Tuesday, April 11, 2017

កំណាព្យប្រវត្តិសាស្រ្ត « ទំនួញក្រំាងមាសសាវតារខ្មែរ » ផេង វិសុដ្ឋារ៉ាមុនី






















































































ព្រឹទ្ធាចារ្យ​វរៈសិល្បករ​ខ្មែរចំនួន ១៧​រូប

ព្រឹទ្ធាចារ្យ​សិល្បករ​ខ្មែរ​ចំនួន ១៧ រូប ត្រូវ​បាន​ប្រកាស​តែង​តាំង​ដោយ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ស្រប​តាម​ព្រះ​រាជក្រឹត្យ​ពី​ព្រះបរមរាជវាំង ស្រប​តាម​ងារ​រៀង​ៗ​ខ្លួន។ ព្រឹទ្ធាចារ្យ​សិល្បៈ​ទាំង​នោះរួមមាន ដូចតទៅ៖       

.ព្រឹទ្ធាចារ្យ​សិល្បៈ សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្តម បុប្ផាទេវី           
ត្រូវ​តែង​តាំង​ជាទេព​នាថវដ្តីឯក។                                                          

.ព្រឹទ្ធាចារ្យ​សិល្បៈឆេងផុនត្រូវ​តែង​ជា៖ទេព​បញ្ញា​កោសល្យ​វិជ្ជា     
.ព្រឹទ្ធាចារ្យ​សិល្បៈចាន់ស៊ឹមត្រូវបានតែងតំាងជា៖វឌ្ឍកី​ទេព​និម្មិត    
.ព្រឹទ្ធាចារ្យ​សិល្បៈជេតចនត្រូវ​តែង​តាំង​ជា៖ទេពនិម្មិត​វិចិត្រ             .ព្រឹទ្ធាចារ្យ​សិល្បៈឯមធាយត្រូវបានតែងតំាងជា៖ទេវនាដ​និម្មិត     .ព្រឹទ្ធាចារ្យសិល្បៈរស់គង់ត្រូវបានតែងតំាងជា៖វិសេសនាដការីវិជ្ជា  ៧.ព្រឹទ្ធាចារ្យសិល្បៈគង់ណៃត្រូវបានតែងតំាងជា៖កោសល្យវោហារ    
៨.ព្រឹទ្ធាចារ្យ​សិល្បៈប្រាជ្ញឈួនត្រូវបានតែងតំាងជា៖ភិរម្យ​វោហារ    
៩.ព្រឹទ្ធាចារ្យ​សិល្បៈ ជា ហ៊ា ត្រូវបានតែងតំាងជា៖​ នាដ​កោសល្យ​វិជ្ជា  ១០.ព្រឹទ្ធាចារ្យសិល្បៈសុខឌុច ត្រូវបានតែងតំាងជា៖កោសល្យតន្ត្រីវិជ្ជាធរ  ១១.ព្រឹទ្ធាចារ្យសិល្បៈអ៊ុំសាមិត្តត្រូវបានតែងតំាងជា៖នាដភក្ដីនិមិត្ត ១២.ព្រឹទ្ធាចារ្យសិល្បៈព្រីងសាឃនត្រូវបានតែងតំាងជា៖នាដកោសល្យវដ្តី   ១៣.ព្រឹទ្ធាចារ្យសិល្បៈពៀកចាប៉ិចត្រូវបានតែងតំាងជា៖វោហារកោសល្យវដ្តី  ១៤.ព្រឹទ្ធាចារ្យ៖ជិតជនត្រូវបានតែងតំាងជា៖គរុពហុស្សូត  ១៥.ព្រឹទ្ធាចារ្យ៖ទេពផុនត្រូវបានតែងតំាងជា៖វិជ្ជា​ធម្មគរុ                ១៦.ព្រឹទ្ធាចារ្យ៖ម៉ែនប្រាង្គត្រូវបានតែងតំាងជា៖កោសល្យវិជ្ជាគរុ    
១៧ .ព្រឹទ្ធាចារ្យ ទា វ៉ាន ត្រូវ​តែង​តាំង​ជា៖ បញ្ញា​កោសល្យ​វិជ្ជា
ការ​តែង​តាំង​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​របស់​ពួក​គាត់​ដែល​បាន​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។ យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មតក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រោយ​ការ​តែង​តាំង មតក​មនុស្ស​រស់ ទាំង​អស់ មាន​កាតព្វកិច្ច​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ធ្វើ​កិច្ចការ​មួយ​ចំនួន ក្នុង​នោះ​មាន រៀប​ចំ​ចង​ក្រង​ឯកសារ​សម្រាប់​បង្ហាត់​បង្រៀន ផ្សព្វផ្សាយ ដែល​បម្រើ​ប្រយោជន៍​សង្គម​ជាតិ ផ្ទេរ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​របស់​ខ្លួន​ដោយ​គ្មាន​លាក់​លៀម ដល់​អ្នក​ជំនាន់​ក្រោយ​តាម​រយៈ​ការ​បណ្ដុះបណ្ដាល។ក្រៅ​ពី​នេះ នៅ​មាន​កាតព្វកិច្ច ផ្សព្វផ្សាយ​ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​ខ្លួន​មាន ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ តាម​គ្រប់​មធ្យោបាយ ។ បន្ត​ថែ​រក្សា​ឲ្យបាន​គង់​វង្ស និង​អភិវឌ្ឍន៍​ចំណេះ​ដឹង​ជំនាញ ទេពកោសល្យ និង​បច្ចេកទេស​ដែល​សាមី​ខ្លួន​បាន​ទទួល​កិត្តិយស។ តាម​ព្រះរាជ​ក្រឹត្យ​នេះ​ដដែល មតក​មនុស្ស​រស់ នឹង​ទទួល​បាន​មក​វិញ​នូវលាភ​សក្ការៈ​ដូច​ជា ប្រាក់​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ខែ​ពី​ថវិកា​ជាតិ និង​ការ​ទទួល​ការ​ឧបត្ថម្ភ​ជាសម្ភារៈ​ថវិកា និង​មធ្យោបាយ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ និង​ការ​បណ្ដុះបណ្ដាល​ជា​ដើម។យ៉ាង​ណា​ក៏​ដោយ ផល​ប្រយោជន៍និង​លាភ​សក្កា​រៈរបស់​មតក​មនុស្ស​រស់ ត្រូវ​កំណត់​ដោយ​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ៕
¬¬¬¬¬¬¬¬¬¬
ស្រាវជ្រាវដោយ៖ យុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
វាយអត្ថបទរៀបចំដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


កម្មវិធីប្រកួតប្រជែងស្នាដៃ “ពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៣ ប្រចាំឆ្នាំ២០១៧

សមាគមអ្នកនិពន្ធខ្មែរនៅបរទេសប្រចាំប្រទេសបារាំង
បង្កើតកម្មវិធីប្រកួតប្រជែងស្នាដៃ
“ពានរង្វាន់អក្សរសិល្ប៍សន្តិភាព លើកទី៣ ប្រចាំឆ្នាំ២០១៧”
ផ្នែកកំណាព្យ និងផ្នែករឿងខ្លី
 លក្ខខណ្ឌ៖
១. ប្រធានបទដោយសេរី ប្រកបដោយទស្សនវិជ្ជាជីវិត មានសោភ័ណ ឆ្លុះបញ្ចាំងពីសន្ដិភាព និងជាស្នាដៃថ្មី។
២. បេក្ខជនម្នាក់អាចដាក់ស្នាដៃប្រកួតប្រជែងបាន២ស្នាដៃ។
៣. ស្នាដៃត្រូវសរសេរដោយកុំព្យូទ័រ មិនលើសពី១៥ទំព័រ។
៤. បេក្ខជនត្រូវបញ្ជាក់ឈ្មោះ អាសយដ្ឋាន សារអេឡិត្រូនិក និងលេខទូរសព្ទឲ្យបានច្បាស់លាស់។
៥. ទទួលស្នាដៃពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ជាកំហិត។

ជ័យលាភីរង្វាន់៖  
ទឹកប្រាក់ វិញ្ញាបនបត្រ និងការបោះពុម្ពស្នាដៃ។
សូមផ្ញើស្នាដៃតាមរយៈ
សារអេឡិចត្រូនិក៖ p.prize2017@gmail.com
លេខទូរសព្ទ៖ ០១២ ៥៧៤ ៦៣៤
 បញ្ជាក់៖
រង្វាន់នឹងប្រកាសនៅខែវិច្ឆិកា ឆ្នាំ២០១៧ នារាជធានីភ្នំពេញ។  
គណៈកម្មការចូលរួមវាយតម្លៃ គឺជាអ្នកស្រាវជ្រាវ កវី និងអ្នកនិពន្ធខ្មែរ
នៅប្រទេសកម្ពុជា បារាំង អាល្លឺម៉ង កាណាដា ជប៉ុន និងអាម៉េរិក។
គណៈកម្មការរក្សាសិទ្ធិផ្លាស់ប្តូរកម្មវិធីតាមការចាំបាច់។

Monday, April 10, 2017

ប្រាសាទអង្គរវត្ត

ប្រាសាទអង្គរវត្ត
អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាប មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ វាជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុតនិងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទត្រូវបានកសាងឡើងដោយសូរ្យវរ្ម័នទី២ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមាន
ឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។
ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។
អង្គរវត្ត តាំងនៅ 13°24′45″N 103°52′0″E, គឺជាការបន្សំតែមួយគត់នៃប្រាសាទភ្នំការរចនាជាបទដ្ឋានសម្រាប់ពួកប្រាសាទសភាវៈតំណាងរបស់អធិរាជាណាចក្រនេះ គ្រោងចុងក្រោយនៃថែវសហមជ្ឈមណ្ឌល និងឥទ្ធិពលពីឱឌ៉ិឝានិងចោឡ៊រ៊ នៃទមិឡនាដុ ឥណ្ឌា។ ប្រាសាទនេះគឺជាតំណាងនៃភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈ:ជួរចតុរង្គចំកណ្ដាលនៃប្រាង្គជាសញ្ញាសំគាល់កំពូលទាំងប្រាំនៃភ្នំ ហើយជញ្ជាំងនិងគូទឹក ជាជួរភ្នំព័ទ្ធជុំវិញ និងមហាសមុទ្រ។

កំណាព្យ « ទឹកចិត្តខ្មែរកណ្តាល ចំពោះខ្មែរក្រោម » និពន្ធដោយ លោក ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ទឹកចិត្តខ្មែរកណ្តាល ចំពោះខ្មែរក្រោម  » 
និពន្ធដោយ លោក ផេង វិសុដ្ឋារ៉ាមុនី
 ឱ!កម្ពុជាក្រោមអើយ ខ្ញុំស្នេហា 
នឹកអ្នកម្លេះណា៎ ឱរ៉ាស្ទើរធ្លាយ 
គ្រប់ពេលកើតទុក្ខ ខ្ញុំសែនរីករាយ 
ខ្ញុំលែងរាយមាយ ព្រោះតែនឹកអ្នក ។

កម្ពុជាក្រោមអើយ ខ្ញុំស្នេហា 

អ្នកដឹងទេថា បេះដូងខ្ញុំជាក់ 
គ្រប់ដង្ហើមចេញចូល ខ្ញុំនឹកអ្នក 
ស្រណោះពេកជាក់ កម្ពុជាក្រោម ។

កម្ពុជាក្រោមអើយ ខ្ញុំស្នេហា 

ខ្ញុំខ្មែរកណ្តាល ស្នេហ៍វរមិត្តឆោម 
នឹក អើយស្រណោះ តែទឹកដីក្រោម 
កុលបុត្រខ្មែរក្រោម ខ្ញុំផ្ចើវាចា ។

០៤ តុលា ២០១៦ និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី ផ្ចើជូនបងប្អូនខេមរៈជនកម្ពុជាក្រោមជាទីស្នេហា....! 

ផ្សាយចេញពី ភូមិស្វាយជួរ ឃុំកោះខែល 
ស្រុកស្អាង ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា

Tuesday, March 14, 2017

ការសិក្សាអត្ថបទវិជ្ជា ដោយបណ្ឌិតសភាចារ្យ ឃីង ហុកឌី

អត្ថបទវិជ្ជា គឺ វិជ្ជាលើអត្ថបទ (science des textes) ជាមុខវិជ្ជាសិក្សាមានលក្ខណៈ ជាវិទ្យាសាស្រ្ត ក្នុងករណីណា ដែលយើងសិក្សាឲ្យ​បានហ្មត់ចត់ ព្រោះយើងត្រូវការ ចំណេះដឹង ផ្នែកមុខវិជ្ជាឯទៀតៗក្នុងមែកធាងអក្សរសាស្ត្រ និង​ មនុស្សសាស្រ្តដើម្បី យកមកស្លផ្សំជាមួយ ទើបនឹងអាចមានពន្លឺពណ្ណរាយឡើងខ្ពស់ត្រដែតបាន ហើយនឹង​យល់អត្ថបទដល់ជម្រៅ។ នៅពេលនោះហើយ ដែល​យើងអាចចាត់ទុកការសិក្សាលើ អក្សរសិល្ប៍មានលក្ខណៈបែបវិទ្យាសាស្រ្ត។

ក) អត្ថបទ

កម្រងអត្ថបទនេះជាវត្ថុសិក្សាក្នុងវិជ្ជាអក្សរសិល្ប៍ ហើយមុខវិជ្ជានេះត្រូវលើកយក៖
១) អត្ថបទដើម (texte original)
អត្ថបទណាដែលជាអត្ថបទដើមគេបង្អស់នោះជាអត្ថបទសំខាន់, អត្ថបទដែលគ្រាន់​តែការចម្លងតៗ មកក្រោយមកទៀតដូចដើមខ្លះ កែប្រែខ្លះ នេះជាអត្ថបទរាយរង, ខាងអក្សរសិល្បវិទូត្រូវ​ខំស្រាវជ្រាវរាវរក​អត្ថបទដើមគេបង្អស់មកធ្វើជាគោល។
២) អត្ថបទរាយរង (texte secondaire)
ចំពោះអក្សរសិល្ប៍ ខ្មែរ អត្ថបទ បែបនេះ​មានចំនួនច្រើន ព្រោះក្នុង សម័យសត្រា ស្លឹករឹត (គឺសម័យ ខ្មែរកណ្តាល រវាងសតវត្សទី ១៦ ដល់​ ១៩) ដោយសារ ការផ្សាយ អត្ថបទជាការចម្លងតាមការ​ចាំមាត់ ជួនកាលចម្លងដោយកែសម្រួល ឬ​កែបន្ថែម បន្ថយ តម្រូវតាមទស្សនៈ ពេលវេលា អ្នកចម្លង នោះឯង។ ទុកជាយ៉ាងណាក៏ដោយ​អត្ថបទ ត្រូវ លើយកមកសិក្សាផងដែរ ដើម្បីប្រៀបធៀបទៅនឹង​អត្ថបទដើម រិះរក​សេចក្តីផ្លាស់ប្តូរ និងសេចក្តីថែមថយជាប្រយោជន៍​នឹងបញ្ជាក់យោបល់ថែមទៀត។
៣) អត្ថបទអធិប្បាយ (commentaire)
អដ្ឋកថា​ឬ អត្ថក្កថា (មកពីពាក្យ បាលី អត្ថ + កថា), តាមនិយមន័យ វចនានុក្រម​ ពុទ្ធសាសនបណ្ឌិត្យ (ទំព័រ ១៥៨៨) បញ្ជាក់ថាជា‌«ពាក្យអធិប្បាយសេចក្តីឲ្យងាយយល់, ពាក្យពន្យល់, វចនាធិប្បាយ, ពាក្យអធិប្បាយបាលី, គម្ពីរអធិប្បាយបាលី»​ពោលគឺមាន អត្ថបទសង្ខេបតែងដោយអ្នកសិក្សាផ្លែកអំពីអ្នកនិពន្ធដើមដូចនេះតែងតែរៀបសេចក្តី ទៅតាមទស្សនៈ យោបល់យល់ចំណេះដឹងរបស់អ្នកសង្ខេបនោះមក។ អត្ថបទបែបនេះ អាចចាត់ទុក​ជា អត្ថបទរាយរងហើយថាជាអត្ថបទអធិប្បាយបានដែរ​ពីព្រោះបានរៀបសេចក្តីឲ្យបានស្រួល និង​ស្របទៅនឹង​យោបល់ផ្ទាល់របស់ខ្លួន។
ចំពោះអត្ថបទសិក្សាហើយអធិប្បាយគឺពេញជាអត្ថបទអធិប្បាយដោយបាន សិក្សារិះរៀនរៀបសេចក្តីដើម្បីពន្យល់។
អត្ថបទបែបនេះក៏ជាអត្ថបទរាយរងដែរពីព្រោះតែងតែរិះរៀនយល់និងពន្យល់ ស្របតាមចំណេះដឹងនិងយោបល់ផ្ទាល់ខ្លួន។
ប៉ុន្តែក្នុងអត្ថបទវិជ្ជាយើងក៏ត្រូវលើកយកមកជាប្រភពសិក្សាផងដែរ។ តែសំខាន់ បំផុតគឺអត្ថបទដើមពីព្រោះមានន័យសេចក្តីពិតជារបស់អ្នកនិពន្ធដើមហើយ មានរូបរាង ជាវិធីសរសេរតែងនិពន្ធអាចបង្ហាញពីពេល ពីកន្លែង សម័យប្រវត្តិនៃដើមកំណើត អត្ថបទនោះឯង​យ៉ាងណាមិញអត្ថបទចម្លងតៗគ្នាក្តី អត្ថបទបោះពុម្ពផ្សាយសម័យ បច្ចុប្បន្ន ក្តី សុទ្ធតែបានកែប្រែវិធីសរសេរ តួអក្សរ អក្ខរាវិរុទ្ធឲ្យស្របស្រួលតាមសម័យរៀងៗខ្លួន ពោលគឺខុសពីអត្ថបទដើម ដូចនេះ ពុំអាច ស ឲ្យឃើញសម័យប្រវត្តិនៃអត្ថបទដើមនោះឡើយ។

យោបល់រួម៖

សេចក្តីទាំងនេះបញ្ជាក់គោលសំខាន់មួយក្នុងអត្ថបទវិជ្ជា, អក្សរសិល្ប៍វិជ្ជា គឺ​ ការពឹងផ្អែកលើមុខវិជ្ជាសំខាន់២យ៉ាងគឺ៖
១) វិជ្ជាប្រវត្តិសាស្ត្រ (histoire),
២) វិជ្ជានិរុត្តិសាស្ត្រ (philologie)។
ការសិក្សាតែអត្ថបទប៉ុណ្ណោះក៏នៅពុំទាន់គ្រាប់គ្រាន់ពីព្រោះអត្ថបទទាក់ទង អាស្រ័យទៅលើអ្នកតែងអត្ថបទពោលគឺអ្នកនិពន្ធ។ ដូច្នេះ វត្ថុសិក្សាអត្ថបទវិជ្ជា ក្នុង អក្សរសិល្ប៍វិជ្ជា គឺ​អ្នកនិពន្ធ។
 ខ) អ្នកនិពន្ធ
អ្នកតែងអត្ថបទ ជា ធាតុសំខាន់មួយក្នុងអត្ថបទវិជ្ជា ហើយ ជាវត្ថុសិក្សាសំខាន់ ក្នុងវិជ្ជាអក្សរសិល្ប៍។ អក្សសិល្បវិទូខ្លះឲ្យតម្លៃ ខ្លាំងពេកទៅលើអ្នកនិពន្ធ ដោយលើក យក​ជាតិកណើត ក្រុមញាតិ ក្រុមគ្រួសារ ការរស់នៅ​ ការសិក្សាអប់រំ និង ទស្សនៈអ្នក និពន្ធ មកស្រាវជ្រាវធ្វើជាធំបង្អស់ពីព្រោះដោយយល់ថាន័យសេចក្តីក្នុង​ អត្ថបទ គឺ​សុទ្ធ​ តែកើតឡើងអំពីចិត្តហើយ ជារបៀបរស់នៅរបស់អ្នកនិពន្ធនោះឯងក៏ ប៉ុន្តែគប្បីត្រិះរិះ​ បញ្ហាអ្នកនិពន្ធនេះផងពីព្រោះ៖
១) ខ្លះស្លាប់បាត់ទៅហើយ ខ្លះទៀតពុំទាន់ជាក់លាក់ជាអ្នកនិពន្ធមែនទែន ជួនកាលគ្រាន់តែជាអ្នកចម្លងបន្តគ្នាមកទៀត។ អ្នកនិពន្ធខ្លះទៀតតែងអត្ថបទផ្ទុយទៅនឹងទស្សនៈផ្ទាល់ខ្លួនក៏មានដែរ ម្យ៉ាងទៀត ចិត្តគំនិតអារម្មណ៍ផ្ទាល់ខ្លួនកប់ក្នុងចិត្ត គេពុំអាចយល់ឃើញដូចអត្ថបទមែនទែននោះឡើយ។
២) អាស្រ័យហេតុនេះមានអ្នកប្រាជ្ញមួយពួកទៀតប្រកាន់អត្ថបទជាធំ។ ចំពោះ អត្ថបទវិជ្ជាខ្មែរ បញ្ហា អ្នកនិពន្ធ ជាចំណោទមួយស្មុគស្មាញ ច្រើនតែពុំមានឈ្មោះកេរ្តិ៍ ដំណែលអាចប្រាប់ជីវភាព ជីវប្រវត្តិ​បានឡើយ។
វិជ្ជាអត្ថបទអក្សរសិល្ប៍ គប្បីឲ្យតម្លៃទៅលើអ្នកនិពន្ធណាដែលមានជីវភាព ចិត្ត គំនិតទស្សនៈ ទាក់ទងស្និទ្ធស្នាលទៅនឹងអត្ថបទស្នាដៃរបស់ខ្លួនផង ហើយជាពិសេស អ្នកនិពន្ធជាតំណាង និង​ជា​កញ្ចក់ឆ្លុះបង្ហាញ ពី ទេស ពី កាល នៃអ្នកតែងនិពន្ធ។
បានសេចក្តីថា ខ្លួនអ្នកនិពន្ធទៅជាវត្ថុពិសេសចំពោះវិជ្ជាអក្សរសិល្ប៍ដរាបណា ការសិក្សាជីវប្រវត្តិ អ្នកនិពន្ធនោះ បង្ហាញប្រវត្តិ និង​បរិយាកាស សង្គម ជាហេតុនាំឲ្យ​មាន ការតែងនិពន្ធនោះឡើង។

 គ) សង្គមបរិយាកាស

១) ទីកាល
គឺជាកាលកំណត់ពីពេលតែងនិពន្ធ, ពេលកំណើត​អ្នកនិពន្ធ, ពេកថ្លែងសំដែង អត្ថបទ អក្សរសិល្ប៍។
កំណត់កាលពេលវេលា នោះមានប្រយោជន៍សំខាន់ ដើម្បីជាពន្លឺឆ្លុះមើលសម័យ ប្រវត្តិសាស្រ្តដែលនាំឲ្យស្នាដៃអ្នកនិពន្ធបានចាប់កំណើតដែលថ្លែងសំដែងឡើង។
២) ទីកន្លែង
ស្រុក ភូមិ ក្រុង ប្រទេស ទាំងនេះ ជា​ធាតុ សំខាន់ដែលអាចជាជំនួយ ជួយពន្យល់​ អត្ថបទ គឺ ទីកន្លែងរបស់អ្នកនិពន្ធ ឬ ទីកំណើត ស្នាដៃអ្នកនិពន្ធ។
៣) ទីបរិយាកាស
គឺ ជាជីវភាពរឿងរ៉ាវផ្សេងៗ ទំនាស់ទើសទាស់​ឧបសគ្គ ឬ ចម្បាំងរាំងជល់ ការប្រយុទ្ធ វិបត្តិ គ្រប់យ៉ាង​របស់អ្នកនិពន្ធ ឬ របស់សង្គមមនុស្ស ក្តីដែលទាក់ទង និង អត្ថបទ។
ទីបរិយាកាស ពិសេសគឺដូចជាពេលចម្បាំង ឬ វិបត្តិធំៗ ដែលនាំឲ្យមានភ្ញាក់ ស្មារតី សតិសម្បជញ្ញៈ​ ភ្ញាក់ខ្លួន ភ្ញាក់គំនិត។

 យោបល់រួម

អត្ថបទវិជ្ជា គឺ ជាវិជ្ជាអក្សរសិល្ប៍ ដែលត្រូវ លើកធាតុទាំង៣ខាងលើនេះ គឺ៖
១) អត្ថបទ អក្សរសិល្ប៍ ដែលជាវត្ថុមានរូបរាងជាសិលាចារឹក,​សត្រាស្លឹករឹត, ក្រាំង, សំណេរដៃលើក្រដាស, សៀវភៅបោះពុម្ព។
២) អ្នកនិពន្ធអត្ថបទ អក្សរសិល្ប៍​ ដែលជាអ្នកដំណាងសម័យប្រវត្តិមួយ ឬ បញ្ហា មួយ។
៣) បរិយាកាសសង្គម ពោលគឺ ប្រវត្តិសាស្ត្រផ្នែក វប្បធម៌ និង​ អរិយធម៌។
គន្លិះ ទាំង ៣​ នេះត្រូវលើកយកមកសិក្សាពន្យល់ ជាប់គ្នា ដូចនេះ វិជ្ជាអក្សរសិល្ប៍​ ពុំមែនមុខវិជ្ជាមួយដាច់ដោយឡែកស្រឡះពីវិជ្ជាឯទៀតៗ មាន ភាសាវិជ្ជា, និរុត្តិវិជ្ជា, ប្រវត្តិវិជ្ជា, សង្គមវិជ្ជា, ទស្សនវិជ្ជា, សិល្បវិជ្ជា, សាសនាវិជ្ជា។ល។ លុះត្រាតែចេះប្រើ វិជ្ជារួមគ្នា ជាពន្លឺសម្រាប់​ឆ្លុះមើលធាតុទាំង៣ នៃអក្សរសិល្ប៍ គឺ អ្នកតែង, ស្នាដៃនៃ អត្ថបទតែង និង បរិយាកាសសង្គមវិជ្ជា ទើបជាវិជ្ជាអក្សរសិល្ប៍អាចយល់និងពន្យល់បាន ខ្លះ​ ឬ បានហ្មត់ចត់។
 បញ្ជីសៀវភៅខ្លះៗ
ភាសាខ្មែរ៖
-ឃីងហុកឌី, ទាវឯក, សេចក្តីផ្តើម, អត្ថបទបកប្រែជាភាសាបារាំង, កំណត់,​អត្ថបទខ្មែរតឆមអក្ខរាវិរុទ្ធដើម និង អត្ថបទទំនើបតាមវចនានុក្រមពុទ្ធសាសនបណ្ឌិត្យ, បណ្ណាគារអង្គរ,​ ២០០៥។
-ឃីងហុកឌី, សាស្ត្រារាមកេរ្តិ៍ កាលវៃយរាពណ៍សន្តំយកព្រះរាមបាន, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៤។
-ឃីងហុកឌី, ល្បើកអង្គរវត្ត, អារម្ភកថានិងបោះពុម្ពដោយឃីងហុកឌី, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៦។
-ឃីងហុកឌី, រស្មីកម្មអក្សរសិល្ប៍ចិនលើកម្ពុជានាសតវត្សទី១៩និងទី២០, ភ្នំពេញ, បណ្ណាគារអង្គរ,​ ២០០៨។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks