                                                    ចៅជាខេមរាពូជពង្សខ្មែរគឺ
​                                                    ត្រកូលអ្នកប្រាជ្ញអង់អាចពន្លឺ
                                                    ជាតិល្បីរន្ទឺកាលពីបូរាណ។
                                               ៤. បើចៅបានចេះចំណេះមានពិត
                                                    ចៅច្នៃប្រឌិតគិតជាតិកុំខាន
                                                    គិតដល់ប្រយោជន៏កូនខ្មែរគ្រប់ប្រាណ
                                                    ចៅស្ទួយអោយបានកេរឺ្តឈ្មោះជាតិខ្មែរ។
                                                ៥. ជីដូនខ្ញុំផ្តំាទៀតបៀបរស់នៅ
​                                                   ​  ចិត្តចៅចំានូវបណ្តំា ម៉ា ដែល
​                                                    " ពេលដែរហូបបាយចំណីបន្លែ
                                                     កុំខ្ជាក់នៅមុខ រៀនសូត្រមិនចេះ។
                                                ៦. ជាតិនេះជីដូនមិនចេះអក្សរ
​                                                      តែ ម៉ា ត្រេកអរ ឲចៅបានចេះ
​                                                      ទាន់ខ្លួននៅក្មេងចៅរកចំណេះ
                                                     ប្រាជ្ញាតំរិះ ជួយជាតិសង្គម។
                                                ៧. ម៉ា ខំឲរៀនទោះអស់ប៉ុន្មាន
​                                                       ម៉ា ឧបត្ថម្ភបានឲតែចៅខំ
                                                       សិក្សារៀនសូត្រឲចេះមំា
                                                       ទាន់ ម៉ា មំាទំានៅឧបត្ថម្ភបាន។
                                                 ៨.  ជីដូនខ្ញុំមានគុណលើសត្រៃត្រឹងឋាន
                                                        និស្ស័យខ្ញុំខ្ពស់ អនាគតថ្កាន
                                                        ដោយគុណជីដូនគ្មានអ្វីប្រៀបបាន
                                                         ចៅប្រឹងឲបានដូចបណ្តំា ម៉ា ។
                                                                                       
និពន្ធនៅព្រះរាជធានីភ្នំពេញថ្ងៃពុធទី ១៣ ខែ មិនា ឆ្នំា ២០១៣
   ដោយខ្ញុំបាទយុវនិស្សិត
      ផេង វិសុដ្ឋារ៉ាមុនី

ស្វាយជួរ ភូមិកំណើតខ្ញុំ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

ស្វាយជួរ ភូមិកំណើតខ្ញុំ
ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
&&&&&
១. ឱ!ភូមិស្វាយជួរ ទីឋានកំណើត                                      
 ទឹកដីខ្ញុំកើតអាស្រ័យជីវិត                                                                              
    រស់នៅសប្បាយជួបជុំ ញាតិមិត្ត                                
រួមទំាងអ្នកជិតខាងរួមជាតិខ្មែរ។
២.  វាលស្រែធំធេងល្វឹងល្វើយម្លេះណា                            
ទំាងដីចម្ការច្បារដំណំាដែរ
    ទន្លេបាសាក់នំាល្បាប់ចូលស្រែ                                 
ចិញ្ចឹមរាស្រ្តខ្មែរអ្នកភូមិស្វាយជួរ។
៣.  វត្តទឹកវិលចុងកោះ,សម្រស់ភូមិខ្ញុំ                               
ញាតិប្រមូលផ្តុំធ្វើបុណ្យសាសនា
     ទីឋានស្ងប់ស្ងាត់រៀនសូត្រធម៌អាថ៌                            
ទីពិភាក្សាប្រជុំការងារ។
៤.  ស្វាយជួរ,ភូមិខ្ញុំរស់សែនសប្បាយ                               
ញាតិមិត្តទំាងឡាយបងប្អូនមីងមា
  ​​  កម្លោះ ក្រមុំ ស្អាតស្រស់គ្រប់គ្នា                               
ចរិត ឬកពារសមជាកូនខ្មែរ។
៥.   ស្វាយជួរ អ្នកភូមិខ្ញុំសាមគ្គីធម៌                                   
 មិនចេះលាបពណ៌ ចចើងចិត្តប្រែ
         គោរពប្រណិបត្តិឪម៉ែ                                         
ទំនៀមសាសន៏ខ្មែរ រក្សាភ្ជាប់
ស្វាយជួរ,ថ្ងៃអង្គារទី២១ខែមករាឆ្នំា២០១៤
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី
    
    


“សមត្ថភាពនៃស្រ្តីខ្មែរ”

“សមត្ថភាពនៃស្រ្តីខ្មែរ”
—
១.    នេះសមត្ថភាពនៃស្រ្តីខ្មែរ                               
      ពិតសែនពូកែពេញដោយប្រាជ្ញា
     ​ ស្មារតីតស៊ូឆន្ទះខ្លំាងក្លា                                  ​   
   វាងវ័យបញ្ញាថ្លាដោយគំនិត។
២.     ស្រ្តីខ្មែរពិតសមត្ថភាពឆ្នើម                                 
    វិជ្ជមានសម្បើមថ្លៃថ្លើមជីវិត
        ចំណេះជំនាញវីជ្ជាប្រណីត                                  
ចរិយាព្រឹទ្ធល្អឯកម្លេះទេ។
៣.       ស្រ្តីឆ្នើមពិតក្នុងនយោបាយ                                
លើសស្រីទំាងឡាយដឹកនំាសង្គម
        ព្រះនាងសោម៉ាលីវយី និយម                             
   ខ្មែរគ្រប់និគមបូរាណជឿជាក់។
៤.       ស្រ្តីឆ្នើមពិតវិស័យអប់រំ                                       
  វប្បធម៌និយមសំង្រ្កឹតបាលី
        អក្សរសាស្រ្តជាតិថ្កើងដោយក្សត្រី                     
    ឥន្រ្ទទេវីស្រីខ្មែរចំណាន។
៥.        ស្រ្តីឆ្នើមពិតពូកែប្រាជ្ញា                                  
      សង្គ្រោះរដ្ឋាជួយជាតិសាន្តត្រាន្ត
        គឺជំទាវ”ស្រែ្យន” នារីកល្យាណ                       
       ស្រ្តីក្លាហ៊ានគិតគូរឿងជាតិ។
៦.      ស្រ្តីឆ្នើមពិតគំនិតកវី                                      
         អ្នកនិពន្ធស្រីលោកយាយស៊ូសិទ្ធ
       ចំណេះជំនាញមានដល់ប្រណីត                       
     ស្នាដៃច្រើនពិតនៅទល់សព្វថ្ងៃ។
៧.       ស្រ្តីឆ្នើមពិតរាជនីសម្លេង                                
 ស្រួយស្រេះជាងក្មេងល្អជាងពេជ្រច្នៃ
         រស់សេរីសុទ្ធា ថ្កើងនិស្ស័យ                             
       សំនៀងមាសថ្លៃបំពេខេមរា។
៨.       ស្រ្តីឆ្នើមពិតអង្គព្រះក្សត្រី                                  
    មហាភក្តីព្រះពុទ្ធសាសនា
        ព្រះទ័យចូលរួមលើកស្ទួយរក្សា                          
   វប្បធម៌ខេមរាសិល្បះប្រពៃ។
៩.       គឺព្រះមហាក្សត្រីយានី                                        
  មគ្គុទេសន៏នារី”កុសមះ” មានជ័យ
        មាតាសម្តេចតាសម្តេចយាយ                             
   ពេញដោយអត្ថន័យជាតិកម្ពុជា។
១០.     ស្រ្តីខ្មែរឆ្នើមសមត្ថភាពពិត                                 
 អប់រំគំនិតចរិយាជា
          សមត្ថភាពប្រាជ្ញាមហិមា                                   
  មិនថយរុញរាចុះចាញ់ឧបសគ្គ។
រាត្រីថ្ងៃពុធទី ០៨ ខែ ឧសភា ឆ្នំា២០១៣
និពន្ធដោយ
ផេង វិសុដ្ឋារ៉ាមុនី
 

និស្ស័យស្នេហ៏ហ្វេសស្ប៊ុកបុប្ជាកំពង់សោម


ឈូងសមុទ្រកម្ពុជា

v  ឈូងសមុទ្រកម្ពុជាមានទំហំផ្ទៃទឹកសរុបចំនួន៩៥០០០Km2។មានជំរៅមធ្យម៥០ម៉ែត្រ ជំរៅអតិបរិមា៧៥ម៉ែត្រ។ហើយមានបាតរាបស្មើដែរប្រសព្វគ្នាត្រង់ចន្លោះចរន្តទឹកក្តៅនឹងចរន្តទឹកត្រជាក់។ព្រំប្រទល់ដែនសមុទ្រកម្ពុជាជាប់ :
·        ខាងកើតជាប់ខេត្តកោះកុង;ខេត្តកែប;ខេត្តព្រះសីហនុ;ខេត្តកំពត;។
·        ខាងលិចនឹងខាងជើងជាប់ឈូងសមុទ្រថៃឡង់។
·        ខាងត្បូងជាប់សមុទ្រវៀតណាម(អតីតសមុទ្រកម្ពុជាក្រោម)។
v  ឈូងសមុទ្រកម្ពុជាមានប្រវែងឆ្នេរសរុប៤៤០kmចែកជាបួនឆ្នេរគឺ :
·        ខេត្តកោះកុងមានឆ្នេរប្រវែង ២៣៧ Km
·        ខេត្តព្រះសីហនុមានឆ្នេរប្រវែង ១១០ Km
·        ខេត្តកំពតមានឆ្នេរប្រវែង ៦៧ Km
·        ខេត្តកែបមានឆ្នេរប្រវែង  ២៦ Km
v  ចំនុចកណ្តាលនៃឆ្នេរសមុទ្រកម្ពុជាគឺស្ថិតនៅចំក្រុងព្រះសីហនុ(កម្ពុងសោម)
ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងពីចាំយាម(ព្រំដែនថៃ)ដល់ហាទៀង(ព្រំដែនយួន)។
ឆ្នេរសមុទ្រកម្ពុជាមានរាងរឆេតរឆូតខ្លំាង។ហើយស្ថិតនៅប៉ែកនិរតីនៃប្រទេស។
v  តំបន់ឆ្នេរសមុទ្រកម្ពុជាមានក្រឡាផ្ទៃសរុបចំនួន១៧២៣៧Km2រួមមាន:
·        ខេត្តកោះកុង មានផ្ទៃដីសរុប ១១១៦០Km2។
·        ខេត្តព្រះសីហនុ មានផ្ទៃដីសរុប ៨៦៨ Km2។
·        ខេត្តកំពត មានផ្ទៃដីសរុប ៤៨៧៣ Km2។
·        ខេត្តកែប មានផ្ទៃដីសរុប ៣៣៦ Km2។
v  ឈូងសមុទ្រកម្ពុជាមានកំពង់ផែធំខ្នាតអន្តរជាតិមួយគឺ :
·        កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ(កំពង់សោម)។កំពង់ផែនេះមានបណ្តោយ
៣៥០ម៉ែត្រ ទទឹង២៨ម៉ែត្រ។កំពង់ផែនេះចាប់ផ្តើមសាងសង់នៅឆ្នំា១៩៥៤។ហើយ
បានបើកសម្ភោធឲប្រើជាផ្លូវការនៅឆ្នំា១៩៦០ក្រោមព្រះអធិបតីភាពដល់ខ្ពង់ខ្ពស់នៃសម្តេចព្រះឧបយុវរាជព្រះនរោត្តមសីហនុវរ្ម័នព្រះប្រមុខរដ្ឋជាតិកម្ពុជានៃយើង។
v  ឆកសមុទ្រកម្ពុជាដែរធំជាងគេគឺ " ឆកកំពង់សោម "។មានទំហំផ្ទៃសរុបចំនួន៣០Km។ដែរស្ថិតនៅចន្លោះខេត្តកោះកុង នឹង ក្រុងព្រះសីហនុ។
v  កោះដែរធំជាងគេក្នុងលំហសមុទ្រកម្ពុជាគឺ : កោះត្រល់ ដែលស្ថិតនៅចំងាយតែ១៥Kmពីឆ្នេរសមុទ្រខេត្តកំពត។កោះត្រល់នេះមានទំហំផ្ទៃសរុបចំនួន៥៩៣.៣Km2គឺជិតស្មើនឹងប្រទេសសិង្ហបូរីដែលមានផ្ទៃដីសរុបតែ៦១៨Km2។ប៉ុន្តែជាអកុសលកោះខ្មែរដល់ធំមហិមានេះបានកំពង់ត្រូវរដ្ឋាភិបាលយួនឈ្លានពានគ្រប់គ្រងជាកម្មសិទ្ធរបស់គេដែលយួនប្តូរឈ្មោះហៅថា"កោះភូក្វុក"ទៅវិញ។កោះត្រល់នេះមានចំងាយ៤៥Kmពីខេត្តកៀនយ៉ាងប្រទេសយួន។ឬខេត្តពាមដែនដីកម្ពុជាក្រោមនៃអតីតខេត្តខ្មែរយើងកាលនៅជាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
v  លំហសមុទ្រកម្ពុជាមានកោះសរុបទំាងអស់ចំនួន៦០កោះរួមមាន :
  • ខេត្តកោះកុង មានកោះសរុប ២៣ កោះ ។
  • ខេត្តព្រះសីហនុ មានកោះសរុប ២២ កោះ ។
  • ខេត្តកែប  មានកោះសរុប  ១៣ កោះ ។
  • ខេត្តកំពត  មានកោះសរុប  ២ កោះ ។
v  ក្រុងព្រះសីហនុ មានឆ្នេរលំហែកាយចំនួន ៥ គឺ :
  • ឆ្នេរអូរឈើទាល ; ឆ្នេរសុខា  ;  ឆ្នេរប្រំាពីរជាន់  ;ឆ្នេរឯករាជ្យ ; ឆ្នេរដើមជ្រៃ ។
v  ក្រុងកែប មានឆ្នេរលំហែកាយតែមួយគត់គឺ ឆ្នេរ" កែប”។
            —
ចងក្រងដោយខ្ញុំព្រះករុណាខ្ញុំបាទ  ផេង វិសុដ្ឋារ៉ាមុនី
និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ឯកទេស សង្គមវិជ្ជា


Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks