Friday, November 7, 2014

ឱ! ច្បារអំពៅ ដែនជម្រកកម្ម

ឱ! ច្បារអំពៅ ដែនជម្រកកម្ម
I. នឹករឿងជីវិតពិតសែនឈឺចាប់
 ទោះខ្ញុំសាស័ព្ទក៏ប្រាប់មិនអស់
ចុកណែនក្នុងទ្រូងរូងប្រម៉ាត់កោះ
 ទឹកភ្នែកហួតខ្សោះ ស្រណោះខ្លួនណាស់ ។
II. ជម្រកដែនកម្មដីច្បារអំពៅ 
រឿងមួយព្រួយនៅសុទ្ធយួនដេដាស់
មួយទៀតជីវិតខ្ញុំសែនកម្មក្រាស់
 បន្លារាយស្រាស់ លើផ្លូវជីវិត ។
III. បី ឆ្នំាកន្លងឆ្លងផុតរហ័ស
 ជីវិតប្រទះជួបគ្រោះឬស្យា
តាមផ្តន្ទាបំផ្លាញវាសនា
 រារំាងសិក្សា មិនអោយដល់ត្រើយ ។
IV. ដង្កូវសាច់ឯងច្រណែននិន្ទា
 ធ្វើព្យុះសង្ឃរាពន្លិចក្បូនហើយ
យកជើងរាទឹក មិនរង្វល់ឡើយ 
ជីវិតខ្ញុំអ្ហើយទៅជាយ៉ាងណា៎ ?!
V. រឿងជាតិ និងរឿងខ្សែជីវិតខ្ញុំ
 ពោរពេញពូតផ្តុំដោយទុក្ខខ្លោចផ្ស
ក្បែរជ្រោះមរណៈមច្ចុរាជឬស្យា
 ឱ!អនិច្ចា វាសនាជាតិ និង ជីវិតខ្ញុំ ។
ភ្នំពេញ: ២៨ តុលា ២០១៤ ៖
 ដោយៈ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks