Friday, January 2, 2015

កម្រងរូបថតអនុស្សាវរីយ៍មិត្តភាពកូនខ្មែរ ក្នុងកម្មវិធីជំនួបនិស្សិត បញ្ញវន្តខ្មែរកម្ពុជាក្រោម នាថ្ងៃទី ០១ ខែ មករា ឆ្នំា ២០១៥

សូមជូនអត្ថបទកំណាព្យ" មរតកកវីនិពន្ធខ្មែរ " ដែលខ្ញុំបាទផេង សុខវ៉ាន់ដា
បានតាក់តែងនិពន្ធឡើងដើម្បីទុកជាចំណងដៃក្មេងខ្ចីលក្ខណៈជាប្រវត្តិសាស្រ្ត
ជូនចំពោះសង្គមជាតិខ្មែរ និងជាពិសេសសូមព្រះថេរានុថេរៈ គ្រប់ព្រះអង្គ លោកគ្រូសាស្រ្តាចារ្យគ្រប់កម្រិតលោកតាអ្នកមីងកវីនិពន្ធគ្រប់ជាន់ថ្នាក់ព្រះ មេត្តានិងមេត្តាជួយពិនិត្រកែសម្រួលនិងផ្តល់ជាមតិរិះគន់កែលម្អក្នុងន័យជាកូនខ្មែរដែលជ្រកក្រោម្លប់ជាតិសាសនាព្រះមហាក្សត្រនិងរស់នៅក្រោមបន្ទាត់ គោលនយោបាយអភិវឌ្ឍន៍នៃរាជរដ្ឋា ភិបាលកម្ពុជារាជធានីភ្នំពេញដូចគ្នា 
----------------------------------------------------------------------------------------
មរតក៌កវីនិពន្ធខ្មែរ
------------------------
បទពាក្យបាំ្រពីរ
១. នេះខ្ញុំសូមថ្លែងតែងកាព្យា 
រៀបរាប់ពណ៌នាពីកវី
អ្នកនិពន្ធឆ្នើម លេងសំដី 
សុទ្ធអ្នកល្បាញល្បី ដល់សព្វថ្ងៃ ។
២. ទំាងអ្នកអក្សរសាស្រ្ត វប្បធម៌ 
ស្នាដៃគេស្គាល់ មានតម្លៃ
បន្សល់ជាកេរដល់សព្វថ្ងៃ 
វប្បធម៌ថ្លាថ្លៃ មានសម្រស់។
៣. ខ្ញុំសូមរៀបរាប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរស្គាល់អស់
ដោយរូបខ្ញុំបាទ នឹកស្រណោះ 
អាល័យអាឡោះ ស្តាយអស់លោក ។
៤. លោក រីម គីន កវីជាន់ដើម 
ស្នាដៃលោកឆ្នើម ល្បីជ័យជោគ
ភិក្ខុ ងួន សោម ប្រលោមលោក 
ទុំទាវវិយោគ ទំនួញស្នេហ៏ ។
៥. លោក ប៊ុណ្ណ ចាន់ម៉ុល ក៏ល្បីដែរ 
ហាស់ សាឡន,មែរប៊ុន ពូកែ
លោក គយ សារុន គំនិតខ្មែរ 
កំណាព្យហូរហែ សុទ្ធទំនើប ។
៦. លោក លាង ហាប់អាន អក្សរសាស្រ្ត
 ស្នាដៃច្រើនណាស់ដែរខ្ញុំពើប
លោក សុទ្ធ ប៉ូលីន ចិត្តរំភើប 
កវីថ្មីទើប ប្លែកទស្សនៈ ។
៧. លោក លី ធាមតេង អ្នកនិពន្ធ 
ញ៉ុក ថែម,ឃុនស្រ៊ុន, កេង វ៉ាន់សាក់
លោក រ គោវិទ ទឹកដៃឆ្លាក់ 
ជាប់ជាអមតៈ ក្នុងចិត្តខ្មែរ ។
៨. លោក គឹមហាក់; គុយឡូត; ពៅឈិន 
លោក ដួន សារិន ប្រាជ្ញម្នាក់ដែល
ឌឹក គាម, ឌឿក អ៊ុំ, ក៏ពូកែ 
សុទ្ធសឹងពូជខ្សែ ខ្មែរអង្គរ ។
៩. លោក នួន ឃឿន, អឹម ឆុំ, លីអេង 
ហែល ស៊ុមផា,ហេង យ៉ាន់,លេចធ្លោ
លោក ឡំាង ប៉េងសៀក ច្បាស់ជំហរ 
លោក ពៅ ស៊ីផូ កវីឆ្នើម ។
១០. កវីសេកមាស ម៉ា ឡៅពី 
ស្នាដៃគ្មានពីរ ជំនាន់ដើម
វ៉ោយ ហូរ ក៏ល្បីដ៏សម្បើម 
ទ្រិញវ៉ាញ ក៏ឆ្នើមអក្សរសាស្រ្ត ។
១១. ព្រឹទ្ធាចារ្យ ឆេង ផុន សព្វថ្ងៃ 
ជាមនុស្សថ្លៃ វប្បធម៌ច្បាស់
មរតក មនុស្សរស់ ល្បីល្បាញណាស់ 
ព្រឹទ្ធាចារ្យចាស់ លី សុវីរ ។
១២. ព្រឹទ្ធាចារ្យ ជិត ជន , ទេព ផុន 
កវី វ៉ែន សុន , ឱម ណាគ្រី
លោក ជុំ កាណាល់, ឡឹក ឡាវី 
លោក លី ថៃលី និង ញ៉ែមផុន ។
១៣. លោក មិត្ត សាខន , ឯល ប៊ុនណា 
និងព្រឹទ្ធាចារ្យ តា មៀច ប៉ុណ្ណ
អ្នកនិពន្ធ ហាក់ ឆៃហុក, ស៊ីវ សុន 
ទី ជីហួត ដៃឯកកវី។
១៤. កវីនិពន្ធ ប៊ីវ ឆៃលាង 
លោក នូ ហាច, អៀង សាយ,ល្បាញល្បី
លោកម៉ា ឡាយខេម, កែវ ឯម ក្តី 
យ៉ង់ ឈៀង កវី សម សាខន។
១៥. វិបុលរាជ នូ កន សេនា 
លោកសាស្រ្តាចារ្យ នាម នួន កន
អ្នកនិពន្ធ យ៉ាន់អ៊ុន ហៅអ៊ុយអន 
ផ្នែកបាលីច្បាស់ ជំនាន់ដើម ។
១៦. លោកសាស្រ្តាចារ្យ ស សារុន 
លោក ស កាពុន, អឹម ថុក ឆ្នើម
កវី ហេង ហួវ៉េង ជាន់ដើម 
សុទ្ធតែដង្ហើមមរតកខ្មែរ ។
១៧. លោក សួន សុរិន្ទ, ប៉ិច សាលឿន 
លោក គង្គ ប៊ុនឈឿន មួយរូបដែរ
ជាម្ចាស់កវី ស្ទឹងសង្កែ 
ស្នាដៃក្រាស់ក្រែល ប្រយោជន៏ខ្មែរ។
១៨. លោក ម៉ុក សំឱក អ្នកនិពន្ធ 
ទំាងលោក សាយ យុន និង អ៊ុយ ហែល
លោកកវី ស្វាយ សំអឿ ដែរ 
លោក គឹម សំអែល វិជ្ជាមួន ។
១៩. អ្នកនិពន្ធនាម លោក វង់ ភឿង 
តា អ៊ុំ ដរ៉ា និង អ៊ុម អ៊ួន
កវី អ៊ុក សំអាត និង ម៉ក់ ឈួន 
ស្នាដៃល្អផ្ទួន ចួនវោហាស៏ ។
២០. អ្នកនិពន្ធនាម លី គឹម អួង 
ទំាងលោក តូច ឈួង សាស្រ្តាចារ្យ
បណ្ឌិត ឃីង ហុកឌី សាស្រ្តា 
ឡុង សៀម ប្រាជ្ញា ឆយ យីហ៊ាង ។
២១. ខ្ញុំសូម បញ្ចប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរវៃវៀង
គឺមានប៉ុណ្ណេះ តាមលេខរៀង 
អត់ទោសសូរសៀង ខ្ញុំតែងឆ្គង ។
២២. នៅមានច្រើនណាស់ ប្រាជ្ញខេមរា 
សាងស្នាដៃរ៉ា សមទំនង
ទុកជាប្រយោជន៏សង្គមផង 
លោកមានបំណង ជាដំណែល ។
២៣. បើមានខុសឆ្គងរំលងក្តី 
សូមញាតិប្រណី ឆ្គងពាក្យខ្មែរ
រាយនាមមិនអស់ ជាហូរហែ 
រិះគន់ផងដែល បែបស្ថាបនា ។រក្សាសិទ្ធគ្រប់យ៉ាង
===================================
ចាប់ផ្តើមនិពន្ធនៅរាជធានីភ្នំពេញ, ថ្ងៃ អង្គារ ទី ១២ ខែ សីហា ឆ្នំា ២០១៤
និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ, ថ្ងៃ ច័ន្ទ ទី ២៥ ខែ សីហា ឆ្នំា ២០១៤
ដោយនិស្សិត៖ ផេង សុខវ៉ាន់ដា
អតីតនិស្សិតសមាគមអ្នកនិពន្ធខ្មែរ ជំនាន់ទី២៩ 
និស្សិតបរិញ្ញាប័ត្រ សង្គមវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈ អាស័យដ្ឋាន ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ 
Email : Visotharamuny@gmail.com



មរតកកវីនិពន្ធខ្មែរ

សូមជូនអត្ថបទកំណាព្យ" មរតកកវីនិពន្ធខ្មែរ " ដែលខ្ញុំបាទផេង សុខវ៉ាន់ដា
បានតាក់តែងនិពន្ធឡើងដើម្បីទុកជាចំណងដៃក្មេងខ្ចីលក្ខណៈជាប្រវត្តិសាស្រ្ត
ជូនចំពោះសង្គមជាតិខ្មែរ និងជាពិសេសសូមព្រះថេរានុថេរៈ គ្រប់ព្រះអង្គ លោកគ្រូសាស្រ្តាចារ្យគ្រប់កម្រិតលោកតាអ្នកមីងកវីនិពន្ធគ្រប់ជាន់ថ្នាក់ព្រះ មេត្តានិងមេត្តាជួយពិនិត្រកែសម្រួលនិងផ្តល់ជាមតិរិះគន់កែលម្អក្នុងន័យជាកូនខ្មែរដែលជ្រកក្រោម្លប់ជាតិសាសនាព្រះមហាក្សត្រនិងរស់នៅក្រោមបន្ទាត់ គោលនយោបាយអភិវឌ្ឍន៍នៃរាជរដ្ឋា ភិបាលកម្ពុជារាជធានីភ្នំពេញដូចគ្នា 
----------------------------------------------------------------------------------------
មរតក៌កវីនិពន្ធខ្មែរ
------------------------
បទពាក្យបាំ្រពីរ
១. នេះខ្ញុំសូមថ្លែងតែងកាព្យា 
រៀបរាប់ពណ៌នាពីកវី
អ្នកនិពន្ធឆ្នើម លេងសំដី 
សុទ្ធអ្នកល្បាញល្បី ដល់សព្វថ្ងៃ ។
២. ទំាងអ្នកអក្សរសាស្រ្ត វប្បធម៌ 
ស្នាដៃគេស្គាល់ មានតម្លៃ
បន្សល់ជាកេរដល់សព្វថ្ងៃ 
វប្បធម៌ថ្លាថ្លៃ មានសម្រស់។
៣. ខ្ញុំសូមរៀបរាប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរស្គាល់អស់
ដោយរូបខ្ញុំបាទ នឹកស្រណោះ 
អាល័យអាឡោះ ស្តាយអស់លោក ។
៤. លោក រីម គីន កវីជាន់ដើម 
ស្នាដៃលោកឆ្នើម ល្បីជ័យជោគ
ភិក្ខុ ងួន សោម ប្រលោមលោក 
ទុំទាវវិយោគ ទំនួញស្នេហ៏ ។
៥. លោក ប៊ុណ្ណ ចាន់ម៉ុល ក៏ល្បីដែរ 
ហាស់ សាឡន,មែរប៊ុន ពូកែ
លោក គយ សារុន គំនិតខ្មែរ 
កំណាព្យហូរហែ សុទ្ធទំនើប ។
៦. លោក លាង ហាប់អាន អក្សរសាស្រ្ត ស្នាដៃច្រើនណាស់ដែរខ្ញុំពើប
លោក សុទ្ធ ប៉ូលីន ចិត្តរំភើប 
កវីថ្មីទើប ប្លែកទស្សនៈ ។
៧. លោក លី ធាមតេង អ្នកនិពន្ធ 
ញ៉ុក ថែម,ឃុនស្រ៊ុន, កេង វ៉ាន់សាក់
លោក រ គោវិទ ទឹកដៃឆ្លាក់ 
ជាប់ជាអមតៈ ក្នុងចិត្តខ្មែរ ។
៨. លោក គឹមហាក់; គុយឡូត; ពៅឈិន 
លោក ដួន សារិន ប្រាជ្ញម្នាក់ដែល
ឌឹក គាម, ឌឿក អ៊ុំ, ក៏ពូកែ 
សុទ្ធសឹងពូជខ្សែ ខ្មែរអង្គរ ។
៩. លោក នួន ឃឿន, អឹម ឆុំ, លីអេង 
ហែល ស៊ុមផា,ហេង យ៉ាន់,លេចធ្លោ
លោក ឡំាង ប៉េងសៀក ច្បាស់ជំហរ 
លោក ពៅ ស៊ីផូ កវីឆ្នើម ។
១០. កវីសេកមាស ម៉ា ឡៅពី 
ស្នាដៃគ្មានពីរ ជំនាន់ដើម
វ៉ោយ ហូរ ក៏ល្បីដ៏សម្បើម 
ទ្រិញវ៉ាញ ក៏ឆ្នើមអក្សរសាស្រ្ត ។
១១. ព្រឹទ្ធាចារ្យ ឆេង ផុន សព្វថ្ងៃ 
ជាមនុស្សថ្លៃ វប្បធម៌ច្បាស់
មរតក មនុស្សរស់ ល្បីល្បាញណាស់ 
ព្រឹទ្ធាចារ្យចាស់ លី សុវីរ ។
១២. ព្រឹទ្ធាចារ្យ ជិត ជន , ទេព ផុន 
កវី វ៉ែន សុន , ឱម ណាគ្រី
លោក ជុំ កាណាល់, ឡឹក ឡាវី 
លោក លី ថៃលី និង ញ៉ែមផុន ។
១៣. លោក មិត្ត សាខន , ឯល ប៊ុនណា 
និងព្រឹទ្ធាចារ្យ តា មៀច ប៉ុណ្ណ
អ្នកនិពន្ធ ហាក់ ឆៃហុក, ស៊ីវ សុន 
ទី ជីហួត ដៃឯកកវី។
១៤. កវីនិពន្ធ ប៊ីវ ឆៃលាង 
លោក នូ ហាច, អៀង សាយ,ល្បាញល្បី
លោកម៉ា ឡាយខេម, កែវ ឯម ក្តី 
យ៉ង់ ឈៀង កវី សម សាខន។
១៥. វិបុលរាជ នូ កន សេនា 
លោកសាស្រ្តាចារ្យ នាម នួន កន
អ្នកនិពន្ធ យ៉ាន់អ៊ុន ហៅអ៊ុយអន 
ផ្នែកបាលីច្បាស់ ជំនាន់ដើម ។
១៦. លោកសាស្រ្តាចារ្យ ស សារុន 
លោក ស កាពុន, អឹម ថុក ឆ្នើម
កវី ហេង ហួវ៉េង ជាន់ដើម 
សុទ្ធតែដង្ហើមមរតកខ្មែរ ។
១៧. លោក សួន សុរិន្ទ, ប៉ិច សាលឿន 
លោក គង្គ ប៊ុនឈឿន មួយរូបដែរ
ជាម្ចាស់កវី ស្ទឹងសង្កែ 
ស្នាដៃក្រាស់ក្រែល ប្រយោជន៏ខ្មែរ។
១៨. លោក ម៉ុក សំឱក អ្នកនិពន្ធ 
ទំាងលោក សាយ យុន និង អ៊ុយ ហែល
លោកកវី ស្វាយ សំអឿ ដែរ 
លោក គឹម សំអែល វិជ្ជាមួន ។
១៩. អ្នកនិពន្ធនាម លោក វង់ ភឿង 
តា អ៊ុំ ដរ៉ា និង អ៊ុម អ៊ួន
កវី អ៊ុក សំអាត និង ម៉ក់ ឈួន 
ស្នាដៃល្អផ្ទួន ចួនវោហាស៏ ។
២០. អ្នកនិពន្ធនាម លី គឹម អួង 
ទំាងលោក តូច ឈួង សាស្រ្តាចារ្យ
បណ្ឌិត ឃីង ហុកឌី សាស្រ្តា 
ឡុង សៀម ប្រាជ្ញា ឆយ យីហ៊ាង ។
២១. ខ្ញុំសូម បញ្ចប់សង្ខេបខ្លី 
សម្រំាងអ្នកល្បី ខ្មែរវៃវៀង
គឺមានប៉ុណ្ណេះ តាមលេខរៀង 
អត់ទោសសូរសៀង ខ្ញុំតែងឆ្គង ។
២២. នៅមានច្រើនណាស់ ប្រាជ្ញខេមរា 
សាងស្នាដៃរ៉ា សមទំនង
ទុកជាប្រយោជន៏សង្គមផង 
លោកមានបំណង ជាដំណែល ។
២៣. បើមានខុសឆ្គងរំលងក្តី 
សូមញាតិប្រណី ឆ្គងពាក្យខ្មែរ
រាយនាមមិនអស់ ជាហូរហែ 
រិះគន់ផងដែល បែបស្ថាបនា ។រក្សាសិទ្ធគ្រប់យ៉ាង
===================================
ចាប់ផ្តើមនិពន្ធនៅរាជធានីភ្នំពេញ, ថ្ងៃ អង្គារ ទី ១២ ខែ សីហា ឆ្នំា ២០១៤
និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ, ថ្ងៃ ច័ន្ទ ទី ២៥ ខែ សីហា ឆ្នំា ២០១៤
ដោយនិស្សិត៖ ផេង សុខវ៉ាន់ដា
អតីតនិស្សិតសមាគមអ្នកនិពន្ធខ្មែរ ជំនាន់ទី២៩ 
និស្សិតបរិញ្ញាប័ត្រ សង្គមវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈ អាស័យដ្ឋាន ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២ 
Email : Visotharamuny@gmail.com

យួន អភិវឌ្ឍន៍ ល្បែង ពេញស្រុកខ្មែរយើង

យួន អភិវឌ្ឍន៍ ល្បែង ពេញស្រុកខ្មែរយើង
យួន ជាឈ្លើង បឺតឈាមសេដ្ឋកិច្ចខ្មែរ
យួន វាបំផ្លាញជាតិយើង ទាល់តែ
លុះត្រាតែខ្មែរ ខ្សោះឈាមពីខ្លួន ។
យួន វាជាដង្កូវដ៏ចង្រៃ
យួនវាព្រៃផ្សៃ កំពូជចោរដួន
លួចនៅស្រុកចិនៗដេញលាក់ខ្លួន
រត់មកជ្រកពួន ប្លន់ដីជាតិចាម ។
យួន វាពង្វៀត ឆ្លៀតចាំឱកាស
ឃើញខ្មែរវិបល្លាស់ វាលុករួចច្បាម
ឈ្លានពានស្រុកយើង អន្តរជាតិហាម
ក៏វានៅច្បាម ត្រួតដោយប្រយោល ។
ឱ! កូនខ្មែរអើយ ចូលភ្ញាក់រលឹក
កុំនៅដេកស្ពឹក លង់លក់ដល់ណា៎
ខ្មែរក្រោម ក្រោកហើយ ចាំខ្មែរកណ្តាល
រួបរួមខេមរា ដេញយួនសត្រូវ ។
សាមគ្គីកម្លាំង ខ្មាំងយួនរអារ
ជុំវិញក្សត្រា រដ្ឋាជាផ្លូវ
ក្រោកឡើងរួមគ្នា ដេញយួនឥលូវ
កុំឲ្យវានៅ បឺតឈាមជាតិយើង ។
.......... ....................................
មុខព្រះបរមរាជវាំងចតុមុខមង្គលភ្នំពេញ
រសៀលម៉ោង 5: 00 ចាំមើលផ្ការីកមុខវាំង
និពន្ធដង្ហោយខ្មែរដោយ៖ ផេង សុខវ៉ាន់ដា
និស្សិតបរិញ្ញាប័ត្រនៃពុទ្ធិកសាកលវិទ្យាល័យ
ព្រះសីហនុរាជ រាជធានី ភ្នំពេញ ។

ជាតិយើងរងគ្រោះ

ជាតិយើងរងគ្រោះព្រោះយួនអប្រិយ
យួនវាលកលៃ ប្រុងលេបជាតិយើង
អក្សរសាស្រ្ត សិល្បៈ វារំលើង
យួនចោរសត្វឈ្លើង តាមបឺតឈាមខ្មែរ ។
ជាតិយើងក្បែរជ្រោះរណ្តៅមរណៈ
ម្តងនេះគ្រោះថ្នាក់ មិនអាចស្រង់រួច
យុវជន យុវតី កម្លាំងស្រួច
ភ្ញាក់ឡើងរួមពួតដៃសាមគ្គីគ្នា ។
បើមានខុសត្រូវ គួរគិតឈាមខ្មែរ
យុវជនខ្មែរ កុំឡើយរុញរា
ក្រោកឡើងឲ្យបានស្រុះកម្លាំងគ្នា
ស្រង់កម្ពុជា ពីជ្រោះមរណៈ ។
..............................................
និពន្ធដង្ហោយដាស់ស្មារតីយុវជន យុវតីខ្មែរ
ថ្ងៃ សុក្រ ទី 02 ខែ មករា ឆ្នាំ 2015
ដោយ ៖ ផេង សុខវ៉ាន់ដា
និស្សិតបរិញ្ញាប័ត្រ នៃពុទ្ធិកសាកលវិទ្យាល័យ
ព្រះសីហនុរាជ ភ្នំពេញ ។

Thursday, January 1, 2015

នឹកស្រណោះ និង ស្រលាញ់កម្ពុជាក្រោម & មតក៌ធនធានស្រ្តីខ្មែរ




ស្រណោះជួរដងទន្លេបាសាក់

ស្រណោះជួរដងទន្លេបាសាក់
--------------------------------------
គឺដងទន្លេតូចដែលហូរបែកចេញពីព្រះបរមរាជវំាងចតុមុខមង្គលភ្នំពេញឆ្ពោះទៅសមុទ្រចិនខាងត្បូងគឺចែកចេញជា ពីរ កំណាត់រួមមាន៖ ទន្លេបាសាក់លើ(តាខ្មៅ ស្អាង កោះធំនៃខេត្តកណ្តាលប្រទេសកម្ពុជា និងទន្លេបាសាក់ក្រោមនៃដែនដីកម្ពុជាក្រោម ឬ អតីតកូសំាងស៊ីន ។
--------------------------------------------------------------------
បទពាក្យប្រំាបី
១. ឃើញខ្សែទឹកទន្លេបាសាក់ហូរ
ចិត្តខ្ញុំអាសូរសែននឹកស្រណោះ
ស្តាយជួរទន្លេខ្មែរល្អស្រស់
មានទំាងដែនកោះ នៅច្រើនបំផុត ។
២. បាសាក់ហូរបែកចេញពីភ្នំពេញ
ឆ្ពោះទៅត្បូងវិញសំដៅសមុទ្រ
ជាងពីររយគីឡូវែងបំផុត
កាត់ប្រំាខេត្តសុទ្ធដីកម្ពុជា។
៣. ខ្ញុំតាក់តែងកាព្យរៀបរ៉ាប់ពណ៌នា
ជូនរាស្រ្តប្រជាបានដឹងគ្រប់គ្នា
បានជ្រាបអំពីបាសាក់គង្គា
ដែរកម្មផ្តន្ទាផ្តាច់ចេញពីគ្នា។
៤. បាសាក់ហូរកាត់ដីច្បារអំពៅ
បាញ់ត្រង់ឆ្ពោះទៅសមុទ្រជលធា
កាត់បីស្រុកខេត្តកណ្តាលនភា
មានតាខ្មៅជាក្រុងទីរួមខេត្ត។
៥. កាត់សា្អងស្រុកខ្ញុំបណ្តុំកូនកាត់(១)
ចិនជាតិខ្មែរស្រេចជាប់ខ្សែមួយផ្នែក
តែក្នុងស្មារតីខ្មែរគ្មានរហែក
មានគ្រប់ចំនែកស្នេហ៏ជាតិទឹកដី។
៦.សូមបើកវង្សក្រចកពីអ្នកស្អាង
គ្មានចិត្តអួតអាងក្អេងក្អាងសម្តី
ថ្វីជាប់ខ្សែចិនតែពូជកវី
គ្មានអាងលើអ្វីក្រៅពីប្រាជ្ញា ។
៧. ជាប់ខ្សែចិនតែពូជអ្នករកស៊ី
គំនិតសំភីខាងសេដ្ឋកិច្ចរ៉ា
តែស្មារតីខួរក្បាលពូជខេមរា
សតិស្នេហាជាតិ និង វប្បធម៌។
៨. បន្ទាប់មកបាសាក់បោះពួយសំដៅ
កោះធំ ឈើខ្មៅ(២)ជ្រៃធំខ្មែរស្គាល់
បីស្រុកមួយរយម៉ែត្រគត់ចប់ទាល់
តែហូរបន្តតាមស្រុកក្រោម ដី ។
៩. ចាប់ពីកោះធំចូលខេត្តមាត់ជ្រូក
ពាមបារាជ លូក កាត់ ព្រែកឬស្សី
សំដៅខេត្តឃ្លំាងព្រះត្រពំាងដី
ដែងចុងបុរីពួកចោរផ្តន្ទា។
១០.ស្រណោះម្លេះទេទន្លេអភ័ព្ទ
ប្រំាមួយខេត្តធ្លាប់ហូរជួបជុំគ្នា
ឥលូវប្រំាខេត្តខាងក្រោមឃ្លាតឃ្លា
បាសាក់គង្គាចែកខ័ណ្ឌសីមា។
១១.សល់តែបាសាក់នៃខេត្តកណ្តាល
អួលអាក់ខ្លោចផ្សាក្រៀមក្រំចិន្តា
ស្ទើរបែកប្រម៉ាត់រលាយសង្ខារ
ទ្រូងពេញទុក្ខាស្រែកទួញក្តែងៗ។
១២.ទុកខ្ញុំធ្វើអ្វីបើខេត្តបងប្អូន
ជួរទន្លេសូន្យឃ្លាតពីខ្មែរសែន-
រងទុក្ខវេទនាច្រើនឆ្នំាអួរណែន
នៅសល់តែឯង(៣)បាសាក់មួយខេត្ត។
១៣.រាត្រីច័ន្ទខ្នើតព្រះច័ន្ទពេញបូរណ៏
មើលបាសាក់ហូរៗលឿនអនែក
នឹកទន្លេក្រោមដែរប្រេះបាក់បែក
ទន្លេរហែកនៅចុងបុរី។
១៤.ស្មារតីខ្ញុំនឹកអាឡោះអាល័យ
អារម្មណ៏ស្រម៉ៃវាសនាទឹកដី
ស្រណោះជានិច្ចដែនចុងបុរី
បាសាក់ទឹកដីកម្ពុជាក្រោម។
១៥.ឆន្ទះទឹកចិត្តខ្ញុំចង់ហូរតាមទឹក
បាសាក់ពន្លឹកទៅទន្លេក្រោម
ដើរមើលដែនកោះព្រឹកព្រៃល្អឆោម
កម្ពុជាក្រោម ទំាងក្រៅក្នុង។
១៦.ចង់ទៅជ្រោយខ្មែរទឹកខ្មៅសមុទ្រ
ចង់ឃើញបំផុតអូកែវទីក្រុង
ផែអន្តរជាតិទំាងក្រៅក្នុង
កោះត្រឡាចចុងសមុទ្រផុតរេ។
១៧.ស្មារតីខ្ញុំនឹកអាល័យអាឡោះ
ហើយសែនស្រណោះដីជួរទន្លេ-
បាសាក់តែមួយរញ្ជួយម្លេះទេ
មិនគួរបានគេសត្រូវសាវតារ ។
១៨.ខ្មែរអើយចូលចំាបណ្តំាបាសាក់
បញ្ជាក់ប្រច័ក្សដាស់គ្រប់ខេមរា
ពិសេសអ្នកជួរទន្លេប្រេះឆា
ប្រំាមួយខេត្តថ្លាទន្លេតែមួយ។
១៩.ស្រណោះម្លេះទេដងទន្លេតូច
ចិត្តនឹករហូតបេះដូងទុក្ខព្រួយ
ខ្សែទឹកបាសាក់ហូរលឿនបោះពួយ
ចិត្តខ្ញុំរញ្ជួយចង់ហូរតាមទឹក។
២០.ឱ...!ខ្សែទឹកទន្លេបាសាក់អើយ
ខ្យល់ធ្លាក់រំភើយនាខែកត្តឹក
អស្សុជទឹកស្រកៗអស់សន្ធឹក
ស្មារតីខ្ញុំនឹកស្រណោះដល់នាក់។
២១.ច័ន្ទដប់ប្រំាកើតរះក្នុងគង្គា
បាសាក់ទន្លេល្អស្រស់ឆើតជាក់
រះពេញផ្ទៃទឹកមួយជួរ បាសាក់
ចិត្តខ្មែរត្រជាក់ ត្រជាក់ដូចច័ន្ទ។
២២.ឱ!ទន្លេបាសាក់ខ្ញុំសែនស្រណោះ
ធ្លាប់តែល្អស្រស់ហូរគួចត្របាញ់
ធ្លាប់ហូរជុំគ្នាគួរឲ្យស្រលាញ់
ប្រំាមួយខេត្តប្លាយបាសាក់តែមួយ។
២៣.ឥលូវបាសាក់ខាងក្រោមឃ្លាតឆ្ងាយ
វិនាសអន្តរាយរងទុក្ខភ័យព្រួយ
ប្រំាខេត្តបាត់សូន្យរលេះរលួយ
សល់បាសាក់មួយគឺខេត្តកណ្តាល។
២៤.ចាក់អង្រែច្បារអំពៅតាខ្មៅ
ស្រុកស្អាងសំដៅកោះធំត្រកាល
តើអ្នកមាននឹកបាសាក់ប្អូន(៤) រ៉ា
ដែរឃ្លាតវាសនារសាត់តាមកម្ម។
២៥.ឱ!ខ្សែទឹកទន្លេបាសាក់អើយ
អ្នកកុំព្រងើយជួយនំាបណ្តំា
ខ្មែរដងទន្លេបាសាក់លើផ្តំា-
ជារៀងរាល់ឆ្នំាប្រាប់ទៅខ្មែរក្រោម។
២៦.ថាបងប្អូនយើងនៅបាសាក់លើ
នឹកបាសាក់ជួរទន្លេខាងក្រោម
ស្រណោះខ្មែរក្រោមដែនដីល្អឆោម
មិនគួររស់ក្រោមសត្រូវសាវតារ ។
២៧.ជួរដងទន្លេបាសាក់ខេមរា
ពីភ្នំពេញរ៉ាទៅសមុទ្រមហា
ជាងពីររយគីឡូម៉ែត្រមាត្រា
ប្រំាមួយខេត្តថ្លាហូរជួបជុំគ្នា។
២៨.សូមដាក់ប៉ាកកាចាចប់ប៉ុណ្ណេះ
ខ្ញុំបាទសូមស្លេះកំណាព្យកាព្យា
លើកហត្ថវន្ទាលាខ្មែរគ្រប់គ្នា
គ្រាក្រោយជួបនាជាបន្តទៀត។
២៩.ប៉ុន្តែមុនឃ្លាតសូមញិាតអភ័យ
លោះលើសអត្ថន័យឆ្គងកាព្យវិវាទ
ឃ្លាតចាកអត្ថរសវោហាស័ព្ទទៀត
សូមជួយខ្មីឃ្មាតរិះគន់ស្ថាបនា។
៣០.ថ្វីខ្ញុំនៅក្មេងគំនិតនៅខ្ចី
ពាក្យពេចន៏នៅខ្លីខ្វះនៅខ្លឹមសារ
តែចិត្តនិស្សិតផេងសុខវ៉ាន់ដា
ស្មារតីមហាស្រណោះកេរខ្មែរ ។
======================================
កំណត់សំម្គាល់៖ បណ្តុំកូនកាត់(១)=ប្រជាជនខ្មែរដែររស់នៅស្រុកស្អាងភាគច្រើនជាកូនកាត់ចិនពិសេសអ្នករស់ តាមដងទន្លេបាសាក់តែម្តង។
ឈើខ្មៅ(២)ជ្រៃធំ=គឺជាឈ្មោះឃុំមួយស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្តាលគឺឃុំឈើខ្មៅនិងឃុំជ្រៃធំ(ឃុំជ្រៃធំនេះជាមាត់ច្រកព្រំដែនខ្មែរ/យួនឬកម្ពុជាក្រោម)។
នៅសល់តែឯង(៣)=បានន័យថាទន្លេបាសាក់ដែរហូរចេញពីភ្នំពេញឆ្ពោះទៅសមុទ្រចិនខាងត្បូងនោះបានហូរឆ្លងកាត់ខេត្តខ្មែរទំាងអស់ចំនួន៦ខេត្តតែទន្លេបាសាក់៥ខេត្តនៅកម្ពុជាក្រោមត្រូវបាន យួនកំពុងត្រួតត្រាកាន់កាប់សព្វថ្ងៃ។ហើយនៅសល់តែទន្លេបាសាក់នៃខេត្តកណ្តាល(តាខ្មៅស្អាងកោះធំ)តែមួយដែរជាទន្លេបាសាក់ខាងដើម។
បាសាក់(៤)ប្អូនរ៉ា=បានន័យថាទន្លេបាសាក់ខាងដើមគឺទន្លេបាសាក់ខេត្តកណ្តាលជាបងនៃទន្លេ បាសាក់ទំាង៥ខេត្តនៅកម្ពុជាក្រោម។(គិតពីខាងលើចុះទៅខាងក្រោម)។
ចប់ដោយបរិបូរណ៍
និពន្ធនៅភូមិស្វាយជួរ(ស្អាង)នាពេលរាត្រីម៉ោង ៨ : ៣០ នាទីយប់
ថ្ងៃ ច័ន្ទ ទី ២៩ ខែ ធ្នូ ឆ្នំា ២០០៩ ត្រូវនិងថ្ងៃ ច័ន្ទ ទី ១២ កើត ខែបុស្ស ព.ស. ២៥៥៣
ជាអនុស្សាវរីយ៍និពន្ធជាលើកដំបូងក្នុងជីវិតសិក្សាក្នុងភាពជាយុវវ័យ កាលពីនៅរៀននៅថ្នាក់ទី ១១ Q នៃវិទ្យាល័យ ហ៊ុនសែន ស្អាង
( ឆ្នាំសិក្សា៖ ២០០៩-២០១០ )
រៀបចំនិពន្ធពិនិត្រកែសម្រួលឡើងវិញនៅរាជធានីភ្នំពេញ,
ថ្ងៃ ច័ន្ទ ទី ១៧ ខែ កុម្ភះ ឆ្នំា២០១៤
និពន្ធដោយ ៖ ផេងវិសុដ្ឋារ៉ាមុនី (រក្សាសិទ្ធនិពន្ធ)
អតីតនិស្សិតវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី ២៩ នៃសមាគមអ្នកនិពន្ធខ្មែរ
និស្សិតបរិញ្ញាប័ត្រសង្គមវិទ្យានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ភ្នំពេញ
ទំនាក់ទំនងមកអ្នកនិពន្ធផ្ទាល់តាមរយៈអាស័យដ្ឋានខាងក្រោមនេះ៖
០១០ ៤៩២ ៤៣៧ និង ០១៧ ៥២ ៨៦ ៥២
Email : Visotharamuny@gmail.com ឬ ហ្វេសប៊ុក៖ ផេង សុខវ៉ាន់ដា
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks