Friday, December 27, 2013

និស្ស័យស្នេហ៏ Facebook បុប្ជាកំពង់សោម (ដោយ ផេង សុខវ៉ាន់ដា)

និស្ស័យស្នេហ៏Facebook បុប្ជាកំពង់សោម — ១. ចំណងស្នេហាខ្ញុំតាម Facebook chat រាយទំនុកផ្តោះផ្តងស្នេហា Post រូបឆ្លើយឆ្លងលើ Online សារ ផ្ចើជូនជីវ៉ាស្រីស្រស់មាសឆោម។ ២. បង Chat សួរស្រីរស់នៅឯណា អូន Chat វិញថានៅកំពង់សោម ក្រុងព្រះសីហនុ ណាប្រុសឆោម ក្បែរសមុទ្រនោះអីណាមាសបង។ ៣. អូននៅសិក្សាសាកលវិទ្យាល័យ ណាប្រុសថ្លើមថ្លៃឆ្នំាទី២ផង ហើយចុះរូបប្រុសឆោមស្រស់ស្នេហ៏ស្នង ប្រាប់អូនដឹងផងណាកែវវរមិត្ត។ ៤. ចំណែករូបបងនៅខេត្តកណ្តាល បងនៅសិក្សាឆ្នំាទី៣ពិត បងសំណាងណាស់បានស្គាល់ស្រីពិត ទោះបីឆ្ងាយជិត Facebook ទាក់ទង។ ៥. និស្ស័យស្នេហ៏យើងពីអតីតជាតិ Facebook ជួយទៀតបងនិងទងវង អោយយើងស្គាល់គ្នាទំនាក់ទំនង Facebook ទាក់ទងចំណងស្នេហា។ ៦. ចំាពេលរៀនចប់បងនិងរូតរះ សើបសួររកផ្ទះស្រស់កន្និដ្ឋា រៀបចំជំនូនស្តីជាផ្លូវការ កសាងគ្រួសារ ជីវិតរួមគ្នា។ រាជធានីភ្នំពេញ.ថ្ងៃច័ន្ទទី ០៩ ខែ ធ្នូ ឆ្នំា ២០១៣ និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (និពន្ធតាមលំនំារឿងពិតរបស់អ្នកនិពន្ធ)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks